អស់ពីមួយចូលមួយ! នៅថៃផ្ទុះអាវុធ បាញ់ជាច្រើនគ្រាប់ នៅជិតមហាវិទ្យាល័យ ជូឡាឡុងកន សង្ស័យតែ.....

//s5.kh1.co/1e/1ecf7f9b4f396939699061221781dccabf37b50f.jpg
សង្គម

 ១៤-កុម្ភៈ-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ការបាញ់រះ នៅតំបន់ Korat មិនទាន់បានប៉ន្មានថ្ងៃផង ស្រាប់តេពេលនេះ មានហេតុការណ៍មួយទៀត កើតឡើងនៅជិត មហាវិទ្យាល័យ ជូឡាឡុងកន ដែលផ្ទុះអាវុធរហូតដល់ ២០គ្រាប់

ថៃ៖ ប្រិយមិត្តប្រាកដជាបានជ្រាបពីព័ត៌មានពីករណីបុរសម្នាក់បានបាញ់រះ នៅតំបន់ Korat ដែលបណ្ដាលឲ្យមន្ត្រីប៉ូលីសស្លាប់ពីរនាក់ និងអ្នកធ្វើដំណើរតាមដងផ្លូវ មានរបួស ៥៨នាក់ និងស្លាប់ ៣០នាក់ ផងនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ​ នៅថ្ងៃសុក្រ ទី ១៤ ខែ កុម្ភៈនេះ ប៉ូលីសក្នុងប្រទេសថៃ បានចេញប្រតិបត្តិការណ៍ស្វែងរកមុខបុរសម្នាក់ ដែលបានធ្វើការផ្ទុះអាវុធយ៉ាងហោចណាស់ ចំនួន ២០គ្រាប់ នៅឯទីសាធារណៈ ជិតនឹងមហាវិទ្យាល័យ ជូឡាឡុងកន​ ( Chulalongkorn )

បើតាមសាក្សី ដែលបានឃើញនៅហេតុការណ៍នោះ បាននិយាយឲ្យដឹងថា ពួកគេបានឮសម្លេងស្នូរគ្រាប់កាំភ្លើង នៅលើផ្លូវ Chula Soi ១០ ក្នុងតំបន់ Pathum Wan  ដោយគេបានធ្វើការរៀបរាប់ថាបន្ថែមថា៖ 

ដំបូងគាត់បានបាញ់ឡើងទៅមេឃចំនួន ៣គ្រាប់ ហើយក្រោយមក គាត់បានដាក់កាំភ្លើងចុះ តម្រង់មកកន្លែងដែលខ្ញុំកំពុងនៅ។

សម្ដី សាក្សីបានឃើញហេតុការណ៍

ក្រោយហេតុការណ៍កើតឡើង ក្រុមប៉ូលីសបានធ្វើការហ៊ុមព័ទ្ធតំបន់ផ្លូវ Chula Soi 10 ដោយក្រុមប៉ូលីសសង្ស័យថា វាជាកន្លែងដែលជនបង្កហេតុធ្វើការលាក់ខ្លួន។ ក្រោយមក ក្រុមប៉ូលីសក៏បានចាប់ជនបង្កហេតុនោះបាន ដោយលោកមានឈ្មោះថា Ekkachai Charueksilp អាយុ ៤៤ ឆ្នាំ មូលហេតុមកពីមានជម្លោះជាមួយគ្រួសារ មុនពេលចាកចេញពីផ្ទះជាមួយកាំភ្លើងកាន់នឹងដៃ៕

សូមទស្សនារូបភាពខាងក្រោម៖

តំបន់កើតហេតុ
តំបន់កើតហេតុ
តំបន់កើតហេតុ
តំបន់កើតហេតុ
តំបន់កើតហេតុ
តំបន់កើតហេតុ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T