ស្ទើរស្រក់ទឹកភ្នែក! លោកតាវ័យជរាម្នាក់ ខំប្រឹងមើលថែប្រពន្ធ ទាំងដែលខ្លួនកំពុងផ្ទុកវីរុសកូរ៉ូណាដូចគ្នា (មានវីដេអូ)

//s5.kh1.co/73/73a4c669264217e09b626142c165e61b2cee8929.jpg
សង្គម

 ១៣-កុម្ភៈ-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

លោកតាវ័យ ៨៧ ឆ្នាំម្នាក់ខំប្រឹងមើលថែប្រពន្ធកំពុងដេកឈឺគ្រែ ទាំងដែលខ្លួនកំពុងផ្ទុកវីរុសកូរ៉ូណា

ចិន៖  លោកតាវ័យ ៨៧ ឆ្នាំ រួមទាំងប្រពន្ធវ័យ ៨៣ ឆ្នាំត្រូវបានគេបញ្ជូនឲ្យទៅសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ បន្ទាប់ពីរកឃើញថាពួកគាត់ទាំងពីរមានផ្ទុកវីរុសកូរ៉ូណាដូចគ្នា។ ប្ដីប្រពន្ធមួយគូនេះស្នាក់នៅក្នុងបន្ទប់តែមួយ និងមានគ្រែក្បែរគ្នា។ ដូច្នេះហើយលោកតាជាប្ដី ដែលមានសុខភាពប្រសើរជាងអាចមើលថែប្រពន្ធជាទីស្រលាញ់របស់គាត់បានខ្លះៗផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមឃ្លិបវីដេអូខ្លីមួយដែលបង្ហាញពីសកម្មភាពរបស់លោកតា កំពុងព្យាយាមបញ្ចុកចំណីអាហារដល់ប្រពន្ធខ្លួន ដែលកំពុងសម្រាកនៅលើគ្រែ ទាំងដៃមានបន្ទោងសារ៉ូមនៅឡើយ។ យ៉ាងណាមិញក្រោយបង្ហោះចែកចាយលើបណ្ដាញសង្គមចិនរួច បានធ្វើឲ្យមហាជាច្រើនសម្ដែងនូវអារម្មណ៍អាណិតអាសូរជាខ្លាំងសឹងស្រក់ទឹកភ្នែក។

ទោះជាយ៉ាងណាក៏ដោយ យើងសង្ឃឹមថាពួកគាត់ទាំងពីរនឹងអាចជាសះស្បើយក្នុងពេលឆាប់ៗ៕

ចំពោះអ្នកទាំងអស់គ្នាវិញ តើមានពាក្យពេចន៍អ្វីខ្លះ ជូនពរពួកគាត់ទាំងពីរ? 

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

លោកតា កំពុងបញ្ជុកអាហារប្រពន្ធ
លោកតា កំពុងបញ្ជុកអាហារប្រពន្ធ
លោកតា កំពុងបញ្ជុកអាហារប្រពន្ធ
លោកតា កំពុងបញ្ជុកអាហារប្រពន្ធ
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T