ក្រោយមានពាក្យ ចចាមអារ៉ាម ជ្រកក្រោមផលិតកម្មណាមួយ ពេលនេះ មាស សុខសោភា ដាក់មួយបទ ក្នុងផលិតកម្ម.... (មានវីដេអូ)

//s5.kh1.co/e6/e68eade0b4b291ba2a60786e518e035f1b8132eb.jpg
តារា & កម្សាន្ដ

 ០៩-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ស្ងាត់ៗ តារាជើងចាស់ចម្រៀងជើងចាស់ មាស សុខសោភា បានចេញចម្រៀងបទថ្មី​ បន្ទាប់ពីបានសម្រាកក្នុងការចេញបទចម្រៀងអស់រយៈពេលជាយូរ។

ភ្នំពេញ៖ ភាពល្បីល្បាញរបស់តារាជើងចាស់ មាស សុខសោភា នៅតែមានភាពល្បីរន្ទឺគ្រប់ស្រទាប់យុវវ័យ​​​ ឈរតំណែងជាតារាចម្រៀងសម្លេងល្អឯក រហូតដល់ជាង១០ឆ្នាំ ហើយមិនថាក្នុងប្រទេស ឬក៏ក្រៅប្រទេស សម្លេងដ៏ក្រអូនក្រអៅ របស់គាត់ នៅតែដក់ជាប់គ្រប់ស្រទាប់ជាន់ថ្នាក់យុវវ័យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ មួយរយៈមុន ក៏មានមន្ទិលសង្ស័យជាច្រើនជុំវិញ ក្នុងការចាកចេញរបស់គាត់ទ្រនំចាស់ ផលិតកម្មTown នឹងផ្លាស់ប្តូរទ្រនំថ្មី ទៅផលិតកម្មរស្មីហង្សមាស។ ប៉ុន្តែថ្មីៗនេះ មាស សុខសោភាគាត់បានចេញចម្រៀងថ្មី ប៉ុន្មានថ្ងៃកន្លងមកនេះ ដែលមិនស្ថិតនៅក្រោម ផលិតទាំងពីរ។ ជាក់ស្តែងតាមការឡើងច្រៀងការប្រគំតន្រ្តីមួយ នៅលើប៉ុស្តិ៍ទូរទស្សន៍មួយ គាត់បានជម្រាបប្រាប់ថាបទចម្រៀងថ្មីរបស់គាត់ នៅក្នុងផលិតកម្ម Camtrax Music។​​​​

ជាពិសេស រូបនាង ក៏បានចេញបទចម្រៀងមួយបទក្រោមចំណងជើងថា «Feeling better » ក្នុងផលិតកម្ម Camtrax Music ដែលបង្ហាញឲ្យច្បាស់ថា នាងកំពុងតែស្ថិតក្នុងផលិតកម្មនេះ ហើយបទមួយនោះដែរ ពិតជាពីរោះខ្លាំងណាស់ ស្តាប់ហើយ ស្រស់ថ្លាតាមបទចម្រៀងនាង៕

បើកាន់តែជ្រាបច្បាស់ យើងទៅមើលវីដេអូទាំងអស់គ្នា៖

មាស សុខសោភា - Feel Better
មាស សុខសោភា  live Feel Better
មាស សុខសោភា
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T