ផ្ទុះការសរសើរព្រាត! មន្ត្រីប៉ូលីស គំរូល្អ ប្រថុយជីវិតចូលជួយក្មេងស្រី ហេតុការណ៍អគ្គិភ័យឆាបឆេះផ្ទះយប់មិញ (មានវីដេអូ)

//s5.kh1.co/de/de39796cecfb9b932834e7ccca931f70bcd32d6f.jpg
សង្គម

 ១៥-កុម្ភៈ-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ពិតជាគំរូ កាលពីយប់មិញនេះ មន្ត្រីប៉ូលីស បានធ្វើការចុះចូលជួយក្មេងៗ ដែលជាប់នៅក្នុងផ្ទះភ្លើងកំពុងតែឆាបឆេះ ធ្វើឲ្យមហាជនសរសើរព្រាត។

ភ្នំពេញ៖ កាលពីយប់មិញនេះមានការភ្ញាក់ផ្អើលខ្លាំង ក្រោយអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅនៅក្នុងសង្កាត់ឬស្សីកែវ ដែលធ្វើឲ្យខូចខាតផ្ទះអស់ជាច្រើនខ្នង នាវេលាម៉ោង០១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែកុម្ភៈ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុការណ៍នេះបានធ្វើឲ្យប្រជាជននៅទីនោះ ពិតជាភ័យ នាំគ្នារត់ទាំងយប់អាធ្រាត្រខណៈកំពុងតែគេងលក់ស្ងប់ស្កល់ មិនត្រឹមតែប៉ុណ្ណោះនៅក្នុងនោះគេក៏បានសង្កេតឃើញថា​ មានមន្ត្រីប៉ូលីស ក៏ដូចជាកម្លាំងចុះជួយសង្រ្គោះជាច្រើនបាននាំគ្នាចូលជួយ ដោយមានទាំងក្មេង និងមនុស្សចាស់នៅក្នុងនោះ។

លើសពីនេះ នៅក្នុងនោះ អ្នកលេងបណ្តាញសង្គមបាននាំគ្នាចាប់អារម្មណ៍ និងសរសើរព្រាតជាមួយនឹងមន្ត្រីប៉ូលីសមួយរូប ដែលហ៊ានប្រថុយជីវិតផ្ទាល់ខ្លួនចូលជួយដល់ក្មេងស្រីមួយរូប ដែលជាប់នៅក្នុងផ្ទះ ខណៈពេលដែលខ្លួនគ្មានទាំងរបស់ជំនាញអ្វីសម្រាប់ចូលជួយ ការពារខ្លួននោះទេ។

ទង្វើដ៏ល្អនេះបានធ្វើឲ្យមហាជនជាច្រើន ពិតជាពេញចិត្តយ៉ាងខ្លាំង​ដែលលោកជាគំរូដ៏ល្អ ជួយដល់ក្មេងៗដែលកំពុងនៅក្នុងភ្លើងយ៉ាងគួរឲ្យរន្ធត់ ទោះយកជីវិតមកប្តូរ ឬក៏ជួបគ្រោះថ្នាក់បែបណាក្តី។ មិនត្រឹមតែប៉ុណ្ណោះនៅក្នុងនោះក៏ឃើញមាន មន្ត្រីប៉ូលីសដទៃចូលជួយយ៉ាងគួរឲ្យសរសើរដូចគ្នាផងដែរ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ៖

មន្ត្រីប៉ូលីស ដែលចុះជួយក្មេងយប់មិញ
មន្ត្រីប៉ូលីស ដែលចុះជួយក្មេងយប់មិញ
មន្ត្រីប៉ូលីស ដែលចុះជួយក្មេងយប់មិញ
មន្ត្រីប៉ូលីស ដែលចុះជួយក្មេងយប់មិញ
មន្ត្រីប៉ូលីស ដែលចុះជួយក្មេងយប់មិញ
មន្ត្រីប៉ូលីស ដែលចុះជួយក្មេងយប់មិញ
មន្ត្រីប៉ូលីស ដែលចុះជួយក្មេងយប់មិញ
មន្ត្រីប៉ូលីស ដែលចុះជួយក្មេងយប់មិញ
មន្ត្រីប៉ូលីស ដែលចុះជួយក្មេងយប់មិញ
មន្ត្រីប៉ូលីស ដែលចុះជួយក្មេងយប់មិញ
មន្ត្រីប៉ូលីស ដែលចុះជួយក្មេងយប់មិញ
មន្ត្រីប៉ូលីស ដែលចុះជួយក្មេងយប់មិញ
មន្ត្រីប៉ូលីស ដែលចុះជួយក្មេងយប់មិញ
មន្ត្រីប៉ូលីស ដែលចុះជួយក្មេងយប់មិញ
ផ្ទះដែលឆេះយប់មិញ
ផ្ទះដែលឆេះយប់មិញ
ផ្ទះដែលឆេះយប់មិញ
ផ្ទះដែលឆេះយប់មិញ
Som Sreylin
S.L

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៩ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ១០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T