បវេស្សនកាលថ្មីនៃ សាលាអន្តរជាតិ អាយ​ ស៊ី អេស

//s9.kh1.co/a5/a5eaebeb7782695ab39c01880845e73c6465fe44.jpg
សង្គម

 ២៩-កក្កដា-២០២៣ ២ល្ងាច · ៩ ខែមុន

សាលាអន្តរជាតិ អាយ ស៊ី អេស នឹងចាប់ផ្តើម​បើកបវេស្សនកាលឆ្នាំសិក្សាថ្មី 2023- 2024 នៅថ្ងៃចន្ទ ទី14 ​ខែសីហា ឆ្នាំ2023។

ភ្នំពេញ៖ សាលាអន្តរជាតិ អាយ ស៊ី អេស នឹងចាប់ផ្តើម​បើកបវេស្សនកាលឆ្នាំសិក្សាថ្មី 2023- 2024 នៅថ្ងៃចន្ទ ទី14 ​ ខែសីហា ឆ្នាំ2023។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សាលាក៏មានការផ្តល់ជូនពិសេស (Standard Promotion) សម្រាប់ឆ្នាំសិក្សាថ្មី ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី12 ខែសីហា ឆ្នាំ2023។​

https://s9.kh1.co/__image/w=650,h=341,q=100/21/21a4030a2312f4e358851468ce50fdc942631d3f.png

សាលាអន្តរជាតិ អាយ ស៊ី អេស ផ្តល់កម្មវិធីសិក្សាជាតិ និងកម្មវិធីសិក្សាខេមប្រ៊ីជ (CAMBRIDGE) អន្តរជាតិ​ចាប់ពីថ្នាក់បណ្តុះកុមារតូច (Nursery) ដល់ថ្នាក់ទី12 (Year​​ 12) និងកម្រិត​ “​A​ Level” នៃចក្រភពអង់គ្លេស។ ក្នុងឆ្នាំ​ 2009​ សាលាអន្តរជាតិ អាយ ស៊ី​ អេស ត្រូវបានទទួលស្គាល់ជាសាលាដែលមានលក្ខណៈសម្បត្តិពេញលេញជា មជ្ឈមណ្ឌលខេមប្រ៊ីជ​អន្តរជាតិ​​​​​​ (CIC KH008) ដោយនាយកដ្ឋានវាយតម្លៃការអប់រំនៃសាកលវិទ្យាល័យ ខេមប្រ៊ីជអន្តរជាតិ​ (CAIE) នៃចក្រភពអង់គ្លេស​។ ក្នុងនាមជាមជ្ឈមណ្ឌលខេមប្រ៊ីជ​អន្តរជាតិ សាលាអន្តរជាតិ អាយ ស៊ី​ អេស មានដៃគូអប់រំជាង10,000 ក្នុង160ប្រទេស​​ ក្នុងនោះភាគច្រើនជា​សាលា និងសាកលវិទ្យាល័យអន្តរជាតិ​​ល្បីៗ ប្រចាំប្រទេសនីមួយៗ​។

https://s9.kh1.co/__image/w=650,h=366,q=100/24/24c39e20978f639d0efe2a27af4bf82436592886.jpg

សម្រាប់កម្មវិធីមធ្យមសិក្សាពីរភាសា សិស្សានុសិស្ស នៃសាលាអន្តរជាតិ អាយ ស៊ី អេស នឹងសិក្សាកម្មវិធី Cambridge “​A​ Level” គឺជាកម្មវិធីកម្រិតខ្ពស់បំផុតដែលមានអ្នកសិក្សាជាង ​​​​​ ​220,000 នាក់ ជារៀងរាល់ឆ្នាំនៅប្រមាណ 130 ប្រទេសទូទាំងសកលលោក។ សិស្ស និងនិស្សិត ដែលមានគុណវុឌ្ឍិកម្រិតនេះ ត្រូវបានទទួលស្គាល់ និងឱ្យចូលរៀននៅសាកលវិទ្យាល័យឈានមុខគេ ទូទាំងបណ្តាប្រទេសជុំវិញសកលលោកមានជាអាទិ៍៖

· សហរដ្ឋអាមេរិក : សាកលវិទ្យាល័យ Harvard, MIT, Stanford, Yale​,…

· ចក្រភពអង់គ្លេស : សាកលវិទ្យាល័យ Cambridge, Oxford,​ Edinburgh, Imperial,…

· អូស្ត្រាលី : សាកលវិទ្យាល័យ​ Melbourne, Sydney, Monash, Queensland,…

· កាណាដា :​ សាកលវិទ្យាល័យ Toronto, McGill, British Columbia, York,…

· ណូវែលស្សេឡង់ : សាកលវិទ្យាល័យ Auckland​, Victoria, Otago, Canterbury,…

· សឹង្ហបុរី : សាកលវិទ្យាល័យ NUS, Nanyang,…

https://s9.kh1.co/__image/w=650,h=920,q=100/f5/f53014c597cbad737ececd1cb55d59d20e19e9e5.png

សាលាអន្តរជាតិ អាយ ស៊ី អេស មានបទពិសោធន៍ក្នុងវិស័យអប់រំជិត30ឆ្នាំ ប្រកបដោយជ័យលាភី និងសមិទ្ធិផលជាយ៉ាងច្រើនសន្ធឹកសន្ធាប់។ សាលាអន្តរជាតិ អាយ ស៊ី អេស លើកទឹកចិត្ត​សិស្សានុសិស្ស ឲ្យចាប់យកចំណេះវិជ្ជាជាមូលដ្ឋានគ្រឹះ និងទម្លាប់ល្អ​ក្នុងការសិក្សា​ ដោយមានការសង្កត់ធ្ងន់លើមុខវិជ្ជា ភាសាអង់គ្លេស ភាសាខ្មែរ គណិតវិទ្យា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាព័ត៌មាន។

https://s9.kh1.co/__image/w=650,h=157,q=100/1a/1a68f194436e4008ef50ba7113cf261c79408100.jpg

សាខាកណ្តាល: អគារលេខ 14 ផ្លូវលេខ 214 សង្កាត់បឹងរាំង ខណ្ឌដូនពេញ ភ្នំពេញ ទូរស័ព្ទ: 099 509 998 / 016 929 985​។

សាខាកាល់ម៉ែត: អគារលេខ 25 ផ្លូវលេខ 75 សង្កាត់ស្រះចក ខណ្ឌដូនពេញ ភ្នំពេញ ទូរស័ព្ទ: 099 509 997 / 016 929 975​)។

Facebook Page: https://www.facebook.com/icsis2004
Telegram Channel: https://t.me/+GG3VditiVtswY2Fl
Website: www.ics.edu.kh/
Email[email protected]

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/5a/5af699ecbf1749f3ef429c632521a6fa7a86735d.jpg

អបអរសាទរសិស្សានុសិស្ស ៥រូប នៃសាលាអន្តរជាតិ អាយ ស៊ី អេស បានឈ្នះមេដាយចំនួន១៦គ្រឿង ក្នុងកម្មវិធីពានរង្វាន់សិស្សពូកែពិភពលោក វគ្គផ្តាច់ព្រ័ត្រពានជើងឯក

 ១០-វិច្ឆិកា-២០២៣ 
 ៣ល្ងាច · ៦ ខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T