បុរសម្នាក់អាចជាប់ពន្ធនាគារ ៥ ឆ្នាំ ពីបទធ្វើពុតជាដួលប្រកាច់នៅលើរថភ្លើង បណ្ដាលឲ្យគេគ្រប់គ្នាភ័យខ្លាចថាឆ្លងវីរុសកូរ៉ូណា (មានវីដេអូ)

//s5.kh1.co/aa/aa9ad9b3716037c149a2975a9922b9cc10114db8.jpg
សង្គម

 ១៥-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

អ្នកដំណើរម្នាក់បានធ្វើពុតជាដួលប្រកាច់នៅលើរថភ្លើង បណ្ដាលឲ្យអ្នកដំណើរជាច្រើនរត់ចែងជើងគ្នា ព្រោះសង្ស័យថាបុរសនោះមានផ្ទុកវីរុសកូរ៉ូណា

រុស្ស៊ី៖ ភាពចលាចលមួយបានកើតឡើងនៅឯស្ថានីក្រោមដីមួយកន្លែងក្នុងទីក្រុងម៉ូស្គូ បន្ទាប់ពីអ្នកដំណើរម្នាក់បានធ្វើពុតជាដួលប្រកាច់នៅលើរថភ្លើង ដែលបានបណ្ដាលឲ្យអ្នកដំណើរជាច្រើនរត់ចែងជើងគ្នា ព្រោះសង្ស័យថាបុរសនោះមានផ្ទុកវីរុសកូរ៉ូណា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមឃ្លីបវីដេអូជាក់ស្ដែង បានបង្ហាញពីទង្វើមិនគួរគប្បីរបស់អ្នកដំណើរជនជាតិតាជីគីស្ថានម្នាក់ឈ្មោះ Dzhaborov ខណៈដែលរូបគេកំពុងដើរសុខៗ ក៏ស្រាប់តែដួលនៅកណ្ដាលហ្វូងអ្នកដំណើរជាច្រើន។ ភ្លាមៗនោះដែរ ក៏មានអ្នកដំណើរពីរនាក់ បានប្រញាប់ប្រញាល់មកជួយសង្គ្រោះ តែបន្ទាប់ពីមានអ្នកដំណើរម្នាក់បានស្រែកថា «វីរុសកូរ៉ូណា» ទើបធ្វើឲ្យពួកគេ រួមទាំងអ្នកដំណើរផ្សេងទៀត ភ័យស្លន់ស្លោរត់ចេញពីកន្លែងកើតហេតុនោះតែម្ដង។

សកម្មភាពធ្វើពុតជាដួលនៅលើរថភ្លើង
សកម្មភាពធ្វើពុតជាដួលនៅលើរថភ្លើង

យ៉ាងណាមិញ ក្រោយវីដេអូខាងលើបានបង្ហោះចែកចាយនៅលើបណ្ដាញសង្គមយូធូបរួចមក ធ្វើឲ្យអ្នកលេងអុីនធឺណិតមានការខឹងសម្បារ ព្រមទាំងបញ្ចេញមតិរិះគន់ជាច្រើនថែមទៀតផង។ ហើយក្រោយពី វីដេអូមួយនេះផ្ទុះខ្លាំងនៅលើអុីនធឺណិត បុរសខាងលើត្រូវបានប៉ូលិសប្រចាំការនៅទីក្រុងម៉ូស្គូចាប់ខ្លួន ហើយរូបគេអាចនឹងត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល ឆ្នាំ ប្រសិនបើរកឃើញថាទង្វើរបស់គេជាការបោកប្រាស។

ទោះជាយ៉ាងណាក៏ដោយ មេធាវីការពារក្ដីរបស់ជនជាប់ចោទខាងលើបាននិយាយថា Dzhaborov ធ្វើបែបនេះ គឺគ្រាន់តែចង់ពញ្ញាក់អារម្មណ៍ (Prank) ឲ្យប្រជាជន ក៏ដូចជាអ្នកដំណើរនៅទីនោះ មានការប្រុងប្រយ័ត្ននិងពាក់ម៉ាសការពារឲ្យបានគ្រប់ៗគ្នាតែប៉ុណ្ណោះ។

គួររម្លឹកថា កាលពីដើមខែកន្លងទៅនេះ ក៏មានករណីស្រដៀងគ្នានេះផងដែរ ដែលមានបុរសជនជាតិកាណាដាម្នាក់ បានបង្កភាពវឹកវរដល់អ្នករួមដំណើរនៅលើយន្ដហោះចំនួន ២៤៣ នាក់ឲ្យមានការភិតភ័យ ដោយសារទង្វើបោកប្រាសរបស់គេ៕

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T