អត់ខ្វល់ Valentine អីទេ! Gong Yoo ប្រើជីវិតសាមញ្ញៗ ចេញមកទិញនំប៉័ងតែឯង

//s5.kh1.co/44/44ddb2edceaba722eef366f2c80d570688bc1115.png
តារា & កម្សាន្ដ

 ១៤-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ថ្មីៗនេះតារាសម្ដែងប្រុសល្បីឈ្មោះ Gong Yoo បង្ហាញមុខនៅទីសាធារណៈ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ហ្វេនៗ ទោះអាយុច្រើនបន្តិចមែន ប៉ុន្តែលោកនៅតែសង្ហាខ្លាំង ក្មេងៗជំនាន់ក្រោយសុំខ្មាស។

កូរ៉េខាងត្បូង៖ មិនស្គាល់ទើបចម្លែក Gong Yoo តារាសម្ដែងល្បីឈ្មោះ ដែលគេស្គាល់ថាជាបុរសសង្ហា មិនចេះចាស់ ថ្មីៗនេះលោកត្រូវបានគេប្រទះឃើញ បង្ហាញខ្លួននៅទីសាធារណៈ ទំនងជាកំពុងទិញនំប័ុង នៅក្នុងតំបន់មួយនៃខេត្ត Gyeongsangbuk ប្រទេសកូរ៉េខាងត្បូង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហ្វេនៗនៅទីនោះបាននិយាយថា ពួកគេបានឃើញលោកដើរចេញពីហាង ដោយដៃកាន់ថង់នំប័ុងធំមួយ។

ការរៀបចំខ្លួនរបស់លោក មើលទៅសាមញ្ញបំផុត ធ្វើឲ្យអ្នកគាំទ្រជាច្រើន អត់ទ្រាំមិនតាមថតរូបមិនបាន ថែមទាំងយករូបទៅបង្ហោះពេញអ៊ីនធើណែត ជាមួយនឹងពាក្យពេចន៍សរសើរ ពីសម្រស់ខាងក្រៅរបស់លោក ជាហូហែ។

គួរបញ្ជាក់ផងដែរថា Gong Yoo ត្រូវបានគេបង្ហើបជាញឹកញាប់ ថាលោកជាមនុស្សចូលចិត្តប្រើជីវិត បែបសាមញ្ញៗបំផុត ហើយក៏មិនចេះឆ្មើងឆ្មៃឡើយ ទោះបីលោកជាតារាល្បី លំដាប់ប្រទេសក៏ដោយ៕

តោះមកទស្សនារូបខាងក្រោម ៖

Gong Yoo
Gong Yoo
Gong Yoo
Gong Yoo
Gong Yoo
Gong Yoo
Gong Yoo
Gong Yoo
Gong Yoo
Gong Yoo
https://s5.kh1.co/__image/w=650,h=366,q=100/23/2314ef48b291d01b0cfff50b17ae9f336d3f11ed.jpg
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T