ក្រុងប៉េកាំងផាកពិន័យឱសថស្ថានមួយកន្លែងខ្ទង់៤៣ម៉ឺនដុល្លារ ដោយសារតម្លើងថ្លៃម៉ាស់ចំពេលរាតត្បាតកូរ៉ូណាវីរុស

//s5.kh1.co/ec/ec59c3790f47f14e49d7dff47aac85b290b566ec.jpg
សង្គម

 ៣០-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

អាជ្ញាធរដែលគ្រប់គ្រងផ្សារក្នុងក្រុងប៉េកាំងបាននិយាយកាលពីថ្ងៃ២៩ មករាថា​ ម្ចាស់ឱសថស្ថានមួយកន្លែង​នៅចិនត្រូវបានពិន័យ ៣លានយ័ន ឬស្មើនឹង៤៣,៤៥៣០ដុល្លារអាមេរិក ដោយសារអ្នកលក់ហ៊ាន​តម្លើងថ្លៃម៉ាស់ចំពេលមានការរីករាលដាលនៃជំងឺកូរ៉ូណាវីរុស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការផ្ទុះឡើងនៃវីរុសនេះ អាជ្ញាធរបញ្ជាក់ថាបានចាប់ផ្តើមនៅកណ្តាលទីក្រុង Wuhan កាលពីចុងឆ្នាំ២០១៩ ដោយបានសម្លាប់មនុស្សចំនួន ១៣២នាក់ និងជិត៦០០០ នាក់បានឆ្លងគិតត្រឹមចំនួននៅក្នុងប្រទេសចិន។

ទូរទស្សន៍រដ្ឋបាននិយាយថាហាងមួយបានដំឡើងថ្លៃម៉ាស់ម៉ាក 3M មួយប្រអប់ដល់ ៨៥០យ័ន ខណៈដែលតម្លៃ​តាមអ៊ីនធឺណេត​មានត្រឹមតែ ១៤៣យ័នប៉ុណ្ណោះ។

សេចក្តីថ្លែងការណ៍បាននិយាយថាចាប់តាំងពីថ្ងៃព្រហស្បតិ៍មក អ្នកគ្រប់គ្រងផ្សារបានស៊ើបអង្កេតករណីលួច​តម្លើងតម្លៃចំនួន ៣១ករណី ដោយបានត្រួតពិនិត្យតម្លៃសម្ភារៈការពារសុខភាព និងចាត់វិធានការលើសកម្មភាព​ខុសច្បាប់ដូចជាការលួចបន្លំ ឬប្រឌិតព័ត៌មានអំពីការដំឡើងថ្លៃជាដើម។

គួរបញ្ជាក់ថា អាជ្ញាធរក្នុងក្រុងបានរាយការណ៍ថាមន្ត្រីគ្រប់គ្រងផ្សារបានបញ្ជាឱ្យបិទឱសថស្ថានមួយកន្លែង ដែលលក់​ម៉ាស់មិនត្រូវតាមស្តង់ដារ។ មិនត្រឹមតែប៉ុណ្ណោះ អាជ្ញាធរបានតម្រូវឱ្យហាងនេះសងប្រាក់វិញដល់អ្នកទិញ និងបោះ​ចោល​របស់ដែលមិនទាន់បានលក់នៅឡើយ៕

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T