អាមេរិក៖ នាពេលថ្មីៗនេះ ប្រទេសកម្ពុជាទាំងមូល បានទទួលស្វាគមន៍អ្នកទេសចរណ៍នៅលើនាវា WS Westerdam បន្ទាប់ពីមានប្រទេសជាច្រើន បានបដិសេធ ក្នុងការសុំចុះចត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ ទេសចរណ៍នៅលើនាវាទាំងអស់ បានបង្ហាញពីក្តីរំភើបជាខ្លាំង ចំពោះទឹកចិត្តមនុស្សធម៌ មិនប្រកាន់ពូជសាសន៍របស់កម្ពុជា។
យ៉ាងណាទៀតសោត លោក Donald Trump ដែលជាប្រធានាធិបតីសហរដ្ឋអាមេរិក បានសរសេរសារមួយ ដើម្បីជាការថ្លែងអំណរគុណ ដល់ប្រទេសកម្ពុជា ក្រោយពីបានទទួលយកនាវាWesterdam ឲ្យចូលចតនៅកំពង់ផែ។
ក្នុងសារដ៏មានអត្ថន័យជ្រាលជ្រៅនោះ Donald Trump បានបញ្ជាក់ថា៖
« អរគុណដល់ប្រទេសកម្ពុជា ដ៏ស្រស់ស្អាត និងពោរពេញដោយចិត្តសប្បុរសធម៌ ដែលបានអនុញ្ញាតឲ្យកប៉ាលWesterdam បានចូលចត។ សហរដ្ឋអាមេរិកទាំងមូល នឹងចងចាំពី សុជីវធម៌មួយនេះ»។
គួរបញ្ជាក់ផងដែរថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចអនុញ្ញាតអោយនាវា Westerdam ចូលចតក្នុងបុព្វហេតុមនុស្សធម៌ ដោយគ្មានការរើសអើងពូជសាសន៍ នាយប់ថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០២០។ដោយសារតែ ការសម្រេចចិត្តរបស់ សម្ដេចតេជោ ហ៊ុន សែន ទទួលបានការគាំទ្រ និង កោតសរសើរជាសកលតែម្ដង ពិតជាមានមោទនភាពណាស់៕




