អស្ចារ្យមែន! SsangYong ធ្វើប្រម៉ូសិនចុងឆ្នាំឡើងកប់!

//s9.kh1.co/a9/a9cf28c8f3f22cfcf5f526f6ca55967d0151412b.jpg
បច្ចេកវិទ្យា

 ២៥-ធ្នូ-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

យើងដឹងថាក្រុមហ៊ុន​ SsangYong ជាក្រុមហ៊ុនកូរ៉េមួយ ដែលបានផលិតឡើងនូវរថយន្តដែលមានគុណភាពល្អ ជាមួយតម្លៃសមរម្យក្នុងការលក់នៅលើទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា។​

ភ្នំពេញ៖ យើងដឹងថាក្រុមហ៊ុន​ SsangYong ជាក្រុមហ៊ុនកូរ៉េមួយ ដែលបានផលិតឡើងនូវរថយន្តដែលមានគុណភាពល្អ ជាមួយតម្លៃសមរម្យក្នុងការលក់នៅលើទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា។​ ថ្មីៗនេះក្រុមហ៊ុនបាននាំចូលរថយន្តថ្មីទំនើបដែលមានឈ្មោះថា All New REXTON 2021 ដែលមានការពេញនិយម និងកក់ជាច្រើនគ្រឿងពីសំណាក់អតិថិជន ដោយសារតែរថយន្តនេះមានការផ្លាស់ប្តូរស្ទើរតែទាំងស្រុង ជាមួយការចនាមានអំណាចជាងមុន និងក៏មានលក្ខណៈពិសេសច្រើនជាងមុនដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅចុងឆ្នាំនេះ ក្រុមហ៊ុន SsangYong មានការបញ្ចុះតម្លៃដ៏អស្ចារ្យសម្រាប់រថយន្ត២ម៉ូឌែល៖ All New REXTON 2021 និង TIVOLI

១. All New REXTON 2021

-តម្លៃដើម៖ $64,500 បញ្ចុះតម្លៃត្រឹមតែ $59,500 ជាមួយនឹងការថែមជូនបន្ថែមរួមមាន៖
· ឈ្នាន់ជើង (Side Steps)
· ឆ្នាំងសាកថ្មឥតខ្សែ ( Wireless Charger)
· កម្រាលជើងល្អប្រណិត (Car Floor Mat)
· វាំងននល្អបំផុត (Blind Curtain)
· បិតស្កុតការពារកម្តៅថ្ងៃ (UV Sticker)
· កាមេរ៉ាសុវត្ថិភាព (Black Box Camera)

រថយន្ត All New REXTON 2021
រថយន្ត All New REXTON 2021
រថយន្ត All New REXTON 2021
រថយន្ត All New REXTON 2021
រថយន្ត All New REXTON 2021
រថយន្ត All New REXTON 2021
រថយន្ត All New REXTON 2021
រថយន្ត All New REXTON 2021

រថយន្ត All New REXTON 2021 បំពាក់ទៅដោយបច្ចេកវិទ្យាទំនើបៗមានដូចជា៖អេក្រង់ឌីជីថល 12.3 អ៊ីញ​, កាមេរ៉ាជុំវិញ 360ដឺក្រេ និងកម្រិតបង្ហាញរូបភាពច្បាស់លាស់, ប្រអប់លេខអូតូ8វគ្គ ជាមួយនឹងការប្រើប្រាស់ Shift By Wire, ប្រព័ន្ធកំណត់ការបើកបរទៅតាមស្ថានភាពផ្លួវ, ប្រព័ន្ទផ្តល់សញ្ញានៅពេលដែលបើកចាកចេញពីគន្លងផ្លូវ, ប្រព័ន្ធសែនស័រលោតលើកញ្ចក់ពេលមានរថយន្តឆ្លងកាត់ពីក្រោយ, ប្រព័ន្ធជំនួយនៃការចូលចត, ប្រព័ន្ធផ្តល់សញ្ញានៅពេលដែលរថយន្ត ឬ វត្ថុអ្វីឆ្លងកាត់ពីក្រោយ, ដំបូលបិតបើក, យ៉ាន់កង់ទំហំ20 អ៊ីញ, កៅអីអាចសារេកន្លែងអង្គុយបាន3នាក់, កៅអីស្វាគមន៍, កៅអីអូតូ, កៅអីមានខ្យល់ចេញចូល និងកៅអីកម្តៅ, ចង្កៀងមុខបំពាក់អំពូល LED 4គ្រាប់, ចង្កូតរាងអក្សរ D ដែលមានប្រព័ន្ធ Rack Type Electric Power Steering, ពោងសុវត្ថិភាពចំនួន9, ប្រព័ន្ទបើកឃ្លុបក្រោយស្វ័យប្រវត្តិ និងមានoptionទំនើបៗជាច្រើនទៀត...។

២. TIVOLI 2021

-តម្លៃដើម៖ $29,900~ បញ្ចុះតម្លៃត្រឹមតែ $27,900 ជាមួយនឹងការថែមជូនបន្ថែមរួមមាន៖
· កម្រាលជើងល្អប្រណិត (Car Floor Mat)
· បិតស្កុតការពារកម្តៅថ្ងៃ (UV Sticker)
· ស្លាកលេខធម្មតា (Normal Plate Number)
· ធានា៣ឆ្នាំ ឬ ១០០.០០០គម (Warranty 3 Years or 100.000km)
· ប្តូរប្រេងម៉ាស៊ីនជូន៤ដង (4 Times Engine Oil Change)

រថយន្ត TIVOLI 2021
រថយន្ត TIVOLI 2021
រថយន្ត TIVOLI 2021
រថយន្ត TIVOLI 2021
រថយន្ត TIVOLI 2021
រថយន្ត TIVOLI 2021
រថយន្ត TIVOLI 2021
រថយន្ត TIVOLI 2021

TIVOLI ផលិតឡើងតាមបច្ចេកវិទ្យា Mercedes Benz ស៊ីប្រេងតិចត្រឹមតែ ៧.៥លីត្រ/១០០គម និងមាន Option ទំនើបៗដូចជា៖​ កុងទ័រ Digital រចនាម៉ូតថ្មីទំនើបអាចផ្លាស់ប្តូរបានច្រើនម៉ូត និងមានទំហំ 10.25 អ៊ីញ, អេក្រង់ Touch Screen 8 អ៊ីញ អាចភ្ជាប់បានទាំង Android និង Apple Car play, ចង្កៀងខាងក្រោយ LED ស្រស់ស្អាត និងទាន់សម័យ, ប្រអប់លេខអូតូ៦វគ្គ , អាចបើកបរបានគ្រប់ស្ថានភាពផ្លូវ (Normal, Sport, Winter) កៅអីក្តៅត្រជាក់ផ្នែកខាងមុខ និងមានកៅអីអូតូ (មានផាសុខភាពសម្រាប់ការបើកបរផ្លូវឆ្ងាយ), កញ្ចក់ក្តោបស្វ័យប្រវត្តិ, កញ្ចក់បង្អួចមានប្រព័ន្ធសុវត្ថិភាព, ប្រព័ន្ធសេនស័រជំនួយដល់ការចូលចត8គ្រាប់ (មុខ និងក្រោយ), យ៉ាន់កង់ស្ព័រចំណិតពេជ្រ ១៨អ៊ីញ, ចង្កូតអាចកំណត់បានទៅតាមកម្ពស់របស់អ្នកបើកបរ, ប្រើប្រាស់ Smart Key និងមានoptionទំនើបៗជាច្រើនទៀត។

សម្រាប់ព័ត៌មានលំអិតសូមទំនាក់ទំនង៖
ទីតាំង: សាខាផ្លូវសហព័ន្ធរុស្សី/ ទូរស័ព្ទលេខ 095 456 888/098 456 888mnjjmjnjju7u`u«u
ផែនទី/Map https://goo.gl/maps/pzruJTDwSFtayKeP6
Youtube channel: https://www.youtube.com/channel/UCaVARrBSL9kUezr6LO4Ow_w    

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T