កុំឲ្យដដែលៗពេក! អ្នកចាត់ការ Davikah ជូនផ្កាទាំងឬសតែម្ដង

//s5.kh1.co/a3/a3b7e685441d05515a067c1c6908b8e59225bb2e.jpg
តារា & កម្សាន្ដ

 ១៤-កុម្ភៈ-២០២០ ៣ល្ងាច · ៥ ឆ្នាំមុន

ថ្ងៃបុណ្យក្ដីស្រលាញ់លើកនេះ អ្នកចាត់ការ Davikah ធ្វើឲ្យនាង និង ហ្វេនៗមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយ បាច់ផ្កាយ៉ាងធំ ព្រមទាំងឬស។

ថៃ៖ ប្រិយមិត្តប្រាកដជា បានស្គាល់តារាស្រី Davikah ដែលជាតារាសម្ដែងស្រីម្នាក់ មានភាពល្បីល្បាញយ៉ាងខ្លាំង ប្រចាំប្រទេសថៃ។ មិនត្រឹមតែជា តារាស្រីឆ្នើមប៉ុណ្ណោះទេ បើនិយាយពី រូបសម្រស់របស់នាងវិញ ពិតជាស្អាត គួរឲ្យចាប់អារម្មណ៍ខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នៅក្នុងសង្គមសិល្បៈថៃ តារាប្រុស ស្រីល្បីៗជាច្រើន តែងតែមានអ្នកចាត់ការ ផ្ទាល់ខ្លួនជានិច្ច តួយ៉ាងដូចជា Davikah ក៏មិនខុសពីគេ មានអ្នកចាត់ការផ្ទាល់ខ្លួនផងដែរ ដែលជាអ្នកដែលជួយរកទីផ្សារ និងមើលការខុសត្រូវរាល់សកម្មភាពចេញទៅថតម្ដងៗ។

ជាក់ស្ដែង​ ថ្ងៃនេះដែរ ជាថ្ងៃបុណ្យសេចក្ដីស្រលាញ់ អ្វីដែលធ្វើឲ្យ Davikah ក៏ដូចជាហ្វេនៗរបស់នាង ផ្ទាល់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយអ្នកចាត់ការនាង មានឈ្មោះថា Nampraw នាងបានទិញបាច់ផ្កាយ៉ាងធំ ជូនដល់ Davikah តែផ្កាមួយបាច់នោះគឺ មានលក្ខណៈខុសគេ ដោយយកមកជូន ទាំងឬសតែម្ដង។

ក្រោយពីឃើញរូបភាពផ្កា ដែលអ្នកចាត់ការ ប្រគល់ឲ្យ Davikah ទាំងនោះភ្លាម ធ្វើឲ្យហ្វេនៗទាំងអស់ ហួសចិត្ត និងទប់សំណើចមិនចង់បាន៕

សូមទស្សនារូបភាពខាងក្រោ៖

Davikah
Davikah
Davikah
Davikah
Davikah
Davikah
Davikah និង​ អ្នកចាត់ការ
Davikah និង​ អ្នកចាត់ការ
Davikah និង​ អ្នកចាត់ការ
Davikah និង​ អ្នកចាត់ការ
Davikah និង​ អ្នកចាត់ការ
Davikah និង​ អ្នកចាត់ការ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T