រោគចិត្តម៉្លេះ! ស្ត្រីម្នាក់ដើរស្ដោះទឹកមាត់ដាក់ដៃទ្វារ ខណៈវីរុសកូរ៉ូណាកំពុងផ្ទុះ (មានវីដេអូ)

//s5.kh1.co/56/56b7970038de0622ba321f867a91d84025c9b7d1.png
សង្គម

 ១០-កុម្ភៈ-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ស្ត្រីរស់នៅទីក្រុងវូហានម្នាក់ បានខាកស្ដោះដាក់ដៃទ្វាក្នុងផ្ទះរបស់នាង ខណៈមានមនុស្សអ្នកឆ្លងជំងឺជាង ៣០ នាក់កំពុងស្នាក់នៅ

ចិន៖ បច្ចុប្បន្ននេះជំងឺរលាកសួតប្រភេទថ្មី (2019-nCoV) ហាក់មិនទាន់ចុះអន់ថយនៅឡើយទេ។ ទន្ទឹមគ្នានេះដែរ មនុស្សជាច្រើនជុំវិញពិភពលោកកំពុងព្យាយាមការពារនិងរក្សាអនាម័យផ្ទាល់ខ្លួនយ៉ាងខ្ជាប់ខ្ជួន។ ទោះជាយ៉ាងនេះក្ដី ក៏មានមនុស្សអសីលធម៌ខ្លះបានធ្វើរឿងមិនគប្បី បណ្ដាលឲ្យគេគ្រប់គ្នាភិតភ័យដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែងកាលពីថ្មីៗនេះស្ត្រីម្នាក់រស់នៅទីក្រុងវូហានជាតំបន់ដែលវីរុសឆ្លងកំពុងផ្ទុះខ្លាំង បានខាកស្ដោះដាក់ដៃទ្វារក្នុងអគារដែលនាងរស់នៅ។ សកម្មភាពថតដោយកាមេរ៉ាសុវត្ថិភាពបង្ហាញទង្វើស្ត្រីនេះកំពុងដើរអោនយឺតៗឆ្ពោះទៅកាន់មាត់ទ្វារ បន្ទាប់មកស្ដោះទឹកមាត់ដាក់ដៃទ្វាររួចដើរចេញទៅទាំងប្រុងប្រយ័ត្ន។

យោងតាមសេចក្តីរាយការណ៍ឲ្យដឹងថា នៅក្នុងតំបន់ដែលស្ត្រីក្នុងវីដេអូកំពុងរស់នៅ ក៏មានអ្នកឆ្លងវីរុសកូរ៉ូណា ៣០ ករណី និង ៩០ ករណីផ្សេងទៀតកំពុងមានអាការគ្រុនក្តៅផងដែរ។

ក្រោយមកអ្នករស់នៅក្នុងតំបន់បានដឹង ក៏រាយការណ៍ទៅសមត្ថកិច្ច ហើយក៏មានប៉ូលិសចុះមកត្រួតពិនិត្យដោយពាក់ឯកសណ្ឋានការពារពីមេរោគ។

ទោះជាយ៉ាងណាក៏ដោយ គេនៅមិនទាន់អាចកំណត់ថាស្ត្រីនោះមានផ្ទុកវីរុសកូរ៉ូណា ឬអត់នៅឡើយទេ ដោយរង់ចាំការស៊ើបអង្កេតបន្ថែមទៀត៕

ជនបង្ក
ជនបង្ក
ជនបង្ក
ជនបង្ក
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T