តារាប្រុសខ្មែរ ដែលធ្លាប់ទៅតំណាងឲ្យប្រទេសកម្ពុជា ទៅប្រកួតក្នុងកម្មវិធីលំដាប់ថ្នាក់អន្តរជាតិ

//s5.kh1.co/3a/3a6e72572c0c06896c4bc3783f17d0c953a2cff8.jpg
តារា & កម្សាន្ដ

 ០២-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

តារាប្រុសទាំង ៦ រូបនេះហើយ ដែលបានធ្លាប់ទៅតំណាងឲ្យប្រទេសកម្ពុជា ទៅប្រកួតក្នុងកម្មវីធីលំដាប់ថ្នាក់អន្តរជាតិ ដែលមានអ្នកខ្លះចូលដល់វគ្គផ្ដាច់ព្រ៍ត្ត និងទទួលបានពាន់រង្វាន់ផងដែរ

ភ្នំពេញ៖ ប្រិយមិត្តច្បាស់ជាបានជា្របរួចមកហើយពីបេក្ខភាព ដែលបានតំណាងឲ្យកម្ពុជាទៅប្រកួតក្នុងកម្មវិធីលំដាប់ថ្នាក់អន្តរជាតិ ដែលក្នុងនោះមានទាំង បុរស និង នារី ផងដែរ ។ ហើយក្នុងនោះក៏មានបុរសកម្ពុជាយើង ៦ រូបផងដែរ ដែលធ្លាប់បានទៅប្រកួតនៅលើឆាកអន្តរជាតិ ក្នុងកម្មវិធីខុសគ្នា ដែលសុទ្ធសឹកតែជាកម្មវិធី ល្បីៗ សម្រាប់បុរសមកពីប្រទេសជាច្រើនផ្សេងគ្នា ដើម្បីមកក្រកួតប្រជែង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ តារាប្រុស​កម្ពុជាយើងបានតំណាងឲ្យបុរសជាច្រើន ទៅប្រកួតក្នុងកម្មវិធី លំដាប់ថ្នាក់អន្តរជាតិ ដែលពួកគេបានពាំនាំ នៅវប្បធម៌ តំបន់ទេសចរណ៍ និងផលិតផលជាតិ ដើម្បីឲ្យពិភពលោកបានឃើញ និងបានស្គាល់ពីប្រទេសកម្ពុជាយើង ឲ្យបានកាន់តែច្រើនឡើងតាមរយៈពួកគេ។

ជាក់ស្ដែង​ មានបេក្ខភាពខ្លះ បានចូលដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និង ខ្លះទៀត ឈានដល់វគ្គចុងក្រោយ នេះហើយជាធនធានក្នុងវិស័យសិល្បៈរបស់កម្ពុជាយើង ដែលមានតារាប្រុសយើងជាច្រើននាក់ បានទៅតំណាងឲ្យកម្ពុជាក្នុងការប្រកួត បែបអន្តរជាតិ ដែលក្នុងនោះមានដូចជា ៖

១. លោក អេតវីន ( យិត មាសឧស្សហ៍ ) លោកបានតំណាងឲ្យកម្ពុជា ទៅប្រកួតក្នុងកម្មវិធី Mister Universal Ambassador ២០១៥ ហើយលោកក៏បានចូលដល់វគ្គ Top ១០ ផងដែរ បច្ចុប្បន្នលោកជាតារាសម្ដែងមួយរូបកំពុងមានប្រជាប្រិយភាពយ៉ាងខ្លាំង។

អេតវីន
អេតវីន
អេតវីន និង បេក្ខជានមកពីបណ្ដាប្រទេសផ្សេង
អេតវីន និង បេក្ខជានមកពីបណ្ដាប្រទេសផ្សេង

២. លោក ឃីម ហ្សានីត លោកបានតំណាងឲ្យកមពុជាទៅប្រកួតក្នុងកម្មវិធី Mister United Continents Cambodia កាលពីឆ្នាំ ២០១៦ ហើយលោកក៏បានឈានចូលដល់ Top 3 ( Top3 in Physic Award ) ដោយបច្ចុប្បន្នលោកជាតារាសម្ដែង និង តារាម៉ូដែល មួយរូបផងដែរ។

ឃីម ហ្សានីត
ឃីម ហ្សានីត
ឃីម ហ្សានីត
ឃីម ហ្សានីត

៣. លោក ភួង ចាន់បូរមី លោកបានតំណាងឲ្យកម្ពុជាទៅប្រកួតក្នុងកម្មវិធី Mister United Continents Cambodia ២០១៨​ ដែលលោកបានចំណាត់ថ្នាក់លេខ ៤ និងទទួលបានពានរង្វាន់គ្រងសម្លៀកបំពាក់ស្អាតផងដែរ ( Winner & Best theme Award ) ដោយបច្ចុប្បន្ន លោកជាតារាសម្ដែង និង តារាបង្ហាញម៉ូត។

ភួង ចាន់បូរមី
ភួង ចាន់បូរមី
ភួង ចាន់បូរមី
ភួង ចាន់បូរមី

៤. លោក ជា ឃាងឈេ លោកបានតំណាងឲ្យកម្ពុជា ទៅប្រកួតក្នុងកម្មវិធី Mister Universal Ambassador ២០១៨ ហើយលោកក៏បានចូលដល់វគ្គ Top ១២ ផងដែរ ដោយបច្ចុប្បន្ន លោកជាតារាសម្ដែង និង តារាបង្ហាញម៉ូត។

ជា ឃាងឈេ
ជា ឃាងឈេ
ជា ឃាងឈេ
ជា ឃាងឈេ

៥. លោក ទ្រី តារាវុធ លោកបានតំណាងឲ្យកម្ពុជាទៅប្រកួតក្នុងកម្មវិធី Mien Of The Year ២០១៩ ហើយលោកឈានចូលដល់ Top ១០ និងទទួលបានពាន់ Best Smile Award ផងដែរ ដោយបច្ចុប្បន្ន លោកជាតារាសម្ដែង និង តារាបង្ហាញម៉ូត។

ទ្រី តារាវុធ
ទ្រី តារាវុធ
ទ្រី តារាវុធ
ទ្រី តារាវុធ

៦. លោក អ៊ូ សំខាន់ លោកបានតំណាងឲ្យកម្ពុជាទៅប្រកួកក្នុងកម្មវិធី Mr Wolrd ២០១៩ ដែលបច្ចប្បន្នលោកជាតារាសម្ដែង និង តារាម៉ូដែលមួយរូបកំពុងមានការចាប់អារណ៍ពីហ្វេន ចំពោះលោកផងដែរ។

 អ៊ូ សំខាន់
 អ៊ូ សំខាន់
 អ៊ូ សំខាន់
 អ៊ូ សំខាន់
ទ្រី តារាវុធយិត មាសឧស្សាហ៍ឃីម ហ្សានីត
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T