ពេជ្រ ថៃ ត្រូវគេវាយចំ នៅសាលា មិនដឹងត្រូវត្រង់ណាខ្លះទេ អាណិតណាស់ (មានវីដេអូ)

//s5.kh1.co/f8/f8625615dbb646f6c7af43a37b73b3bc7c99794f.jpg
តារា & កម្សាន្ដ

 ០២-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

តារាចម្រៀងវ័យក្មេង ពេជ្រ ថៃ បានធ្វើឲ្យក្មេងៗ នៅសាលាទួលស្វាយព្រៃ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមានក្មេងមួយក្រុម បានវាយចំរូបគេ ខណៈខ្លួនមិនបានដឹងខ្លួន គ្រាន់តែដើរក្បែរ។

បាត់ដំបង៖ មានរឿងគួរឲ្យភ្ញាក់ផ្អើលមួយ កាលពីម្សិលមិញ ដោយតារាចម្រៀងវ័យក្មេង ប្រចាំផលិតកម្ម ហង្សមាស និងជាម្ចាស់ពាន The Voice Kid Cambodia រដូវកាលទី១ ពេជ្រ ថៃ ត្រូវបានក្រុមក្មេងៗ វាយចំ រូបគេ ខណៈមិនដឹងរឿងអ្វីសោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងវីដេអូ ដែលមានសិស្សានុសិស្ស ថតបាន គឺបានឲ្យដឹងថា តារាប្រុសវ័យក្មេងរូបនេះ ហាក់ដូចជាខឹងសម្បារ​យ៉ាងខ្លាំង ព្រោះពួកគេ វាយចំរូបគេ ក៏មិនតិចទេ ព្រោះពេជ្រ ថៃ ជាក្មេងដែលអត់ទ្រាំ និងមិនចេះប្រកាន់ច្រើន តែប្រហែលរឿងនេះ រូបគេ ឈឺខ្លាំងហើយ។

ប្រភពជិតស្និទ្ធបានប្រាប់ឲ្យដឹងថា ពីដំបូងឡើង ពេជ្រ ថៃ ស្ថិតក្នុងហេតុការណ៍នោះដែរ តែរូបគេ មិនមែនជា ក្រុមដែលវាយគ្នានោះទេ ហើយក៏មិនមែនជាមិត្តភក្តិ របស់ក្រុមណា ឬនៅខាងអ្នកណានោះដែរ តែចៃដន្យ ពេជ្រ ថៃ នៅក្បែរ ទើបបណ្តាលឲ្យ ក្រុមក្មេងៗ វាយចំ យ៉ាងដូច្នេះ។ ហើយប្រភពជិតស្និទ្ធ បានបន្តថា ពេជ្រ ថៃ ឈឺគួរសមដែរ ហើយពេលនោះ រូបគេ ក៏បានខលទៅប្រាប់អាណាព្យាបាល ពីរឿងហេតុនោះ។

គួរបញ្ជាក់ផងដែរថា ពេជ្រ ថៃ ជាក្មេងដ៏ល្អ និងខំប្រឹងប្រែងរៀនសូត្រម្នាក់ ហើយចាប់តាំងពីរូបគេ បានជាប់ពាន គឺនៅតែបន្តការសិក្សា នៅសាលា មិនសូវដាច់ តែនៅពេល មានកម្មវិធីលើឆាក ក៏រូបគេ ដាក់ច្បាប់បន្តិចបន្តួច តែមិនដែលចោល ពេលវេលារៀននោះទេ។ ហើយនៅសាលារៀន រូបគេជាក្មេងម្នាក់ ដែលមានចរិតរួសរាយ រាប់អានមិត្តភក្តិដូចធម្មតា ជួនកាល ពេជ្រ ថៃ បង្កបរិយាកាស ឲ្យអ្នកគ្រូ លោកគ្រូ មិត្តភក្តិ សើចសប្បាយជាមួយខ្លួនផងដែរ៕

ពេជ្រ ថៃ
ពេជ្រ ថៃ
ពេជ្រ ថៃ
ពេជ្រ ថៃ
ពេជ្រ ថៃ
ពេជ្រ ថៃ
ពេជ្រ ថៃ
ពេជ្រ ថៃ
ពេជ្រ ថៃ
ពេជ្រ ថៃ
រូបភាព គេថតបាន
រូបភាព គេថតបាន
រូបភាព គេថតបាន
រូបភាព គេថតបាន
វីដេអូរបស់ខ្មែរឡូត
វីដេអូរបស់ខ្មែរឡូត
ពេជ្រ ថៃ
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T