អាយុទើបតែ៩ឆ្នាំសោះ ក្លាយជាអ្នកចាក់សាក់យ៉ាងជំនាញ (មានវីដេអូ)

//s5.kh1.co/63/6306762aa3463a93a6e96e6dbab7f3e39a095bb0.jpg
សង្គម

 ១១-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ក្មេងស្រីវ័យ៩ឆ្នាំ បានក្លាយខ្លួនទៅជាអ្នកអាជីពចាក់សាក់ទាំងវ័យក្មេងជាងគេលើពិភពលោក

អាល្លឺម៉ង់៖ ក្មេងស្រីឈ្មោះ Maya Lu វ័យ៩ឆ្នាំ រស់នៅក្នុងទីប្រជុំជន Tengan ភាគខាងត្បូងនៃប្រទេសអាល្លឺម៉ង់ បានក្លាយជាអ្នកអាជីពចាក់សាក់វ័យក្មេងជាងគេលើពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើយោងតាមសម្ដីរបស់ស្ត្រីជាម្ដាយបានឲ្យដឹងថា ដោយសារតែក្មេងស្រី Maya កើតមកក្នុងគ្រួសារអ្នកអាជីពចាក់សាក់ នាងតូចក៏ចាប់ផ្ដើមមានចិត្តស្រលាញ់ទៅលើការចាក់សាក់តាំងពីអាយុ២ឆ្នាំមកម៉្លេះ។ ដំបូងឡើយ នាងតូចទទួលបានការបង្ហាត់បង្រៀនបន្ដិចបន្ដួចពីឪពុកម្ដាយ តែបច្ចុប្បន្ននេះ គេអាចកាន់ម្ចុលចាក់សាក់ និងរចនាម៉ូតសាក់បានដោយខ្លួនឯង។ មានអតិថិជនជាច្រើន បានចាប់អារម្មណ៍ទៅលើម៉ូតសាក់ដែលនាងតូចបានគូរនៅលើក្រដាស ហើយស្នើឲ្យនាងតូច ចាក់សាក់ឲ្យពួកគេដោយផ្ទាល់ដៃទៀតផង។

យ៉ាងណាមិញ ឪពុកម្ដាយរបស់ក្មេងស្រី Maya នឹងមិនជំទាស់ឡើយ ប្រសិនបើនាងតូចធំឡើងចង់ក្លាយជាអ្នកអាជីពចាក់សាក់ ហើយពួកគេនឹងជួយជំរុញបន្ថែមផងដែរ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ក្មេងស្រី Maya
ក្មេងស្រី Maya
ក្មេងស្រី Maya កំពុងចាក់សាក់ឲ្យអតិថិជន
ក្មេងស្រី Maya កំពុងចាក់សាក់ឲ្យអតិថិជន
ក្មេងស្រី Maya កំពុងចាក់សាក់ឲ្យអតិថិជន
ក្មេងស្រី Maya កំពុងចាក់សាក់ឲ្យអតិថិជន
ក្មេងស្រី Maya និងអតិថិជន
ក្មេងស្រី Maya និងអតិថិជន
រូបសាក់ដោយក្មេងស្រី Maya 
រូបសាក់ដោយក្មេងស្រី Maya 
រូបសាក់ដោយក្មេងស្រី Maya 
រូបសាក់ដោយក្មេងស្រី Maya 
រូបសាក់ដោយក្មេងស្រី Maya 
រូបសាក់ដោយក្មេងស្រី Maya 
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T