ឥណ្ឌា៖ ស្ត្រី ដែលជាជនជាតិឥណ្ឌាម្នាក់ កើតមកមានម្រាមដៃ និងម្រាមជើងសរុបចំនួន ៣១ តាំងពីកំណើត ត្រូវបានគេរាប់ចូលក្នុងបញ្ជីកំណត់ត្រាពិភពលោកហ្គីនណេសជាអ្នកដែលមានម្រាមច្រើនបំផុត ប៉ុន្តែនាងត្រូវអ្នកភូមិមានជំនឿថាជាអាបធ្មប់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សស្ត្រីឈ្មោះ គូម៉ារីណាកា អាយុ ៦៣ ឆ្នាំកើតមកមានម្រាមជើង ១៩ និងម្រាមដៃ ១២ ត្រូវបានគេបង្ខំឲ្យលាក់ខ្លួន នៅឯផ្ទះរបស់នាងស្ទើរតែមួយជីវិត ព្រោះអ្នកស្រុកមានអបិយជំនឿថាគាត់អាបធ្មប់។ តែបើយោងតាមការស្រាវជ្រាវរកឃើញថា ស្រ្តីវ័យ ៦៣ ឆ្នាំរូបនេះមានជំងឺពិការភាពតាំងពីកំណើតម៉្យាង ដែលគេឲ្យឈ្មោះថា Polydactyly។ ជាទូទៅជំងឺ ប្រភេទនេះគេអាចធ្វើការវះកាត់បានជាធម្មតា (ក្នុងវ័យចន្លោះពី ១ ឆ្នាំ ទៅ ២ ឆ្នាំ) តែដោយសារតែ គូម៉ារីណាកា កើតក្នុងត្រកូលគ្រួសារក្រីក្រ ដូច្នេះហើយនាងមិនមានលទ្ធភាពព្យាបាលជំងឺនេះទេ។

បើយោងតាមសម្ដីរបស់នាង គូម៉ារីណាកា បាននិយាយថា៖
ប្រជាជនដែលរស់នៅក្នុងតំបន់របស់ខ្ញុំ ហាក់ជឿលើអបិយជំនឿខ្លាំងពេក ដោយមិនបានពិចារណា ហើយគិតថាខ្ញុំជាអាបធ្មប់។ ពួកគេព្យាយាមនៅឆ្ងាយពីខ្ញុំ ហើយពួកគេមិនដែលជួយខ្ញុំឡើយ បើទោះបីជាដឹងថា ខ្ញុំមានជំងឺបែបនេះក៏ដោយ។
ទន្ទឹមគ្នានេះដែរ មិត្តភក្ដិរបស់នាងម្នាក់ បានបង្ហាញពីអារម្មណ៍សោកស្ដាយ ព្រមទាំងនិយាយថា៖
ខ្ញុំដឹងថានាង មានបញ្ហាសុខភាព ហើយនាងមិនដូចអ្វីដែលអ្នកដ៏ទៃគិតនោះទេ។ ខ្ញុំមានអារម្មណ៍សោកស្ដាយ ចំពោះនាងណាស់ ដែលមិនមានលទ្ធភាពទទួលការព្យាបាល។
យ៉ាងណាមិញ ក្រោយបានដឹងពីស្ថានភាពរបស់ គូម៉ារីណាកា មន្ត្រីរដ្ឋាភិបាលរបស់ឥណ្ឌា បានផ្ដល់ជំនួយដល់នាងនូវ ផ្ទះមួយខ្នង និងប្រាក់មួយចំនួន ព្រមទាំងអប់រំអ្នកជិតខាង ឲ្យមានការអាណិតអាសូរ និងបញ្ឈប់ការគិតបែបអវិជ្ជមានមកលើនាងបន្តទៀត។

គួរបញ្ជាក់ថា គូម៉ារីណាកា នាពេលបច្ចុប្បន្ននេះបានបង្កើតកំណត់ត្រាពិភពលោកថ្មីមួយ ក្រោយយកឈ្នះលើកំណត់ត្រាចាស់របស់ បុរសវ័យ ៤៧ ឆ្នាំម្នាក់ដែលមានម្រាមជើង ១៤ និងម្រាមដៃ ១៤ ដែលបានជាប់កំណត់ត្រាកាលពីឆ្នាំ ២០១៤ កន្លងទៅ៕
មានវីដេអូខាងក្រោម៖



