តើអ្នកដឹងទេ ថារថយន្តSsangYong ម៉ូឌែលអ្វីខ្លះ ដែលប្រជាជនកម្ពុជានិយមប្រើប្រាស់ច្រើនជាងគេ?

//s5.kh1.co/58/581fbb3f4d10039823054345e33005f616e6b8fe.jpg
យានជំនិះ

 ១២-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ ក្រុមហ៊ុន SsangYong ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៥៤ (៦៦ឆ្នាំ)។ ពីមួយឆ្នាំទៅមួយឆ្នាំ SsangYong បានផលិតរថយន្តជាច្រើន ដែលរចនាយ៉ាងប្រណិតទាំងផ្នែកខាងក្នុង និងខាងក្រៅជាមួយបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់របស់Mercedes Benz។ តើអ្នកដឹងដែរឬទេ​ តើរថយន្តណាខ្លះដែលពេញនិយមនៅព្រះរាជាណាចក្រកម្ពុជា?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. NEW REXTON 2020 (Find Your Pride)

តម្លៃ: 62,500$

រថយន្ត REXTON 2020
រថយន្ត REXTON 2020
រថយន្ត REXTON 2020
រថយន្ត REXTON 2020
រថយន្ត REXTON 2020
រថយន្ត REXTON 2020

រថយន្ត REXTON 2020 បានទទួលពានរង្វាន់រថយន្ត SUV ដ៏ល្អបំផុត៣ឆ្នាំជាប់គ្នា របស់ទស្សនាវដ្តី 4 X 4 ពីចក្រភពអង់គ្លេស។ មិនថាទីកន្លែងណា ពេលណារថយន្តនេះ នឹងផ្តល់ជូនលោកអ្នក នូវសុវត្ថិភាពភាពងាយស្រួល និងភាពជឿជាក់ នៃការរចនាពោពេញដោយមោទនភាព។

REXTON ត្រូវបានរចនារូបរាងបែបទាន់សម័យស្រស់ស្អាត ដែលមានបច្ចេកវិទ្យាខ្ពស់ដូចជា៖ កាមេរ៉ា 3D 360 អេក្រង់៨ អ៊ីងរចនាម៉ូដថ្មីទំនើប,ដំបូលបិទបើកដ៏ស្រស់ស្អាត, ប្រព័ន្អសញ្ញាប្រាប់ដំណឹងពេលរថយន្តដ៏ទៃ ឆ្លងកាត់ពីក្រោយ, ប្រព័ន្ធប្រាប់ដំណឹងពេលបើកបរចាកគន្លងផ្លូវ, ប្រព័ន្ធប្រាប់ដំណឹងឡូត លើកញ្ចក់ពេលរថយន្តដ៏ទៃចង់វ៉ា, មានពោងសុវត្ថិភាព៩ -ល-។

២. Musso Grand (Anything You Want)

តម្លៃ 2WD= 36,500$  ឬ​  4WD=44,000$

Musso Grand
Musso Grand
Musso Grand
Musso Grand
Musso Grand
Musso Grand

នេះគឺជាកំពូលរថយន្ត Pick Up របស់ SsangYong គឺ Musso Grand ដែលធ្វើអោយអ្នកបើកបរកាន់តែមានភាពជឿជាក់ និង​ផ្តល់ជូនមានអតិថិជននូវOptionទំនើបៗ ដូចជា៖ កម្លាំងម៉ាស៊ីន 2.2L Turbo,​ ប្រព័ន្ធប្រអប់លេខ៦ លេខអូតូ និង៦លេខដៃក្នុងឡានតែមួយ, ពោងសុវត្ថិភាពចំនួន៦,​ ម៉ាស៊ីនត្រជាក់កំណត់សីតុណ្ហភាពដោយស្វ័យប្រវត្តិមុខក្រោយ (បែងចែកសីតុណ្ហភាព)​,​ ប្រព័ន្ធសោរដំណើរការឆ្លាតវៃSmart key, អំពូលមុខ LED ជាមួយភ្លើងកាត់អព្ទ័ដ៏ស្រស់ស្អាត, ផ្ទាំងជំនួយពេលបើកបរកម្រិតHDភ្លឺច្បាស់ល្អ ជាមួយអេក្រង់ LCD Touchscreen 8អ៊ីង និងកាមេរ៉ា៣៦០ដឺក្រេ(បួនគ្រាប់ មុខ ក្រោយ ឆ្វេង ស្ដាំ), ដៃចង្កូតរាងដ៏ស្រស់ស្អាតជាមួយ និងប្រព័ន្ធកម្ដៅចង្កូត, ប្រព័ន្ធគ្រប់គ្រងលំនឹងការរអិលរថយន្តESP, ប្រព័ន្ធដាស់តឿន​ នៅពេលដែររថយន្តចាកចេញពីគន្លងផ្លូវ, ប្រព័ន្ធជំនួយពេលឡើង / ចុះចំនោទ HDC, ប្រព័ន្ធចែកហ្វ្រាំងកង់ EBD,​ ប្រព័ន្ធហ្វ្រាំង ABS, Blind Spot Detection (BSD), ប្រព័ន្ធផ្លិតទឹក និងភ្លើងដោយស្វ័យប្រវត្តិ,​​ កញ្ចក់សុវត្ថិភាពផ្នែកអ្នកបើកបរ,​ Apple Display screen 8”,ប្រព័ន្ធប្រាប់ដំណឹងពេលមានយានយន្តឆ្លងកាត់ពីក្រោយ, កម្រិតស៊ីប្រេង8.1L / 100km, ប្រព័ន្ធឆែកសម្ពាធខ្យល់លើកង់ទាំងបួន, ប្រព័ន្ធបិទបើកទ្វាដោយស្វ័យប្រវត្តិ....ល។

៣.Actyon Sports ( More Power More Fun)

តម្លៃ:  2WD 38,000$ ​បញ្ជុះតម្លៃត្រឹម 24,000$ ឫ 4WD 41,000$ បញ្ជុះតម្លៃត្រឹម 27,500$

រថយន្ត SsangYong Actyon Sports
រថយន្ត SsangYong Actyon Sports
រថយន្ត SsangYong Actyon Sports
រថយន្ត SsangYong Actyon Sports
រថយន្ត SsangYong Actyon Sports
រថយន្ត SsangYong Actyon Sports

រថយន្ត SsangYong Actyon Sports គឺជារថយន្ត pick up ដែលល្អបំផុតសម្រាប់អ្នក។ រថយន្តនេះ​មានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាទំនើប​ ដែលផលិតឡើងតាមបច្ចេកវិទ្យា Mercedes Benz ដែលធ្វើឱ្យរថយន្តកាន់តែរឹងមាំ និងអាចប្រើប្រាស់បានយូរជាមួយម៉ាស៊ីនម៉ាស៊ូត 2.0L ភ្ជាប់មកជាមួយ Turbo ធ្វើអោយម៉ាស៊ីនស្ងាត់ និងស្ទុះល្អ, សន្សំសំចៃខ្លាំង​ ៧ទៅ៨លីត្រ ក្នុង១០០គីឡូម៉ែត្រ។ Actyon Sports ផ្តល់ជូនការរចនាផ្នែកខាងក្នុង និងខាងក្រៅដ៏ល្អបំផុត ធ្វើអោយអ្នកបើកបរមានផាសុខភាព​ និងសុវត្ថិភាព៕

Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T