មិនសរសើរមិនបាន និស្សិតពិការភ្នែកម្នាក់តស៊ូសិក្សារយៈពេល ១៤ឆ្នាំរហូតបានទទួលសញ្ញាប័ត្រ

//s5.kh1.co/85/85d48ee786c2edb598127350d6402d3feeed13a8.jpg
សង្គម

 ០៦-កុម្ភៈ-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ពិតជាគួរឲ្យកោតសរសើរដល់អ្នកស្រី Rotsukhon Toprayoon បើទោះបីខ្លួនពិការភ្នែកតែ គាត់តស៊ូរៀនរហូត ដល់ទៅ ១៤ឆ្នាំ ហើយបានទទួលសញ្ញាប័ត្រផងដែរ។

ថៃ៖ ភាពពិការមិនមែនជារឿងមួយដែលអាចរារាំង ឧបសគ្គក្នុងការមិនឲ្យស្ត្រីវ័យក្មេងម្នាក់ មិនឲ្យសិក្សាបាននោះទេ ។ ពិតជាគួរឲ្យកោតសរសើរ ដល់នាងដែលអាចចំណាយពេលសិក្សារយៈ ពេល ១៤ ឆ្នាំ ដើម្បីតស៊ូរៀនសូត្ររហូតដល់ទទួលបានសញ្ញាប័ត្រ ដើទោះបីនាងពិការភ្នែកក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីថ្ងៃទី ៥ ខែ កុម្ភៈ ឆ្នាំ ២០២០ នេះ ហ្វេសប៊ុកផេករបស់សាកលវិទ្យាល័យ PR Ramkhamhaeng បានប្រាប់រឿងរ៉ាវរបស់ អ្នកស្រី Rotsukhon Toprayoon ដែលជានិសិស្សបានបញ្ចប់ការសិក្សាទាំងភ្នែកពិការ តាំងពីកំណើត មកទល់នឹងបច្ចុប្បន្ននេះ នាងមានអាយុ ៣៧ ឆ្នាំហើយ  ដោយនាងបានទទួលសញ្ញាប័ត្រ ខាង មហា​វិទ្យាល័យ មនុស្សសាស្ត្រ ពីនាយកដ្ឋានភាសាអង់គ្លេស។

ទោះជាយ៉ាងណាក៏ សូមកោតសរសើរដល់ Rotsukhon Toprayoon ដែលបានជម្នះរាល់ឧបសគ្គ ហើយប្ដេជ្ញាចិត្តខិតខំរៀនសូត្ររយៈពេល ១៤ឆ្នាំមកនេះ រហូតទទួលបាននៅភាពជោគជ័យ បើទោះបីពិការភ្នែកក៏ដោយ៕

សូមទស្សនារូបភាពខាងក្រោម៖

Rotsukhon Toprayoon
Rotsukhon Toprayoon
Rotsukhon Toprayoon
Rotsukhon Toprayoon
Rotsukhon Toprayoon
Rotsukhon Toprayoon
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T