យុវសិស្ស ម៉ុង សុវត្ថារា បានទទួលពិន្ទុខ្ពស់បំផុតក្នុងការប្រឡងកម្មវិធីសិក្សាខេមប្រ៊ីជ!

//s5.kh1.co/14/14714d8ca93c056ff225df8a7b9c46fee3023c73.jpg
សង្គម

 ០៣-កុម្ភៈ-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

អបអរសាទរចំពោះយុវសិស្ស ម៉ុង​ សុវត្ថារា ជាសិស្សនៃសាលាអន្តរជាតិ អាយ ស៊ី​ អេស ដែលបានប្រឡងជាប់ និងទទួលបានលំដាប់ពិន្ទុខ្ពស់ជាងគេ។

ភ្នំពេញ៖ អបអរសាទរចំពោះយុវសិស្ស ម៉ុង​ សុវត្ថារា ជាសិស្សនៃសាលាអន្តរជាតិ អាយ ស៊ី​ អេស ដែលបានប្រឡងជាប់ និងទទួលបានលំដាប់ពិន្ទុខ្ពស់ជាងគេ ក្នុងការប្រឡងសញ្ញាបត្រអន្តរជាតិកម្រិតមធ្យមសិក្សា (International General Certificate of Secondary Education) ក្នុងឆ្នាំ២០១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្រាប់ការប្រឡងសញ្ញាបត្រអន្តរជាតិកម្រិតមធ្យមសិក្សានេះ គឺមានចំនួន ៥ មុខវិជ្ជាដូចខាងក្រោម៖
១) មុខវិជ្ជាវិទ្យាសាស្រ្ត A*A*
២) មុខវិជ្ជាភូមិវិទ្យា A*
៣) មុខវិជ្ជាវិទ្យាសាស្រ្តកុំព្យូទ័រ A
៤) មុខវិជ្ជាភាសាអង់គ្លេស A
៥) មុខវិជ្ជាគណិតវិទ្យា A

  យុវសិស្ស ម៉ុង​ សុវត្ថារា
  យុវសិស្ស ម៉ុង​ សុវត្ថារា
  យុវសិស្ស ម៉ុង​ សុវត្ថារា
  យុវសិស្ស ម៉ុង​ សុវត្ថារា

ថ្មីៗនេះដែរ យុវសិស្ស ម៉ុង​ សុវត្ថារា ក៏ទើបទទួលបានមេដាយមាស៤គ្រឿង និងប្រាក់៤គ្រឿង ពីកម្មវិធីពានរង្វាន់សិស្សពូកែពិភពលោកប្រចាំឆ្នាំ២០១៩ (World Scholar’s Cup) និង​មេដាយប្រាក់១គ្រឿង ពីការប្រឡងគណិតវិទ្យាអូឡាំព្យាជរបស់ប្រទេសសឹង្ហបុរី និងសាលាក្នុងតំបន់​​​អាស៊ាន (SASMO) ប្រចាំឆ្នាំ​២០១៩​ ផងដែរ។

យុវសិស្ស ម៉ុង​ សុវត្ថារា បានទទួលការបណ្តុះបណ្តាលតាមរយៈកម្មវិធី សិក្សាខេមប្រ៊ីជ (CAMBRIDGE) នៃចក្រភពអង់គ្លេសពីសាលាអន្តរជាតិ អាយ ស៊ី អេស តាំងពីកម្រិតដំបូងមកម៉្លេះ។ ដូច្នេះយុវសិស្សរូបនេះ មានមូលដ្ឋានគ្រឹះ គណិតវិទ្យា វិទ្យាសាស្រ្ត វិទ្យាសាស្រ្តកុំព្យូទ័រ និងភាសាអង់គ្លេសយ៉ាងរឹងមាំ និងមានទំនុកចិត្តយ៉ាងខ្លាំង ក្នុងការសម្រាប់ការប្រឡងនេះ ។

  យុវសិស្ស ម៉ុង​ សុវត្ថារា
  យុវសិស្ស ម៉ុង​ សុវត្ថារា

ក្នុងកម្មវិធីសិក្សា មធ្យមសិក្សាអន្តរជាតិ និងមធ្យមសិក្សាពីរភាសា សិស្សានុសិស្សនៃសាលាអន្តរជាតិ អាយ ស៊ី អេស នឹងសិក្សាកម្មវិធី Cambridge “A Level” គឺជាកម្មវិធីកម្រិតខ្ពស់បំផុត ដែលមានអ្នកសិក្សាជាង ១៧៥,០០០ នាក់ ជារៀងរាល់ឆ្នាំ នៅប្រមាណ ១៣០ ប្រទេសទូទាំងសកលលោក។ សិស្ស និងនិស្សិត ដែលមានគុណវុឌ្ឍិកម្រិតនេះ ត្រូវបានទទួលស្គាល់ និងឱ្យចូលរៀននៅសាកលវិទ្យាល័យឈានមុខគេ ទូទាំងបណ្តាប្រទេសជុំវិញសកលលោកមានជាអាទិ៍៖

- សហរដ្ឋអាមេរិក : សាកលវិទ្យាល័យ Harvard, MIT, Stanford, Yale …
- ចក្រភពអង់គ្លេស : សាកលវិទ្យាល័យ Cambridge, Oxford, Edinburgh, Imperial London …
- អូស្ត្រាលី : សាកលវិទ្យាល័យ Melbourne, Sydney, Monash, Queensland …
- កាណាដា : សាកលវិទ្យាល័យ Toronto, McGill, British Columbia, York …
- ណូវែលសេឡង់ : សាកលវិទ្យាល័យ Auckland, Victoria, Otago, Canterbury …
- សិង្ហបុរី : សាកលវិទ្យាល័យ NUS, Nanyang …

សាលាអន្តរជាតិ អាយ ស៊ី អេស មានបទពិសោធន៍ក្នុងវិស័យអប់រំជាង ២៥ឆ្នាំ និងទទួលបានជ័យលាភី និងសមិទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់។ សាលាអន្តរជាតិ អាយ ស៊ី អេស លើកទឹកចិត្តសិស្សានុសិស្ស ឲ្យចាប់យកចំណេះវិជ្ជាជាមូលដ្ឋានគ្រឹះ និងទម្លាប់ល្អក្នុងការសិក្សា។ សាលាអន្តរជាតិ អាយ ស៊ី អេស មានការសង្កត់ធ្ងន់លើមុខវិជ្ជា ភាសាអង់គ្លេស ភាសាខ្មែរ គណិតវិទ្យា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាព័ត៌មានកុំព្យូទ័រ៕

សាលាអន្តរជាតិ អាយ ស៊ី អេស
សាលាអន្តរជាតិ អាយ ស៊ី អេស

សម្រាប់ព័ត៌មានលំអិតសូមទាក់ទង៖
សាលាអន្តរជាតិ អាយ ស៊ី អេស (សាខាចតុមុខ): អគារលេខ 14 ផ្លូវលេខ 214 សង្កាត់បឹងរាំង ខណ្ឌដូនពេញ ភ្នំពេញ។ ទូរស័ព្ទ: 099 509​ 998 / 016 929 985

ឬ សាលាអន្តរជាតិ អាយ ស៊ី អេស (សាខាកាល់ម៉ែត): អគារលេខ 25 ផ្លូវលេខ 75 កែងផ្លូវលេខ 80 សង្កាត់ស្រះចក ខណ្ឌដូនពេញ ភ្នំពេញ។ ទូរស័ព្ទ: 099 509 997 / 016 929 975

School Mobile Application:
(iOS) https://apps.apple.com/us/app/icsis/id1469492150
(Android) https://play.google.com/store/apps/details?id=com.kh.ics.school
គេហទំព័រ:  www.ics.edu.kh   អ៊ីម៉េលៈ [email protected]  
គេហទំព័រFACEBOOK: ICS International School
https://www.facebook.com/icsinternationalschool/
Download our latest school magazine, please click the link
http://ics.edu.kh/icsis/newsletter/2018.pdf

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/5a/5af699ecbf1749f3ef429c632521a6fa7a86735d.jpg

អបអរសាទរសិស្សានុសិស្ស ៥រូប នៃសាលាអន្តរជាតិ អាយ ស៊ី អេស បានឈ្នះមេដាយចំនួន១៦គ្រឿង ក្នុងកម្មវិធីពានរង្វាន់សិស្សពូកែពិភពលោក វគ្គផ្តាច់ព្រ័ត្រពានជើងឯក

 ១០-វិច្ឆិកា-២០២៣ 
 ៣ល្ងាច · ៦ ខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T