ជិះយន្តហោះបានពាក់កណ្ដាលផ្លូវ បុរសម្នាក់ស្រែកថាគេមានផ្ទុក «វីរុសកូរ៉ូណា» ផ្អើលគេឯងអស់

//s5.kh1.co/ad/ad3be1b7849ab1ed57ff7b6299fbcf6fd413dbf8.jpg
សង្គម

 ០៦-កុម្ភៈ-២០២០ ៥ល្ងាច · ៤ ឆ្នាំមុន

អ្នកដំណើរម្នាក់បានស្រែកនៅលើយន្ដហោះថា រូបលោកមានផ្ទុកវីរុសប្រភេទថ្មី ធ្វើឲ្យអ្នករួមដំណើរជាច្រើនមានការភិតភ័យជាខ្លាំង ខណៈយន្ដហោះកំពុងហោះបានពាក់កណ្កាលផ្លូវ

កាណាដា៖  អ្នកដំណើរម្នាក់បានស្រែកនៅលើយន្ដហោះថាខ្លួនមានផ្ទុកវីរុសកូរូ៉ណា បានធ្វើឲ្យអ្នករួមដំណើរភិតភ័យជាខ្លាំង ខណៈយន្ដហោះកំពុងហោះបានពាក់កណ្កាលផ្លូវ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជើងហោះហើរមួយពី Toronto ទៅ Jamaica ផ្ទុកអ្នកដំណើរ  ២៤៣នាក់ត្រូវបង្ខំហោះត្រឡប់ទៅកាន់ទីតាំងដើមវិញ ដោយសារទង្វើអ្នកដំណើម្នាក់ឈ្មោះ  James Potok វ័យ ២៨ ឆ្នាំ​ ដែលរូបគេបាននិយាយនៅលើយន្ដហោះថា៖

ខ្ញុំទើបតែមកពីខេត្តហ៊ូណាន ដែលជាតំបន់ វីរុសកូរ៉ូណាកំពុងផ្ទុះខ្លាំង ហើយឥឡូវនេះខ្ញុំមានអារម្មណ៍មិនស្រួលខ្លួនទេ។ 

James Potok
លោក James Potok
លោក James Potok

ភ្លាមៗបុគ្គលិកបម្រើការនៅលើយន្ដហោះបានពាក់ម៉ាស និងស្រោមដៃឲ្យលោក Potok ព្រមទាំងនាំលោកចេញពីកៅអី។ ក្រោយមកលោក Potok បាននិយាយទៀតថា៖ 

ដំបូងខ្ញុំគិតថានឹងមានប្រតិកម្មអ្វីមួយ តែខ្ញុំមិននឹកស្មានថាការធ្វើបែបនេះបង្កជាកំហុសឆ្គងនោះទេ។

James Potok
លោក James Potok
លោក James Potok

អ្នករួមដំណើរម្នាក់ឈ្មោះ Julie-Anne Broderick បានបង្ហោះសារនៅលើហ្វេសប៊ុកថា «គាត់ធ្វើពុតជាមានផ្ទុកវីរុស ដើម្បីទាក់ទាញចំណាប់អារម្មណ៍ ហើយថតវីដេអូបង្ហោះលើយូធូប» ។ នាងក៏បានលើកឡើងពីអារម្មណ៍ខកចិត្តថា «យើងពិតជាសោកស្ដាយណាស់ដែលត្រូវខាតថ្ងៃវិស្សមកាលចំនួនមួយថ្ងៃព្រោះយន្ដហោះត្រូវហោះបកទៅ Toronto វិញ»។

យ៉ាងណាមិញ ក្រោយពីត្រលប់មកដល់អាកាសយានដ្ឋាន Pearson ក្នុងទីក្រុង Toronto វិញ គ្រូពេទ្យបានធ្វើរោគវិនិច្ឆ័យឲ្យលោក Potok រកមិនឃើញមានផ្ទុកវីរុសកូរ៉ូណានោះទេ៕

Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៤ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T