មើលកូនគេផង! ជិតចូលរោងការ តូតា ជូនកាដូម្តាយម្តង លេងសុទ្ធតែខ្សែដៃពេជ្រ៤ខ្សែ (មានវីដេអូ)

//s5.kh1.co/af/afd086771bd0ebee1ca1b19e79365ce4f1f3a392.jpg
តារា & កម្សាន្ដ

 ១៥-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

តូតាបង្ហាញក្តីស្រលាញ់ ជូនអ្នកមានគុណ ទិញកាដូខ្សែដៃពេជ្រ៤ខ្សែ តម្លៃរាប់ម៊ឺនដុល្លារ បញ្ជាក់ក្តីស្រលាញ់ ទោះហួសទិវានៃក្តីស្រលាញ់១ថ្ងៃយ៉ាងណាក្តី។

ភ្នំពេញ៖ តារាស្រីដ៏មានប្រជាប្រិយភាព កញ្ញាម៉ាក សែនសូនីតា ហៅតូតា កាន់តែមានប្រជាប្រិយភាពខ្លាំងឡើងនៅក្នុងការងារសិល្បៈ តែបើងាកមកមើលជីវិតឯកជនរបស់នាងនាពេលបច្ចុប្បន្នវិញ ក៏កាន់តែហាយសូរស៊ីវិល័យខ្លាំងឡើង គួរឲ្យចាប់អារម្មណ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ប្រិយមិត្តប្រាកដជាបានដឹងថា ម្សិលមិញនេះគឺជាថ្ងៃទិវានៃក្តីស្រលាញ់​ដែលមានអ្នកសិល្បៈជាច្រើន បានធ្វើការបង្ហាញនូវក្តីស្រលាញ់ទៅកាន់មនុស្សជាទីស្រលាញ់រាងៗខ្លួន។ ដោយឡែក តារាស្រីរូបនេះទោះហួសថ្ងៃបន្តិចមែន តែនាងបានធ្វើឲ្យហ្វេនជាច្រើនសរសើរគ្រប់គ្នា ក្រោយបានទិញកាដូជាខ្សែដៃពេជ្រ ចំនួន៤ខ្សែយ៉ាងចែងចាំងទៅកាន់អ្នកម្តាយជាទីស្រលាញ់។

ទង្វើរបែបនេះ បានធ្វើឲ្យអ្នកម្តាយរបស់តារាស្រីរាងតូចច្រឡឹងរូបនេះ ពិតជារំភើប និងរីករាយ ញញឹមបិទមាត់មិនជិត ក្រោយឃើញកូនស្រីបានបង្ហាញក្តីស្រលាញ់មកកាន់ខ្លួន តាមរយៈរបស់មានតម្លៃថ្លៃខ្លាំងយ៉ាងដូច្នោះ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ៖

តូតា
តូតា
តូតា
តូតា
តូតា
តូតា
តូតា
តូតា
តូតានិងម្តាយ
តូតានិងម្តាយ
តូតា ទិញកាដូជូនម្តាយ
តូតា ទិញកាដូជូនម្តាយ
តូតា ទិញកាដូជូនម្តាយ
តូតា ទិញកាដូជូនម្តាយ
ម៉ាក សែនសូនីតា
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T