នាយ ចឺម យកលុយ ពីជនបង្ក ទៅបរិច្ចាគជូនដល់ មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា

//s5.kh1.co/69/695698b3fecc49c337fcd6e250b3adb0433d2a6d.jpg
តារា & កម្សាន្ដ

 ០៤-កុម្ភៈ-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

បន្ទាប់ពីទទួលបានសំណងចំនួន ៨ពាន់ដុល្លាររួចមក នាយ ចឺម បានយកថវិកាខ្លះ ដើម្បីទៅជូនដល់ មូលនិធិមន្ទីពេទ្យគន្ធបុប្ផាចំនួន ៥លានរៀល។

ភ្នំពេញ៖  ដូចដែលប្រិយមិត្តបានជ្រាបហើយថា​ នាយ ចឺម ដែលជាតារាចម្រៀងប្រុសដ៏ល្បី ប្រចាំផលិតកម្មសាន់ដេ បានជួបរឿងរ៉ាវអកុសលមួយ ដោយត្រូវគេវាយបែកក្បាល យ៉ាងដំណំ កាលពីមួយរយៈមុន នៅឯខេត្តប៉ៃលិនឯណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយមានមានរឿងដ៏ធំមួយនេះ កើតឡើងផងរួចមក ធ្វើឲ្យមហាជានជាច្រើន និង ហ្វេនៗរបស់លោកផ្ទាល់ មានចិត្តអាណិតអាសូរចំពោះលោកយ៉ាងខ្លាំង ដោយចង់ទាមទាររកយុត្តិធម៌ជូនលោកផងដែរ។ មិនយូរប៉ុន្មាន ទីបំផុត រឿងរ៉ាវដ៏ធំមួយនេះ ត្រូវបានដោះស្រាយតាមផ្លូវច្បាប់ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។ ក្នុងនោះដែរ គូជម្លោះ កីឡាករ ង៉ែត លីទី បានសងសំណងរដ្ឋប្បវេណី ចំនួន ៨ពាន់ដុល្លារ រីឯទោសព្រហ្មទណ្ឌ នឹងត្រូវអនុវត្តតាមច្បាប់។

ជាក់ស្ដែង បន្ទាប់ពីលោកទទួលបានសំណងពីជនបង្ក ចំនួន ៨ពាន់ដុល្លារ រួចមក លោកបានយកលុយខ្លះទៅបរិច្ចាគជូនដល់ មូលនិធិគន្ធបុប្ផាកម្ពុជា ចំនួន ៥លានរៀល កាលពីរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ​២០២០ នេះ៕

ប្រភាព៖ ហេង ឡុង

សូមទស្សនារូបភាពខាងក្រោម៖

នាយ ចឺម
នាយ ចឺម
នាយ ចឺម
នាយ ចឺម
នាយ ចឺម
នាយ ចឺម
នាយ ចឺម
នាយ ចឺម
នាយ ចឺម
នាយ ចឺម
នាយចឺម
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T