រោមផ្ទះជិតឈឹង! ឪពុកម្តាយនៅតំបន់នេះលែងហ៊ាន​ឲ្យកូនទៅរៀន​ព្រោះ​​ខ្លាច​ប្រចៀវ​ព័ទ្ធ​ខាំ

//s5.kh1.co/3a/3a95a005b5326f21f810ac5b2f8d0c48518e883a.jpg
សង្គម

 ១២-កុម្ភៈ-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

នៅតំបន់ឧទ្យានមួយដែលស្ថិតនៅក្នុងទីក្រុង Ingham រដ្ឋឃ្វីនលែន ប្រទេសអូស្ត្រាលី បានប្រែទៅជាផ្ទះរបស់​សត្វប្រចៀវ​ជាច្រើន ដែលត្រូវបានគេស្គាល់ផងដែរថា ជាសត្វកញ្ជ្រោងហោះ ហើយមែកឈើជាច្រើនដែល​បានបាក់​ខ្ចាត់ខ្ចាយ ដោយសារ​ទម្ងន់របស់សត្វប្រចៀវ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាណាព្យាបាលរបស់សិស្ស និងបញ្ឈប់ការសិក្សារកូនៗរបស់ពួកគេ ដោយសារ​តែមានព្រួយបារម្មរណ៍ពីសុវត្ថិភាព នៅពេលដែលសត្វប្រចៀវជាច្រើនកុះករនៅក្បែរនោះ ព្រោះសត្វប្រចៀវមានផ្ទុកវីរុសឆ្លងឈ្មោះថា lyssavirus។

សត្វប្រចៀវជាច្រើនបានកាន់កាប់តំបន់សំខាន់ដែលមានទីតាំងស្ថិតតាមផ្លូវ មន្ទីរពេទ្យ និង តំបន់ចតយន្តហោះ​សង្គ្រោះបន្ទាន់ ហើយមនុស្សភាគច្រើនមិនអាចនៅក្បែនោះបានទេ ដោយសារមានការជ្រៀតជ្រែកពីសត្វប្រចៀវ។ ហើយសត្វប្រចៀវទាំងនោះត្រូវបានការពារក្រោមច្បាប់រដ្ឋឃ្វីនលែន។

សត្វប្រចៀវអូស្ត្រាលីត្រូវបានគេដឹងថា មានផ្ទុកវីរុសlyssavirus ដែលជាជំងឺឆ្កែឆ្កួតដែលឆ្លងតាមរយៈការខ្វាច និង ខាំ។ ករណីនៃវីរុសបានបញ្ជាក់ ដោយសារមានមនុស្សស្លាប់ក្នុងប្រទេសអូស្ត្រាលី៕

មកទស្សនារូបភាពសត្វប្រចៀវខាងក្រោម៖

https://s5.kh1.co/__image/w=650,h=366,q=100/95/9579fa3a6c3aec8f78283602d59164ac7dd03445.jpeg
https://s5.kh1.co/__image/w=650,h=434,q=100/e7/e734bc33ae9e07a3d27f35a6293f080ac1d6ea60.jpg
https://s5.kh1.co/__image/w=650,h=434,q=100/60/6098db009c5599659c199385a9072f6a8dea4651.jpg
Oeur Songkhan
អឿ សង្កាន់ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T