ខណៈនេះ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងគ្រូពេទ្យជាច្រើន កំពុងរង់ចាំទទួលនាវា MS Westerdam នៅកំពង់ផែកំពង់សោម!

//s5.kh1.co/36/3627e7fdc9c9f4d08dbff3b19a4354e12ce86326.jpg
សង្គម

 ១៣-កុម្ភៈ-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

ពេលនេះថ្នាក់នាំប្រចាំក្រុងព្រះសីហនុ កំពុងតែរងចាំទទួលនាវាទេសចរណ៍អាមេរិក MS Westerdam បន្ទាប់ពីនាវាមួយនេះ ត្រូវបានប្រទេសចំនួន៦បដិសេធមិនឲ្យចូលចត ដោយសារក្លាយវីរុសកូរ៉ូណា។

ខេត្តព្រះសីហនុ៖ កាលពីម្សិលមិញនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសអនុញ្ញាតិឲ្យ នាវាទេសចរណ៍លំដាប់អន្តរជាតិមួយគ្រឿងរបស់សហរដ្ឋអាមេរិកឈ្មោះ MS Westerdam ចូលចតនៅឯកំពង់ផែ ក្រុងព្រះសីហនុ ក្រោយពីនាវាមួយនេះ ត្រូវបានប្រទេស និងកោះសរុបចំនួន៦ បដិសេធមិនឲ្យចូលថត ដោយសារតែភ័យខ្លាចអ្នកដំណើរនៅលើនាវានេះ មានផ្ទុកវីរុសកូរ៉ូណាថ្មី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែមិនថាយ៉ាងណា នាវាមួយនេះក៏ត្រូវបានអនុញ្ញាតិឲ្យចូលនៅកម្ពុជា បន្ទាប់ពីមានការធានាច្បាស់លាស់ ពីអ្នកគ្រប់គ្រងនាវាទេសចរណ៍ MS Westerdam ជូនដល់រាជរដ្ឋាភិបាលកម្ពុជាថា មនុស្សទាំងអស់នៅលើនាវានេះមិនមានអ្នកណាម្នាក់ ផ្ទុកវិរុសកូរ៉ូណាថ្មី ឬCovid-19 នោះឡើយ។

ជាក់ស្តែង នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈនេះផងដែរ យើងសង្កេតឃើញថា មានថ្នាក់ដឹកនាំក្រសួងស្ថាបន័ថ្នាក់ជាតិនិងថ្នាក់ដឹកនាំខេត្តព្រះសីហនុ ព្រមទាំងមន្ត្រីជំនាញពាក់ពន្ធ័ កំពុងមានវត្តមាននៅកំពង់ផែក្រុងព្រះសីហនុ រង់ចាំទទួលអ្នកទេសចរណ៍អន្តរជាតិដែលមកតាមនាវាទេសចរណ៍ឈ្មោះ MS Westerdam ចូលចតកំពង់ផែបន្តិចទៀតនេះ។

ជាមួយគ្នានេះផងដែរ មន្រ្តីអះអាងថា ផ្នែកពេទ្យក៏បានចុះទៅយកសំណាក នៅលើនាវាទេសចរណ៍ MS Westerdam ដើម្បីត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ នៅលើនាវាជាមុនសិន មុននឹងអនុញ្ញាតអោយមនុស្សនៅលើនាវា ឡើងមកលើផែ ដើម្បីធានាថា មិនមានអ្នកណាម្នាក់ឆ្លងមេរោគ៕

ថ្នាក់នាំប្រចាំក្រុងព្រះសីហនុ កំពុងតែរងចាំទទួលនាវា MS Westerdam 

ក្រុមគ្រូពេទ្យជំនាញ កំពុងតែរងចាំទទួលនាវា MS Westerdam 
ក្រុមគ្រូពេទ្យជំនាញ កំពុងតែរងចាំទទួលនាវា MS Westerdam 
នាវាទេសចរណ៍អាមេរិក ធ្វើដំណើរជិតមកដល់កំពង់ផែហើយ
នាវាទេសចរណ៍អាមេរិក ធ្វើដំណើរជិតមកដល់កំពង់ផែហើយ
នាវាទេសចរណ៍អាមេរិក MS Westerdam  
នាវាទេសចរណ៍អាមេរិក MS Westerdam  
នាវាទេសចរណ៍អាមេរិក MS Westerdam  
នាវាទេសចរណ៍អាមេរិក MS Westerdam  

ប្រភពពី៖ Huy Bunleng News

Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T