ចូលរួមសោកស្ដាយ! បុគ្គលិកពេទ្យម្នាក់ទៀតហើយបានស្លាប់ ក្រោយប្រឹងប្រែងព្យាបាលអ្នកឆ្លង វីរុសកូរ៉ូណា ១០ ថ្ងៃជាប់គ្នា

//s5.kh1.co/4d/4d346a76cfa425444ae5333070fda4a969280ea1.jpg
សង្គម

 ០៥-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ឱសថការីវ័យក្មេងម្នាក់ ដេកស្លាប់នៅក្នុងបន្ទប់សម្រាក បន្ទាប់ពីខំប្រឹងធ្វើការរហូតដល់ ហួសកម្លាំងក្នុងរយៈពេល ១០ ថ្ងៃជាប់គ្នា

ចិន៖ រឿងដ៏គួរឲ្យសោកស្ដាយមួយបានកើតឡើង ក្រោយគេប្រទះឃើញឱសថការីវ័យក្មេងម្នាក់ ដេកស្លាប់នៅក្នុងបន្ទប់សម្រាក បន្ទាប់ពីខំប្រឹងធ្វើការរហូតដល់ ហួសកម្លាំងក្នុងរយៈពេល ១០ ថ្ងៃជាប់គ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសារព័ត៌មានក្នុងស្រុកមួយ បុគ្គលិកពេទ្យខាងលើត្រូវបានគេស្គាល់ឈ្មោះថា សុង យីងជី ដែលមានវ័យទើបតែ ២៨ ឆ្នាំ ប៉ុណ្ណោះ។ លោក ជាអនុប្រធានក្រុមឱសថ នៅមណ្ឌលសុខភាពមួយនៅក្នុងស្រុក Henshang ហើយនៅពេលដែលវីរុសថ្មីកំពុងផ្ទុះខ្លាំង លោកក៏បានចូលរួមក្នុងយុទ្ធនាការសង្គ្រោះអ្នកឆ្លងវីរុសប្រភេទថ្មី ផងដែរ។

លោក សុង យីងជី
លោក សុង យីងជី

លោក យីងជី បានចូលរួមជាមួយគ្រូពេទ្យមួយក្រុម ដែលត្រូវប្រចាំការនៅ Yuelin Expressway ។ ដោយមើលឃើញថា អ្នកជំងឺមានការកើនឡើងជារៀងរាល់ថ្ងៃ ដូចនេះលោកបានសម្រេចចិត្តធ្វើការជារៀងរាល់ថ្ងៃ គឺចាប់ផ្ដើមពីថ្ងៃទី ២៥ ខែមករា ដែលជាថ្ងៃដំបូងនៃពិធីបុណ្យចូលឆ្នាំចិន។ ឱសថការីរូបនេះ មានតួនាទីជាអ្នកទទួលបន្ទុកផ្នែកផ្គត់ផ្គង់សម្ភារៈវេជ្ជសាស្ត្រ អស់រយៈពេល ១០ ថ្ងៃ ៩ យប់ ខណៈវីរុសកូរ៉ូណាកំពុងផ្ទុះខ្លាំង។ រហូតដល់ថ្ងៃទី ខែកុម្ភៈ លោកបានប្ដូវេនធ្វើការនៅម៉ោង ១២ ព្រឹក ហើយបានត្រលប់ទៅកន្លែងស្នាក់នៅ ដើម្បីសម្រាក។

តែជាអកុសល ឱសថការីវ័យក្មេងរូបនេះ ត្រូវបានក្រុមការងារប្រទះឃើញដេកស្លាប់យ៉ាងស្ដូកស្ដឹងនៅក្នុងបន្ទប់របស់លោក។ ហើយជុំវិញ ​​​​​​​​ការស្លាប់នេះដែរ គេជឿថាបណ្ដាលមកពីបញ្ហាកាំងបេះដូង ដោយសារការធ្វើការហួលកម្លាំងជាច្រើនថ្ងៃជាប់គ្នា។

ទោះជាយ៉ាងណាក៏ដោយ មូលហេតុប្រាកដ​​​​​​​​​នៃការស្លាប់យ៉ាងណានោះ នៅមិនទាន់បញ្ជាក់ច្បាស់នៅឡើយទេ គឺត្រូវរងចាំការស៊ើបអង្កេតរបស់អាជ្ញាធរជាមុនសិន៕

ក្រុមគ្រូពេទ្យ
ក្រុមគ្រូពេទ្យ
លោក សុង យីងជី
លោក សុង យីងជី
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T