ពិតជារំភើប ពេលឮតារាចិនល្បីៗ រួមគ្នាច្រៀងលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យនៅ វូហាន ( មានវីដេអូ )

//s5.kh1.co/c7/c77014965fc98a0ff7bdc6d930592ba57f4a80b5.jpg
តារា & កម្សាន្ដ

 ០៧-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ពិតជារំភើបពេលបានស្ដាប់បទចម្រៀងមួយបទនេះ ដែលមានតារាល្បីៗជាច្រើន រួមដៃគ្នាចម្រៀង ដើម្បីលើកទឹកចិត្តក្រុមគ្រូពេទ្យ និង អ្នកជំងឺនៅ វូហាន

ចិន៖ ប្រិយមិត្តប្រាដជាបានដឹងហើយថា ប្រទេសចិនកំពុងជួបនៅបញ្ហាធំគឺ ជំងឺវីរុស កូរ៉ូណា ដែលបច្ចុប្បន្ននេះ មានការណីកាន់តែកើនឡើង និង មានអ្នកស្លាប់ច្រើនផងដែរ។ ក្នុងនោះដែរ តារាចិនល្បីៗបានរួមដៃគ្នាច្រៀងនៅបទចម្រៀងមួយដើម្បីលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យដែលនៅ វូហានផ្ទាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បទចម្រៀងមួយនោះមានចំណងជើងថា “ Wuhan Are you Okay? ” នៅពេលដែលមហាជនបានស្ដាប់មួយនេះ ហើយធ្វើឲ្យប្រជាជនចិន និងក្រុមគ្រូពេទ្យ មានចិត្តរំភើបស្ទើតែទប់ទឹកភ្នែកមិនបាន ហើយកាន់តែធ្វើឲ្យក្រុមគ្រូពេទ្យនៅ វូហានទាំងអស់កាន់តែមានទឹកចិត្តដើម្បីមើលថែទាំអ្នកជំងឺ។ ដែលក្នុងការច្រៀងចម្រៀងនេះផងដែរ ក៏មានតារាល្បីៗមកពី ហុងកុង និង តៃវ៉ាន់ ដែលចង់បង្ហាញនៃការលើកទឹកចិត្ត ចំពោះក្រុមគ្រូពេទ្យ ដែលកំពុងមើលថែព្យាបាលអ្នកជំងឺឆ្លង វីរុស កូរ៉ូណា ក្នុងទីក្រុង វូហាន។

ជាក់ស្ដែង តារាល្បីៗដែលបានចូលខ្លួនមកច្រៀងក្នុងបទចម្រៀងមួយបទនេះមាន ៥១ នាក់ ដែលក្នុងនោះមាន Jackie Chan Donnie Yen Jay Chou Li Bingbing Nicholas Tse Zhao Wei Kris Wu Zhang Ying ( Lay ) ជាដើម។ នេះជាទឹកចិត្តសិល្បករទាំងអស់របស់ប្រទេសចិនដែល ពួកគេបានចូលរួមច្រៀងចម្រៀងមួយបទនេះពោរពេញទៅដោយ អត្ថន័យ ដែលក្នុងគោលបំណងលើកទឹកចិត្តក្រុមគ្រូពេទ្យ និង អ្នកជំងឺ៕

សូមទស្សនារូបភាពនិង វីដេអូខាងក្រោម៖

Jackie Chan
Jackie Chan
Donnie Yen
Donnie Yen
 Zhao Wei
 Zhao Wei
Nicholas Tse
Nicholas Tse
Zhang Ying ( Lay )
Zhang Ying ( Lay )
 Kris Wu
 Kris Wu
វីដេអូ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T