ត្រីឆ្លាមយក្សមួយក្បាល ជាប់ខ្សែពួរក្នុងដែនសមុទ្រ ត្រូវក្រុមមុជទឹកជួយសង្គ្រោះ...(មានវីដេអូ)

//s5.kh1.co/8d/8d8a501882af213285875f9469ca2fc47b693f50.jpg
សង្គម

 ១១-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ត្រីឆ្លាមយក្សមួយក្បាល ជាប់ខ្សែពួរក្នុងបាតសមុទ្រ ត្រូវក្រុមមុជទឹកជួយសង្គ្រោះបានជោគជ័យ

ម៉ាល់ឌីវ៖ ក្រុមអ្នកមុជទឹក scuba មួយក្រុមបានជួយសង្គ្រោះត្រីឆ្លាមដ៏ធំមួយក្បាល ដែលរំុជាប់ខ្សែពួរយ៉ាងក្រាស់ក្នុងដែនទឹក Fuvahmulah នៃកោះ ម៉ាល់ឌីវ

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Simone Musumeci និងលោក Antonio Di Franca គឺជាអ្នកគ្រប់គ្រងភ្នាក់ងារទេសចរណ៍មុជទឹក បាននាំក្រុមមុជទឹកមួយក្រុមចុះទៅដែនទឹកខាងលើ ហើយបានប្រទះឃើញត្រីឆ្លាមដ៏ធំមួយក្បាល មានប្រវែងជិត ៤ ម៉ែត្រ ដែលមានខ្សែពួរក្រាស់ពណ៌ស្លែ កំពុងរុំជាប់ក្បាលជាមួយនឹងព្រុយ។

ភ្លាមៗនោះ ក្រុមសង្គ្រោះខាងលើ បានចុះចូលទៅកាត់ខ្សែនោះចេញ ដោយប្រើកូនកាំបិត។ ទោះជាយ៉ាងណាក៏ដោយ ការសង្គ្រោះមួយនេះ មិនងាយស្រួលនោះទេ ដែលខណៈពេលពួកគេកំពុងព្យាយាមកាត់ខ្សែ ត្រីឆ្លាមព្យាយាមហែលទៅមុខរហូតដល់ជម្រៅជាង ១៤ ម៉ែត្រឯណោះ។

ទីបំផុត ក្រោយចំណាយពេលជាង ១០ នាទីដើម្បីកាត់ខ្សែចេញដោយជោគជ័យ ភ្លាមៗនោះដែរ ត្រីឆ្លាមហាក់នៅសំងំមួយសន្ទុះដោយពុំធ្វើចលនា តែក្រោយមកវាបានហែលចូលជ្រៅទៅក្នុងសមុទ្របន្តិចម្ដងៗ។ តែរឿងនឹកស្មានមិនដល់ ត្រីឆ្លាមក៏បានបង្ហាញខ្លួនជាថ្មីម្ដងទៀតក្បែរពួកគេ ហាក់ដូចជាចង់អរគុណអីចឹង៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

ការជួយសង្គ្រោះ
ការជួយសង្គ្រោះ
ការជួយសង្គ្រោះ
ការជួយសង្គ្រោះ
ការជួយសង្គ្រោះ
ការជួយសង្គ្រោះ
ការជួយសង្គ្រោះ
ការជួយសង្គ្រោះ
ការជួយសង្គ្រោះ
ការជួយសង្គ្រោះ
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T