តិចទៀតលែងបានឃើញហើយ! ផ្សារចំណាស់ «ឃ្លាំងរំសេវ» នឹងត្រូវបិទជាស្ថាពរ ក្នុងពេលឆាប់ៗនេះ

//s5.kh1.co/a1/a1889250a7e324b984c397b371cff3fc641491db.jpg
សង្គម

 ១៤-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ប្រិយមិត្តដែលធ្លាប់ទៅផ្សារឃ្លាំងរំសេវ ដើម្បីជាវទូរស័ព្ទដៃគ្រប់ប្រភេទពេលនេះ អាជ្ញាធរ ផ្សារឃ្លាំងរំសេវក៏ដូចជាមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ បានចេញសេចក្ដីប្រកាសសម្រេចនឹងបិទផ្សារនេះនៅថ្ងៃទី ៣០ ខែ មេសា ខាងមុខនេះ

ភ្នំពេញ៖ ប្រិយមិត្តដែលរស់នៅក្នុងរាជធានីភ្នំពេញផ្ទាល់ច្បាស់ជាបានស្គាល់ ផ្សារឃ្លាំងរំសេវ ដែលផ្សារមួយនេះ យើងអាចនិយាយបានថាជាផ្សារចំណាស់មួយ ក្នុងចំណោមផ្សារជាច្រើននៅក្នុងរាជធានីភ្នំពេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ផ្សារឃ្លាំងរំសេវ ជាផ្សារចំណាស់មួយស្ថិតនៅតាមបណ្ដោយផ្លូវ ម៉ៅសេទុង  ដោយផ្សារមួយនេះ ជាកន្លែងប្រមូលផ្ដុំ ទៅដោយហាងលក់ និងទិញទូរស័ព្ទដៃគ្រប់ប្រភេទ រយៈពេលជាច្រើនឆ្នាំមកហើយ មិនត្រឹមតែប៉ុណ្ណោះ មហាជនភាគច្រើន មិនថាក្មេងចាស់ សុទ្ធតែមិនដែលរំលងការទិញ ឬក៏ជិះកាត់ផ្សារនេះនោះទេ។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ អាជ្ញាធរ ផ្សារឃ្លាំងរំសេវក៏ដូចជា មជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ បានចេញសេចក្ដីប្រកាសសម្រេចនឹងបិទផ្សារនេះនៅថ្ងៃទី ៣០ ខែ មេសា ខាងមុខ ដើម្បីអភិវឌ្ឍមជ្ឈមណ្ឌលម៉ុង ឌីយ៉ាល់ ឲ្យមានសោភ័ណ្ឌភាពស្រស់បំព្រង ចំណែកផ្សារក៏ត្រូវតែសាងសង់អាគារថ្មីទំនើបផងដែរ ។

ចង់ជ្រាបច្បាស់សូមអានលិខិតប្រកាសដូចខាងក្រោម ៖

លិខិតប្រកាស
លិខិតប្រកាស
លិខិតប្រកាស
លិខិតប្រកាស
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T