ក្មេងៗភ័យខ្លាច លែងហ៊ានទៅសាលា ខណៈហ្វូងប្រចៀវជាង ៣០០,០០០ ក្បាល លុកលុយពាសពេញទីក្រុង...(មានវីដេអូ)

//s5.kh1.co/c4/c4bed22d6e4a8c1cdd36ea4a0fb81391b8c05e43.jpg
សង្គម

 ០៦-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ហ្វូងប្រចៀវជាង ៣០០,០០០ ក្បាល បានបង្កភាពភ័យខ្លាចដល់ក្មេងៗ ដល់ថ្នាក់មិនហ៊ានទៅសាលា

អូស្ត្រាលី៖ សត្វប្រចៀវរាប់ពាន់ក្បាល ដែលគេប្រទះឃើញនៅឯទីក្រុងតូចមួយ ដែលស្ថិតនៅភាគខាងជើងប្រទេសអូស្ត្រាលី បាននិងកំពុងបង្កភាពភ័យខ្លាចដល់ប្រជាជនដែលរស់នៅក្នុងតំបន់ ជាពិសេសក្មេងៗដល់ថ្នាក់លែងហ៊ានទៅសាលារៀនទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្មេងៗដែលរៀននៅសាលារដ្ឋខ្លះហាក់មានភាពភិតភ័យយ៉ាងខ្លាំងមិនហ៊ានទៅរៀន ដោយសារចំនួនហ្វូងប្រចៀវច្រើនសន្ធឹកសន្ធាប់បង្ហាញខ្លួនក្បែរសាលារៀនរបស់ពួកគេ។ លោក Adam និងអ្នកស្រី Kaurila បាននិងកំពុងពិចារណាយកកូនស្រីរបស់ពួកគាត់ទាំងពីរចេញពីសាលា ព្រោះហ្វូងប្រចៀវទាំងអស់នោះអាចបង្កគ្រោះថ្នាក់ជាយថាហេតុ។ ជាក់ស្ដែងកាលពី ២៥ ឆ្នាំមុន មានជនជាតិអូស្ត្រាលីម្នាក់ឈ្មោះថា Lyssavirus បានកើតជំងឺមួយនេះ តាមរយៈសត្វប្រចៀវ ហើយបានសម្លាប់មនុស្ស ៣ នាក់ទៀតផង។

គ្រួសារលោក Adam
គ្រួសារលោក Adam

យោងតាមនាយកដ្ឋានអប់រំ Queensland បានឲ្យដឹងថា៖

ពួកគេនឹងកាត់ដើមឈើសម្រាប់សាងសង់របងថ្មី ដើម្បីការពារការរំខានពីហ្វូងប្រចៀវដែលមាននៅជុំវិញសាលា។

ទន្ទឹមនឹងនេះដែរ លោកអភិបាល Ramon Jayo  ក៏បានបង្ហាញការព្រួយបារម្ភណ៍ចំពោះទីក្រុងទាំងមូល ប្រសិនបើសត្វប្រចៀវនៅតែបន្តកើនឡើង ព្រោះពួកវាភាគច្រើនចូលចិត្តរស់នៅតាមតំបន់សំខាន់ៗដូចជា សាលារៀន និងមន្ទីពេទ្យជាដើម។

គួររម្លឹកដែរថា ហ្វូងប្រចៀវជាង ៣០០,០០០ ក្បាលនេះហាក់បង្ហាញខ្លួនយ៉ាងច្រើនខុសពីធម្មតា ជាពិសេសពេលពួកវាចេញរកចំណីនៅពេលយប់៕

មានវីដេអូខាងក្រោម៖

ហ្វូងប្រចៀវ
ហ្វូងប្រចៀវ
សត្វប្រចៀវ
សត្វប្រចៀវ
វីដេអូ
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T