វេជ្ជបណ្ឌិតម្នាក់ទៀតហើយទទួលមរណភាព ព្រោះខំប្រឹងធ្វើការហួសកម្លាំងរយៈពេល ១៨ ថ្ងៃជាប់ៗគ្នា ខណៈវីរុសកូរ៉ូណាកំពុងផ្ទុះខ្លាំង

//s5.kh1.co/fe/feb63c74390bba3d45d741b8792949356a388872.jpg
សង្គម

 ១៣-កុម្ភៈ-២០២០ ១០ព្រឹក · ៥ ឆ្នាំមុន

វេជ្ជបណ្ឌិតម្នាក់បានទទួលមរណភាព ក្រោយខំប្រឹងធ្វើការហួសកម្លាំងរយៈពេល ១៨ ថ្ងៃជាប់ៗគ្នា ខណៈវីរុសកូរ៉ូណាកំពុងផ្ទុះខ្លាំង

ចិន៖​ យោងតាមសារព័ត៌មានចិន Shanghai.ist បានចុះផ្សាយថា វេជ្ជបណ្ឌិតស្រីម្នាក់ឈ្មោះ Xu Hui វ័យ ៥១ ឆ្នាំ ជានាយករងនៃមន្ទីរពេទ្យមួយកន្លែងនៅក្នុងខេត្តណានជីងបានទទួលមរណភាពហើយ ដោយសារនឿយហត់នឹងការប្រយុទ្ធប្រឆាំងនឹងរីរុសថ្មីកូរ៉ូណារយៈពេល ១៨ ថ្ងៃជាប់ៗគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកស្រី Xu Hui
អ្នកស្រី Xu Hui

បន្ទាប់ពីមរណភាពរបស់អ្នកស្រី Xu លេខាបក្សកុម្មុយនិស្ដ នៃខេត្តជាំងស៊ូ បានធ្វើការពិចារណាចាត់ទុកអ្នកស្រីគឺជាគំរូល្អសម្រាប់បុគ្គលិកពេទ្យដ៏ទៃទៀត។

យ៉ាងណាមិញ ក្រោយមានវេបសាយមួយរបស់ចិនបង្ហោះរឿងរ៉ាវទាក់ទងនឹងការស្លាប់របស់វេជ្ជបណ្ឌិតរូបនេះ បានធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនបញ្ចេញមតិចោទសួរជាសំនួរថា “ តើមានប្រព័ន្ធវេជ្ជសាស្ត្រណា ដែលលើកទឹកចិត្តគ្រូពេទ្យប្រឹងប្រែងធ្វើការរហូតស្លាប់ខ្លួនបែបនេះ?

រីឯម្នាក់ទៀតលើកឡើងថា “ ដូច្នេះគ្រូពេទ្យគំរូគឺត្រូវស្លាប់? អ្នកនឹងបាត់បង់គ្រូពេទ្យល្អៗយ៉ាងលឿន បើអ្នកធ្វើបែបនេះ។ ” 

ម្នាក់ផ្សេងទៀតក៏បានចោទសួរជាសំនួរ និងបញ្ចេញមតិផ្ទាល់ខ្លួនថា “ គំរូ? អ្នកកំពុងលេងសើចនឹងខ្ញុំមែនទេ? នាងបានស្លាប់ដោយមិនមានកំហុសអ្វីសោះ។ នាងអាចជួយសង្គ្រោះមនុស្សបានច្រើនថែមទៀត ប្រសិនបើនាងនៅមានជីវិត ។

ទន្ទឹមនឹងនេះដែរ  មានអ្នកនិយមលេងអុីនធឺណេតផ្សេងៗទៀត ក៏បញ្ចេញនូវអារម្មណ៍ប្រហាក់ប្រហែលគ្នា ជុំវិញការស្លាប់ដ៏សោកសៅរបស់អ្នកស្រី Xu ផងដែរ។ ក្នុងនោះដែរ មានម្នាក់បានសរសេរថា «ពួកគេជាមនុស្ស មិនមែនម៉ាស៊ីននោះទេ។ ពួកគេនឿយហត់ណាស់។»

អ្នកស្រី Xu Hui
អ្នកស្រី Xu Hui

គួររម្លឹកថា កាលពីដើមខែកន្លងទៅ ក៏មានវេជ្ជបណ្ឌិតវ័យ ២៨ ឆ្នាំ នៅខេត្តហួណានម្នាក់ដែរ ដែលត្រូវបានគេសរសើរថាជាវិរៈបុរស ក្រោយការស្លាប់របស់លោក ដោយសារការធ្វើការហួសកម្លាំងរយៈពេល ១០ ថ្ងៃជាប់ៗគ្នា

Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/d1/d147241fed5b25222c214297ab5cb75fbbc461cd.jpeg

សហគមន៍ទេសចរណ៍ត្រពាំងសង្កែ គឺជាគោលដៅអេកូទេសចរណ៍ដ៏មានប្រជាប្រិយភាព និងមានភាពទាក់ទាញ ដែលបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ ជារៀងរាល់ឆ្នាំ

 ១៤-កក្កដា-២០២៥ 
 ១០ព្រឹក · ១៦ ម៉ោងមុន
//s9.kh1.co/70/70a91e1000f7e98ddddbc64d3362c6382f20e25b.jpg

វត្តអារាម និងសាលារៀននានាក្នុងខេត្តសៀមរាប រៀបចំការវាយគង គោះរគាំង និងទូងស្គរ អបអរសាទរ ការចុះបញ្ជី "បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព" ទៅក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោក

 ១៣-កក្កដា-២០២៥ 
 ១០ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T