កូនឆ្កែចម្លែក កើតមកមានភ្នែកមួយ និងបបូរមាត់ធំ ធ្វើឲ្យផ្អើលអស់អ្នកភូមិនាំគ្នាទិញឆ្នោត

//s5.kh1.co/7d/7db897898c0271e5a457979305e573e119e8e0ee.png
សង្គម

 ០៥-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

កូនឆ្កែឈ្មោលមានភ្នែកមួយ និងមាត់ធំដូចតុក្កតា Minions

ថៃ៖ កូនឆ្កែឈ្មោលចម្លែកមួយក្បាលទើបតែកើតកាលពីថ្ងៃទី២ ខែកុម្ភៈកន្លងទៅនេះ ឈ្មោះថា Kevin មានភ្នែកមួយចំកណ្ដាលថ្ងាស និងបបូរមាត់ធំពណ៌ផ្កាឈូកស្រាល ដែលមើលទៅហាក់បីដូចជាតុក្កតា Minions

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសម្ដីរបស់លោក Somjai Phummaman វ័យ៤៥ឆ្នាំជាម្ចាស់ បានឲ្យដឹងថា នៅថ្ងៃនោះ មេឆ្កែកើតបានកូនចំនួនពីរក្បាល ហើយកូនឆ្កែមួយក្បាលប៉ុណ្ណោះដែលមានមុខមាត់ខុសប្លែកពីធម្មតា។ កូនឆ្កែចម្លែកនេះ មានការពិបាកបន្ដិចក្នុងការបៅទឹកដោះមេ ដូច្នេះគាត់ក៏សម្រេចចិត្តបំបៅទឹកដោះគោជំនួសវិញ។ បន្ទាប់ពីរឿងរ៉ាវនេះលេចឮពាសពេញភូមិរួចមក ធ្វើឲ្យអ្នកភូមិជាច្រើនបាននាំគ្នាមកដល់ផ្ទះរបស់គាត់ដើម្បីសុំលាភជ័យ និងយកលេខថ្ងៃកូនឆ្កែចម្លែកកើត ទៅទិញសន្លឹកឆ្នោតផ្សងសំណាងទៀតផង។ 

យ៉ាងណាមិញ កូនឆ្កែចម្លែកនេះ ត្រូវបានម្ចាស់និងអ្នកភូមិ ចាត់ទុកថាជាកូនឆ្កែនាំសំណាង ហើយម្ចាស់នឹងព្យាយាមមើលថែវាឲ្យបានល្អ តទៅទៀតផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

កូនឆ្កែចម្លែក
កូនឆ្កែចម្លែក
កូនឆ្កែចម្លែក
កូនឆ្កែចម្លែក
កូនឆ្កែចម្លែក
កូនឆ្កែចម្លែក
កូនឆ្កែចម្លែក និងបងប្អូនរបស់វា
កូនឆ្កែចម្លែក និងបងប្អូនរបស់វា
កូនឆ្កែចម្លែក និងមេរបស់វា
កូនឆ្កែចម្លែក និងមេរបស់វា
កូនឆ្កែចម្លែក និងតុក្កតា Minions ដែលមានមុខមាត់ដូចគ្នា
កូនឆ្កែចម្លែក និងតុក្កតា Minions ដែលមានមុខមាត់ដូចគ្នា
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T