មិនខុសពី សាលិ! ក្មេងស្រីរូបនេះចេះ១៤ភាសា លក់វត្ថុអនុស្សាវរីយ៍ រកប្រាក់ចិញ្ចឹមប្អូន៦នាក់ ក្នុងខ្ទមយ៉ាងកម្សត់ (មានវីដេអូ)

//s5.kh1.co/ff/ffa202f2f9fec7145002f68b98e61c2e054156be.jpg
សង្គម

 ១៤-កុម្ភៈ-២០២០ ៩ព្រឹក · ៥ ឆ្នាំមុន

សង្វេគណាស់ កុមារីម្នាក់ឆ្លៀតពេលចេញពីរៀន ដើរលក់វត្ថុអនុស្សាវរីយ៍ មួយថ្ងៃ នាងរកបាន ៤ ទៅ៥ដុល្លារ តែអ្វីដែលកាន់តែចាប់អារម្មណ៍នោះ កុមារីរូបនេះ អាចនិយាយបានដល់ទៅ ១៤ភាសា

សៀមរាប៖ ប្រិយមិត្តប្រាកដជាបានស្គាល់ក្មេងប្រុស ដែលចេះ ១៥ ភាសា ធុច សាលិ ដែលកុមារារូបនេះ ធ្វើឲ្យមហាជនជាច្រើន ទាំងក្នុង និងក្រៅប្រទេសមានការភ្ញាក់ផ្អើល កោតសរសើរគ្រប់គ្នាពេញៗមាត់ ស្របពេលដែរ បច្ចុប្បន្ននេះ កុមារារូបនេះបានទទួលបានអាហាររូបករណ៍ទៅសិក្សាបន្ត នៅប្រទេសចិនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ មានកុមារីម្នាក់ នាងក៏មិនខុស ពីកុមារា ធុច សាលិ នោះទេ ដោយនាងអាចនិយាយបានរហូតដល់ ១៤​ភាសា ខណៈនាងក៏ជាក្មេងស្រីក្រីក្រម្នាក់ដែលរស់នៅ ក្នុងខេត្តសៀមរាបផ្ទាល់។ កុមារីរូបនេះ មានឈ្មោះថា ភូ ម៉ាលី​ ​កំពុងសិក្សាថ្នាក់ទី ៣ នៅពេលចេញពីរៀននាងឆ្លៀត ដើរលក់វត្ថុអនុស្សាវរីយ៍សម្រាប់ភ្ញៀវបរទេស ដើម្បីយកថវិកាមកផ្គត់ផ្គង់ចិញ្ចឹមប្អូនៗ ដល់ទៅ ៦នាក់។

ជាការពិតណាស់ កុមារីរូបនេះ មានជីវភាពខ្វះខាតយ៉ាងខ្លាំង តែនាងក៏ទទួលបានអាហាររូបករណ៍ពីសាលាដែលនាងកំពុងរៀន និងទទួលបានអង្ករមួយបាវពីសាលា។ មិនត្រឹមតែប៉ុណ្ណោះ នាងបានបញ្ជាក់ថា ក្នុងមួយថ្ងៃនាងរកបានត្រឹមតែ ៤ ទៅ ៥ដុល្លារតែប៉ុណ្ណោះក្នុងមួយថ្ងៃ ត្រូវដើរលក់បន្ទាប់ពីទំនេរពីការសិក្សារ។

លើសពីនេះទៅទៀត បើក្រឡេកមកមើលពីផ្ទះសម្បែងកុមារីរូបនេះវិញ មានសភាពទ្រុតទ្រោមយ៉ាងខ្លាំង តូច ដោយក្នុងនោះត្រូវរស់នៅជាមួយគ្រួសារដែលមានសមាជិកជាច្រើននាក់៕

ប្រភព៖ Phnompenhtmey

សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖

កុមារី ភូ ម៉ាលី
កុមារី ភូ ម៉ាលី
កុមារី ភូ ម៉ាលី
កុមារី ភូ ម៉ាលី
កុមារី ភូ ម៉ាលី
កុមារី ភូ ម៉ាលី
ខ្ទម កុមារី ភូ ម៉ាលី រស់នៅ
ខ្ទម កុមារី ភូ ម៉ាលី រស់នៅ
វីដេអូ កុមារី ភូ ម៉ាលី 
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T