លើកទី១មកខ្មែរ! ពេលនេះតារាថៃMargie នាំស្វាមីទៅលេង កោះរ៉ុង ដ៏ស្រស់ស្អាតរបស់ខ្មែរ យ៉ាងមានក្តីសុខ

//s5.kh1.co/cb/cbf5fdd12e3a8509b0859fb863aca63552211aa7.jpg
តារា & កម្សាន្ដ

 ០៦-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ជាលើកទី១ហើយ តារាថៃMargie បាននាំគ្រួសារមកលេងនៅលើទឹកដីកោះរ៉ុង ដ៏ស្អាតរបស់ខ្លួន បង្ហាញជីវិតយ៉ាងមានក្តីសុខខ្លាំង ជាមួយនឹងកូនៗភ្លោះមួយគូ។

កោះរ៉ុង៖ តារាថៃដ៏មានប្រជាប្រិយភាព Margie បានដឹកដៃស្វាមីនិងកូនភ្លោះមួយគូ មកលើទឹកដីខ្មែរកាលពីប៉ុន្មានថ្ងៃមុននេះ ស្របពេលដែលការមកលើកនេះ គឺជាការមកដើរលេងកម្សាន្តលក្ខណៈគ្រួសារ តាមរយៈយន្តហោះឯកជនធ្វើឲ្យហ្វេនមានការភ្ញាក់ផ្អើលមិនតិចនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មកទល់នឹងពេលនេះតារាស្រីរូបនេះ និងគ្រួសារមិនទាន់ត្រលប់ទៅប្រទេសរបស់ខ្លួននៅឡើយនោះទេ ស្របពេលដែលនាងកំពុងតែស្នាក់ នៅក្នុងដំណើរកម្សាន្តនៅលើទឹកដីកោះរ៉ុង ដ៏ស្រស់ស្អាតរបស់កម្ពុជា។

តាមរយៈរូបភាព និងសកម្មភាពជាច្រើនឃើញថាតារាស្រីរូបនេះពោរពេញដោយក្តីសុខ និងសុភមង្គលខ្លាំង ជាមួយនឹងគ្រួសារនៅក្នុងថ្ងៃនេះក្រោមដំណើរកម្សាន្តជាលើកទី១នៅក្នុងប្រទេសខ្មែរ​ លើទឹកដីសមុទ្រដ៏ខៀវស្រងាត់ ស្រស់ស្រាយយ៉ាងដូច្នោះ។

មិនត្រឹមតែប៉ុណ្ណោះនៅក្នុងរូបភាពដែលនាងបានបង្ហោះ​ បានសរសេរលើខ្សច់យ៉ាងច្បាស់ៗថា«10mth Koh Rong» ជាមួយគ្រួសារ មើលទៅកាន់តែមានក្តីសុខ និងគួរឲ្យសរសើរតែម្តង៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

Margie និងកូន
Margie និងកូន
Margie និងគ្រួសារមកលេងខ្មែរ
Margie និងគ្រួសារមកលេងខ្មែរ
Margie និងគ្រួសារមកលេងខ្មែរ
Margie និងគ្រួសារមកលេងខ្មែរ
Margie និងគ្រួសារ នៅលើទឹកដីកោះរ៉ុង
Margie និងគ្រួសារ នៅលើទឹកដីកោះរ៉ុង
Margie និងគ្រួសារ នៅលើទឹកដីកោះរ៉ុង
Margie និងគ្រួសារ នៅលើទឹកដីកោះរ៉ុង
Margie នៅលើទឹកដីកោះរ៉ុង
Margie នៅលើទឹកដីកោះរ៉ុង
Margie នៅលើទឹកដីកោះរ៉ុង
Margie នៅលើទឹកដីកោះរ៉ុង
Margie នៅលើទឹកដីកោះរ៉ុង
Margie នៅលើទឹកដីកោះរ៉ុង
Margie នៅលើទឹកដីកោះរ៉ុង
Margie នៅលើទឹកដីកោះរ៉ុង
Margie នៅលើទឹកដីកោះរ៉ុង
Margie នៅលើទឹកដីកោះរ៉ុង
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T