កាណាដា៖ អ្នកដំណើរម្នាក់បានស្រែកនៅលើយន្ដហោះថាខ្លួនមានផ្ទុកវីរុសកូរូ៉ណា បានធ្វើឲ្យអ្នករួមដំណើរភិតភ័យជាខ្លាំង ខណៈយន្ដហោះកំពុងហោះបានពាក់កណ្កាលផ្លូវ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជើងហោះហើរមួយពី Toronto ទៅ Jamaica ផ្ទុកអ្នកដំណើរ ២៤៣នាក់ត្រូវបង្ខំហោះត្រឡប់ទៅកាន់ទីតាំងដើមវិញ ដោយសារទង្វើអ្នកដំណើម្នាក់ឈ្មោះ James Potok វ័យ ២៨ ឆ្នាំ ដែលរូបគេបាននិយាយនៅលើយន្ដហោះថា៖
ខ្ញុំទើបតែមកពីខេត្តហ៊ូណាន ដែលជាតំបន់ វីរុសកូរ៉ូណាកំពុងផ្ទុះខ្លាំង ហើយឥឡូវនេះខ្ញុំមានអារម្មណ៍មិនស្រួលខ្លួនទេ។

ភ្លាមៗបុគ្គលិកបម្រើការនៅលើយន្ដហោះបានពាក់ម៉ាស និងស្រោមដៃឲ្យលោក Potok ព្រមទាំងនាំលោកចេញពីកៅអី។ ក្រោយមកលោក Potok បាននិយាយទៀតថា៖
ដំបូងខ្ញុំគិតថានឹងមានប្រតិកម្មអ្វីមួយ តែខ្ញុំមិននឹកស្មានថាការធ្វើបែបនេះបង្កជាកំហុសឆ្គងនោះទេ។

អ្នករួមដំណើរម្នាក់ឈ្មោះ Julie-Anne Broderick បានបង្ហោះសារនៅលើហ្វេសប៊ុកថា «គាត់ធ្វើពុតជាមានផ្ទុកវីរុស ដើម្បីទាក់ទាញចំណាប់អារម្មណ៍ ហើយថតវីដេអូបង្ហោះលើយូធូប» ។ នាងក៏បានលើកឡើងពីអារម្មណ៍ខកចិត្តថា «យើងពិតជាសោកស្ដាយណាស់ដែលត្រូវខាតថ្ងៃវិស្សមកាលចំនួនមួយថ្ងៃព្រោះយន្ដហោះត្រូវហោះបកទៅ Toronto វិញ»។
យ៉ាងណាមិញ ក្រោយពីត្រលប់មកដល់អាកាសយានដ្ឋាន Pearson ក្នុងទីក្រុង Toronto វិញ គ្រូពេទ្យបានធ្វើរោគវិនិច្ឆ័យឲ្យលោក Potok រកមិនឃើញមានផ្ទុកវីរុសកូរ៉ូណានោះទេ៕