ពិធីមង្គលការមួយ ត្រូវបានប្រារព្ធធ្វើឡើងដោយគ្មានភ្ញៀវចូលរួមសូម្បីតែម្នាក់ ដោយសារឥទ្ធិពលនៃវីរុសកូរ៉ូណា

//s5.kh1.co/89/8900d9b9ac05d002e14d715ead9ae554c325f13d.jpg
សង្គម

 ១២-កុម្ភៈ-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

គូស្នេហ៍មួយគូចំណេញពេលវេលា និងទឹកប្រាក់ បន្ទាប់ពីមិនអញ្ជើញភ្ញៀវចូលរួមក្នុងពិធីមង្គលការ

ចិន៖ កាលពីថ្ងៃទី៦ ខែកុម្ភៈកន្លងទៅនេះ គូស្នេហ៍ថ្មីថ្មោងមួយគូនៅខេត្ត Shandong បានសម្រេចចិត្តរៀបចំពិធីមង្គលការ ដោយមិនមានភ្ញៀវចូលរួម ដើម្បីបង្ការការឆ្លងវីរុសកូរ៉ូណា។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Zhang Long ជាកូនកំលោះបានឲ្យដឹងថា​ ការពិតទៅគាត់គ្រោងនឹងអញ្ជើញភ្ញៀវឲ្យគ្រប់៥០តុ និងប្រើប្រាស់រថយន្ដចំនួន២០គ្រឿងហែលទៅទទួលកូនក្រមុំនៅផ្ទះ អមដោយអ្នកកំដរចំនួន៤គូ។ តែយ៉ាងណាមិញ គម្រោងទាំងអស់ត្រូវបានលុបចោលវិញ ដោយសារវីរុសកូរ៉ូណារាតត្បាតខ្លាំងពេក។ 

ទោះជាយ៉ាងណាក្ដី គូស្នេហ៍មួយគូនេះ នៅតែបន្ដរៀបចំពិធីមង្គលការ ដោយមានការចូលរួមពីសំណាក់ឪពុកម្ដាយទាំងសងខាង និងចំណាយអស់ទឹកប្រាក់បន្ដិចបន្ដួចប៉ុណ្ណោះ។ ឪពុកកូនក្រមុំមានតួនាទីជាចៅមហាក្នុងពិធី ចំណែកឯម្ដាយកូនក្រមុំវិញជាជាងថតរូប។ ពិធីត្រូវបានបញ្ចប់ជាស្ថាពរ បន្ទាប់ពីឱនក្បាលគោរពឪពុកម្ដាយទាំងសងខាង និងគោរពគ្នាទៅវិញទៅមក។

គួរឲ្យដឹងដែរថា គូស្នេហ៍ជាច្រើនគូនៅប្រទេសចិន ត្រូវបានពន្យាពេល និងលុបចោលពិធីមង្គលការ ដោយសារតែការផ្ទុះឡើងនៃវីរុសកូរ៉ូណានេះ៕

សូមទស្សនារូបភាពខាងក្រោម៖

ទិដ្ឋភាពក្នុងពិធីមង្គលការ
ទិដ្ឋភាពក្នុងពិធីមង្គលការ
ទិដ្ឋភាពក្នុងពិធីមង្គលការ
ទិដ្ឋភាពក្នុងពិធីមង្គលការ
កូនកំលោះ
កូនកំលោះ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T