គិលានុបដ្ឋាយិកាជាច្រើន សម្រេចចិត្តកោរសក់មុនពេលធ្វើដំណើរទៅទីក្រុង វូហាន (មានវីដេអូ)

//s5.kh1.co/a2/a2f025188ba1d9e5d9838c7efee9c534d0934e8d.jpg
សង្គម

 ១៣-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

គិលានុបដ្ឋាយិកាមកពីខេត្ត Shaanxi បានកោសក់របស់ខ្លួនដើម្បីបង្កាការចម្លងមេរោគ មុននឹងធ្វើដំណើរទៅជួយព្យាបាលអ្នកជំងឺនៅទីក្រុង វូហាន

ចិន៖ យោងតាមឃ្លីបវីដេអូដែលគេបង្ហោះនៅលើបណ្ដាញសង្គមធ្វីតទ័រ បានបង្ហាញពីគិលានុបដ្ឋាយិកាមកពីខេត្ត Shaanxi ពេលកំពុងកោរសក់បង្ការពីការឆ្លងមេរោគ មុនធ្វើដំណើរចេញទៅសង្គ្រោះអ្នកជំងឺនៅឯទីក្រុង វូហាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
គិលានុបដ្ឋាយិកា កំពុងកោរសក់
គិលានុបដ្ឋាយិកា កំពុងកោរសក់

ការកោរសក់មិនត្រឹមកាត់បន្ថយឥទ្ធិពលនៃការឆ្លងរាលដាលនៃជំងឺប៉ុណ្ណោះទេ ក៏បានផ្ដល់ភាពងាយស្រួលដល់ការពាក់ និងដោះឈុតការពារផងដែរ។ ជាក់ស្ដែងគិលានុប្បដ្ឋាយិកាម្នាក់នៅមន្ទីរពេទ្យ Renmin ឈ្មោះ Shan Xia បានកោរសក់ទាំងអស់របស់នាងកាលពីចុងខែមករាកន្លងទៅ ដើម្បីត្រៀមខ្លួនធ្វើដំណើរទៅតំបន់ដែលផ្ទុះវីរុសខ្លាំង។

ក្រុមគិលានុបដ្ឋាយិកា ដែលកោរសក់
ក្រុមគិលានុបដ្ឋាយិកា ដែលកោរសក់

ក្រៅពីការកោរសក់នេះដែរ មានបុគ្គលិកពេទ្យនៅវូហានដ៏ទៃទៀតបានលះបង់តាមរបៀបផ្សេងៗគ្នា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងវីរុសឆ្លងដ៏កាចសាហាវមួយនេះ។ ឧទាហរណ៍៖ បុគ្គលិកពេទ្យខ្លះបានស្លៀកកន្ទបមនុស្សធំ ដើម្បីសន្សំសំចៃពេលវេលាធ្វើការ។ ចំណែកឯបុគ្គលិកខ្លះទៀត ស៊ូទ្រាំនឹងការប៉ះពាល់ជាមួយនឹងសារធាតុគីមី និងថ្នាំសម្លាប់មេរោគផ្សេងៗ ដែលធ្វើឱ្យរលាកស្បែកក៏មាន។ មិនត្រឹមតែប៉ុណ្ណោះ គេក៏ឃើញបុគ្គលិកពេទ្យផ្សេងទៀត មានស្នាមនៅលើមុខ ដោយសារការពាក់ឧបករណ៍ការពាររយៈពេលយូរ

សូមទស្សនាវីដេអូខាងក្រោម៖

Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៣ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T