ក្ដុកក្ដួលណាស់! អ្នកគ្រូពេទ្យម្នាក់សុខចិត្តដើរទៅព្យាបាលអ្នកជំងឺទាំងកណ្ដាលភ្លៀង មិនហ៊ានជិះឡានជាមួយប្ដី ព្រោះបារម្ភខ្លាចឆ្លងវីរុសកូរ៉ូណាពីនាង (មានវីដេអូ)

//s5.kh1.co/c1/c1781b546a3f504fff8a17a79c9d763a1ce3da4e.jpg
សង្គម

 ១៥-កុម្ភៈ-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

អ្នកគ្រូពេទ្យម្នាក់សុខចិត្តដើរទៅព្យាបាលអ្នកជំងឺទាំងកណ្ដាលភ្លៀង មិនហ៊ានជិះឡានជាមួយប្ដី ព្រោះបារម្ភខ្លាចឆ្លងវីរុសកូរ៉ូណាពីនាង

ចិន៖ យោងតាមឃ្លីបវីដេអូដ៏រំជួលចិត្តមួយ បានផ្ដិតយកពីសកម្មភាពរបស់គ្រូពេទ្យនៅវូហានម្នាក់ កំពុងធ្វើដំណើរដោយថ្មើរជើងទៅធ្វើការនៅឯមន្ទីរពេទ្យទាំងយប់អធ្រាត្រ ខណៈមេឃកំពុងភ្លៀង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សារព័ត៌មានមួយបានចុះផ្សាយថា គ្រូពេទ្យជំនាញផ្នែកព្យាបាលកុមារម្នាក់ឈ្មោះ Wang Xiaoting ត្រូវរស់ឃ្លាតឆ្ងាញពីគ្រួសារជាបណ្ដោះអាសន្ន  ហើយសូម្បីតែការធ្វើដំណើរទៅណាមកណាផងដែរ ដើម្បីចៀសវាងការឆ្លងមេរោគទៅស្វាមី ខណៈដែលសព្វថ្ងៃនាងកំពុងព្យាបាលអ្នកឆ្លងវីរុសកូរ៉ូណានៅឯមន្ទីរពេទ្យ Wuchang ក្នុងទីក្រុង វូហាន។

អ្នកស្រី Wang ពេលដើរទៅមន្ទីរពេទ្យ
អ្នកស្រី Wang ពេលដើរទៅមន្ទីរពេទ្យ

ទោះជាយ៉ាងណាក៏ដោយ ក៏ស្វាមីរបស់របស់អ្នកស្រី Xiaoting  គឺលោក Yinghe មិនបានបណ្ដាយឲ្យប្រពន្ធរបស់លោក ទៅណាមកណាតែម្នាក់ឯងនោះឡើយ លោកតែងតែបើកឡានតាមពីក្រោយដើម្បីការពារសុវត្តិភាព ក៏ដូចជាការបំភ្លឺផ្លូវនៅរាល់ពេលដែលអ្នកស្រី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​Xiaoting ធ្វើការវេនយប់ផងដែរ។

លើសពីនេះទៅទៀតនោះ លោក Yinghe តែងមានអាហារក្ដៅរង់ចាំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រពន្ធនៅក្នុងបន្ទប់សណ្ឋាគារជានិច្ច ពេលនាងត្រលប់មកពីមន្ទីរពេទ្យវិញ។ ម៉្យាងវិញទៀត បើទោះជាអ្នកទាំងពីរមិនសូវមានពេលជួបផ្ទាល់ដូចមុនយ៉ាងណាក៏ដោយ ប៉ុន្ដែប្ដីប្រពន្ធមួយគូនេះតែងតែខលជាវីដេអូជាមួយគ្នាជាប្រចាំ។

ការឆ្លើយឆ្លងគ្នាជាមួយអ្នកជំងឺ
ការឆ្លើយឆ្លងគ្នាជាមួយអ្នកជំងឺ

គួរឲ្យដឹងផងដែរថា ក្រោយវីដេអូនោះបានបង្ហោះចូលក្នុងបណ្ដាញសង្គម មានមនុស្សរាប់លាននាក់បានបង្ហាញពីការពេញចិត្តចំពោះទង្វើដ៏គួរឲ្យគោរពរបស់នាង។ មួយវិញទៀត វាក៏បានឆ្លុះបង្ហាញពីបញ្ហាប្រឈមដែលបុគ្គលិកពេទ្យនៅវូហានសព្វថ្ងៃកំពុងតែជួបប្រទះផងដែរ៕

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T