Samsung Galaxy S20+ | S20 Ultra បានបង្ហាញខ្លួនជាមួយភាពអស្ចារ្យ ដែលធ្វើឲ្យកក្រើកពិភពស្មាតហ្វូន ក្នុងដើមឆ្នាំ២០២០!

//s5.kh1.co/1b/1bffc9cf04b85231382fa36fcbf26f88208ab214.jpg
បច្ចេកវិទ្យា

 ១៣-កុម្ភៈ-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

អបអរសាទរដល់ការបង្ហាញវត្តមានស្តេចកំពូលស្មាតហ្វូន Samsung Galaxy S20+ | S20 Ultra ដ៏ជាទីមោទនៈបំផុតរបស់ក្រុមហ៊ុនសាមសុង ដែលជាក្រុមហ៊ុននាំមុខគេទូទាំងសកលលោក។

ភ្នំពេញ៖ ក្រោយពីមហាព្រឹត្តការណ៍ពិភពលោកដ៏កក្រើកកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) សហរដ្ឋអាមេរិក រួចមកក្រុមហ៊ុនសាខាថៃសាមសុងអេឡិចត្រូនិកប្រចាំប្រទេសកម្ពុជាក៏បានរៀបចំព្រឹត្តិការដ៏អស្ចារ្យផងដែរ ដោយបានអញ្ចើញអ្នកសារព័ត៌មានជាច្រើននាក់មកជួបជុំគ្នា ដើម្បីធ្វើការទស្សនា និងប៉ះផ្ទាល់នៅអគារ THE BRIDGE Commercial Retail Mall វេលាម៉ោង ៣ រសៀល ដើម្បីធ្វើជាសក្ខីភាព និងអបអរសាទរដល់ការបង្ហាញវត្តមានស្តេចកំពូលស្មាតហ្វូន Samsung Galaxy S20+ | S20 Ultra ដ៏ជាទីមោទនៈបំផុតរបស់ក្រុមហ៊ុនសាមសុង ដែលជាក្រុមហ៊ុននាំមុខគេទូទាំងសកលលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កំពូលស្មាតហ្វូន Samsung Galaxy S20+ | S20 Ultra
  កំពូលស្មាតហ្វូន Samsung Galaxy S20+ | S20 Ultra

អតិថិជនទាំងអស់សាកគិតបន្តិចមើលកាមេរ៉ារបស់សាមសុងត្រឹមតែ 16MP គឺច្បាស់ឥតខ្ចោះទៅហើយចុះទម្រាំចាប់ពី 48MP ដល់ 64MP ឬ 108MP ទៀតមិនដឹងជាច្បាស់សាហាវយ៉ាងណាទេ និយាយទៅម៉ាស៊ីនថតសុំចាញ់តែម្តង ហើយអ្វីដែលកាន់តែមហស្ចារ្យបំផុតនោះគឺ Samsung Galaxy S20 Ultra អាច Zoom បានដល់ 100 ដង (Space zoom 100X) និងអាចថតវីដេអូបានដល់កម្រិត 8K។ សុំបញ្ជាក់ម្តងទៀតមិនមែន 2K  ឬ 4K ទេ គឺ 8K ពិតជាអស្ចារ្យមិនគួរឱ្យជឿមែន ក្នុងប្រវត្តិសាស្ត្រហើយដែលក្រុមហ៊ុន សាមសុង បញ្ចេញនូវស្តេចកំពូលស្មាតហ្វូនបែបនេះ។ បើកាមេរ៉ាអាចថតវីដេអូក្នុងកម្រិត 8K អ៉ីចឹងយើងអាចយកទៅប្រើផ្លូវការបានដោយងាយមិនចាំបាច់ស្ពាយម៉ាស៊ីនថតធំៗ ឬ DVCAM នាំតែធ្ងន់ទៀតទេ មានត្រឹមតែ Samsung Galaxy S20+ | S20 Ultra គឺគ្រប់គ្រាន់ហើយ។

ការតាំងបង្ហាញកំពូលស្មាតហ្វូន Samsung Galaxy S20+ | S20 Ultra
ការតាំងបង្ហាញកំពូលស្មាតហ្វូន Samsung Galaxy S20+ | S20 Ultra
ការតាំងបង្ហាញកំពូលស្មាតហ្វូន Samsung Galaxy S20+ | S20 Ultra
ការតាំងបង្ហាញកំពូលស្មាតហ្វូន Samsung Galaxy S20+ | S20 Ultra

បើយោងតាមលោក ខ្លូត ពិសិដ្ធ ប្រធានគ្រប់គ្រងផ្នែកផលិតផលទូរស័ព្ទដៃនៃ ក្រុមហ៊ុនសាខាថៃសាមសុងអេឡិចត្រូនិកប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ឆ្នាំ២០២០ នេះ គឺជាឆ្នាំដែលមានមោទនភាព និងអស្ចារ្យជាទីបំផុតរបស់ក្រុមហ៊ុន សាមសុង ព្រោះថាស្តេចកំពូលស្មាតហ្វូន និងជាអាវុធដ៏អស្ចារ្យរបស់សាមសុង គឺបានរចនាឡើងជាមួយនឹងបច្ចេកវិទ្យាដ៏ថ្មី ប្លែកដែលមិនធ្លាប់មានពីមុនសម្រាប់អតិថិជនរបស់ខ្លួនទូទាំងពិភពលោក។ លោកជឿជាក់យ៉ាងខ្លាំងថាស្តេចកំពូលស្មាតហ្វូន Galaxy S20+ | S20 Ultra នឹងធ្វើឱ្យទីផ្សារស្មាតហ្វូនរបស់ប្រទេសកម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័ស។

ការតាំងបង្ហាញកំពូលស្មាតហ្វូន Samsung Galaxy S20+ | S20 Ultra
ការតាំងបង្ហាញកំពូលស្មាតហ្វូន Samsung Galaxy S20+ | S20 Ultra

គួររំលឹកផងដែរថា ស្មាតហ្វូនដ៏អស្ចារ្យនេះនឹងដាក់ឲ្យធ្វើការកុម្ម៉ង់ទុកមុន ចាប់ពីថ្ងៃទី១២ ដល់ ២៦ កុម្ភៈ ២០២០ ដែលភ្ជាប់មកជាមួយនឹងកាដូពិសេសជាច្រើនផងដែរ។

ការតាំងបង្ហាញកំពូលស្មាតហ្វូន Samsung Galaxy S20+ | S20 Ultra
ការតាំងបង្ហាញកំពូលស្មាតហ្វូន Samsung Galaxy S20+ | S20 Ultra
ការតាំងបង្ហាញកំពូលស្មាតហ្វូន Samsung Galaxy S20+ | S20 Ultra
ការតាំងបង្ហាញកំពូលស្មាតហ្វូន Samsung Galaxy S20+ | S20 Ultra
ការតាំងបង្ហាញកំពូលស្មាតហ្វូន Samsung Galaxy S20+ | S20 Ultra
ការតាំងបង្ហាញកំពូលស្មាតហ្វូន Samsung Galaxy S20+ | S20 Ultra

តោះនៅចំាអីទៀត…? សូមប្រញាប់រួសរាន់អញ្ជើញទៅហាងទំនើបដែលបានកំណត់ ឬហាងដែលមានចងផ្ទាំងបដា (Banner) សម្គាល់។ សម្រាប់ព័ត៌មានបន្ថែមសូមសាកសួរដោយផ្ទាល់តាមដេប៉ូចែកចាយរបស់សាមសុងទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខ៖1800-203232៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T