ធនាគារ ជីប ម៉ុង សម្ពោធជាផ្លូវការនូវសេវាកម្មថ្មី ភ្នាក់ងារធនាគារ​ ជីប ម៉ុង

//s5.kh1.co/aa/aa034a6137ec6374c7549c74a1c67531293c273a.jpg
សង្គម

 ១៥-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ ធនាគារ ជីប ម៉ុង បានប្រកាសសម្ពោធជាផ្លូវការសេវាកម្មរបស់ខ្លួនហៅថា «ភ្នាក់ងារធនាគារ​ ជីប ម៉ុង» ដែលនឹងជួយសម្រួលដល់ការធ្វើប្រតិបត្តិការរបស់អតិថិជនឲ្យមានភាពរហ័ស សុវត្ថិភាព ចំណេញ​ទាំងពេលវេលា និងថវិកា ដល់​ប្រជាជន​ពលរដ្ឋ​កម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយភ្នាក់ងារធនាគារ​ ជីប ម៉ុង អតិថិជនអាចទទួល​នូវសេវាកម្មដ៏សម្បូរ​បែបដូចជា បង់វិក្កយបត្រ​ផ្សេងៗ បញ្ចូលលុយទូរស័ព្ទ និងដក/ដាក់ប្រាក់ក្នុងគណនីធនាគារ ជីប ម៉ុង ហើយមុខងារផ្សេងៗទៀតដែលនឹងត្រូវបានដាក់បន្ថែមក្នុងពេលឆាប់ៗខាងមុខនេះដូចជា សេវាវេរលុយ ជាដើម។

https://s5.kh1.co/__image/w=650,h=342,q=100/aa/aa034a6137ec6374c7549c74a1c67531293c273a.jpg

ថ្លែងក្នុងពិធីបើកសម្ពោធភ្នាក់ងារធនាគារ ជីប ម៉ុង លោកឧកញ៉ា លាង ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ ជីប ម៉ុង បានមានប្រសាសន៍ថា៖​ 

«ការអភិវឌ្ឍនៃបច្ចេកវិទ្យា ជាពិសេសនៅក្នុងបច្ចេកវិទ្យាហិរញ្ញវត្ថុ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់អាកប្បកិរិយារបស់ប្រជាជន ក្នុងការបង្វិល និង​ទូទាត់​ប្រាក់។ ក្នុងនោះដែរធនាគារ ជីប ម៉ុង ជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេបាន និងកំពុង​ខិតខំប្រឹងប្រែង ដើម្បីធ្វើការផ្តល់សេវាកម្មការបង្វិល និងទូទាត់ប្រាក់ដ៏មានប្រសិទ្ធភាព​​ ដែលមានភាពរហ័ស មានសុវត្ថិភាព ​ចំណេញទាំងពេលវេលា និងថវិកា សមស្របទៅតាមតម្រូវការរបស់អតិថិជន»។ 

លោកឧកញ៉ា លាង ម៉េង 
លោកឧកញ៉ា លាង ម៉េង 
លោកឧកញ៉ា លាង ម៉េង 

តាមរយៈភ្នាក់ងារធនាគារ ជីប ម៉ុង ប្រជា​ពលរដ្ឋ​កម្ពុជា មិនថានៅទីក្រុង ទីរួមខេត្ត ឬទីរួមស្រុកនានានោះទេ សូម្បីតែនៅតាមបណ្តា ភូមិ ឃុំ ដាច់ស្រយាលក៏អាចធ្វើការ បង់វិក្កយបត្រផ្សេងៗ បញ្ចូលលុយទូរស័ព្ទ និងដក/ដាក់ប្រាក់ក្នុងគណនីធនាគារ ជីប ម៉ុង គ្រប់ពេលវេលា ដោយមានភាពរហ័ស និង​សុវត្ថិភាពខ្ពស់៕

https://s5.kh1.co/__image/w=650,h=434,q=100/86/86a1a5073131735327b5c68f5a0dcc6b25e7df69.jpg
https://s5.kh1.co/__image/w=650,h=434,q=100/a8/a864055ef2815cc18ba0dec257ec6a008c524b6a.jpg
https://s5.kh1.co/__image/w=650,h=430,q=100/52/52258accfe0804b0fc20ca19a9e35c633600a27f.jpg
https://s5.kh1.co/__image/w=650,h=434,q=100/c3/c3a95ddfe0f6a3a3dc6ab3fa5c1073fac72e8abc.jpg
https://s5.kh1.co/__image/w=650,h=359,q=100/91/91cbbf9a76ab6885298c9cf22730851ac51132a9.jpg
https://s5.kh1.co/__image/w=650,h=403,q=100/69/69f654e81383b085500ca74a3a4f5d8c302e341a.jpg
Khan Ratanakodum
K.D

អត្ថបទទាក់ទង

//s5.kh1.co/e8/e85eec48e430ed55cdcac9a919193b7e52d71673.jpg

ពិតជាសម្បើមមែន! អ្នកឈ្នះរង្វាន់ឡានទំនើប Porsche Macan ទី២ បានបង្ហាញមុខភ្លាមៗតែម្តង បន្ទាប់ពីអគ្គនាយកស្រាបៀរកម្ពុជា បានប្រគល់រង្វាន់ឡាននេះដល់អ្នកទី១ ចប់ក្តៅៗ

 ២០-មករា-២០២០ 
 ៩ព្រឹក · ៤ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T