កូរ៉េខាងត្បូង ៖ លោកអ្នកប្រាកដជាបានស្គាល់យ៉ាងច្បាស់ នូវតារាចម្រៀងស្រីល្បីឈ្មោះ ប្រចាំក្រុម Blackpink មានរូបសម្រស់ស្រស់ស្អាត ស្បែកសដូចសំឡី ដែលល្បីរឿងពូកែរកស្ទីលតែងខ្លួនបំផុត នោះគឺ Jennie។
ថ្មីៗនេះ គេប្រទះឃើញ កញ្ញារូបស្រស់ម្នាក់នេះ បានបង្ហាញខ្លួននៅឯអាកាសយានដ្ឋាន ធ្វើដំណើរឆ្ពោះទៅទីក្រុង London ប្រទេសអង់គ្លេស ដើម្បីថតពាណិជ្ជកម្មថ្មី ជាមួយក្រុមហ៊ុន Gentle Monster។
លើកនេះនាងស្លៀកឈុត មានរបៀបជាងមុន មើលទៅប្លែកភ្នែកខ្លាំងណាស់។
ទោះបីចូលចិត្តស្លៀកឈុតស៊ិចស៊ី ពេលសម្ដែងលើឆាក ប៉ុន្តែម្ដងនេះ Jennie មិនបានបញ្ចេញសាច់ខ្ចី បង្អួតភ្នែកហ្វេនៗនោះទេ។ ផ្ទុយទៅវិញ នាងបែរជាស្លៀកខោសាច់ក្រណាត់ រលុងៗជើងវែង ជាមួយអាវដៃវែង ដោយមានវែនតាខ្មៅបន្ថែម ធ្វើឲ្យនាងមើលទៅកាន់តែលេចធ្លោ យ៉ាងចម្លែក៕
កុំបង្អង់យូរ តោះចូលមកមើលរូបភាពថ្មីរបស់ Jennie ខាងក្រោម ៖








