វិធីសាស្ត្រការពារខ្លួនប្លែកៗ ពីជំងឺរលាកសួតប្រភេទថ្មីបង្កដោយ «កូរ៉ូណាវីរុស»

//s5.kh1.co/df/dfcbb969cf189357af0f26f2e1af31b23b6e4d06.jpg
សង្គម

 ៣០-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

វិធីសាស្ត្រការពារខ្លួនប្លែកៗរបស់អ្នកដំណើនៅកាណាដា ពីការឆ្លងវីរុសថ្មី កូរ៉ូណា

កាណាដា៖ រហូតមកទល់ពេលនេះ ជំងឺរលាកសួតប្រភេទថ្មី «កូរ៉ូណា» ហាក់នៅតែបន្តឆ្លងដល់មនុស្ស ព្រមទាំងមានកំណើនអ្នកស្លាប់កើនឡើងជារៀងរាល់ថ្ងៃ។ ហើយស្ទើរតែគ្រប់ប្រទេសនៅជុំវិញពិភពលោកទៅហើយ ដែលដឹងពីឥទ្ធិពលនៃការឆ្លងរបស់វីរុសមួយនេះ ព្រមទាំងបានក្រើនរម្លឹកដល់ប្រជាពលរដ្ឋឲ្យចៀសវាង និងប្រុងប្រយ័ត្ន នៅរៀងរាល់ពេលចេញទៅខាងក្រៅម្ដងៗដូចជា កន្លែងដឹកជញ្ជូនសាធារណៈ ជាពិសេសនៅតាមអាកាសយានដ្ឋានជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះជាយ៉ាងណាក៏ដោយ ក៏មនុស្សមួយចំនួនគ្មានជម្រើសក្រៅពីធ្វើដំណើរតាមយន្ដហោះ សម្រាប់ការបំពេញការងារ ឬដំណើរកម្សាន្ដដែលបានគ្រោងទុកមុននោះដែរ។ ទន្ទឹមនឹងនេះ គេសង្គេតឃើញអ្នកដំណើរនីមួយៗហាក់មានការការពារខ្លួនតាមវីធីសាស្ត្រប្លែកៗផងដែរ។

ការពាក់ប្លាស្ទិចការពារខ្លួន
ការពាក់ប្លាស្ទិចការពារខ្លួន

ជាក់ស្ដែង ស្ត្រីម្នាក់ដែលគេប្រទះឃើញនៅឯអាកាសយានដ្ឋានអន្ដរជាតិ Vancouver ប្រទេសកាណាដា ដែលបានប្រើម៉ាស់បិទមុខដូចមនុស្សធម្មតាដែរ ប៉ុន្តែនាងថែមទាំងប្រើដបប្លាស្ទិចដ៏ធំមួយគ្របពីលើមុខបន្ថែម។ នាងធ្វើបែបនេះ ប្រហែលជា បន្ទាប់ពីអ្នកឯកទេសខាងផ្លូវដង្ហើមម្នាក់នៅប៉េកាំង បាននិយាយថាវីរុសនេះអាចឆ្លងតាមរយៈ «ភ្នែក»។ ជាមួយគ្នានេះដែរ មានអ្នកដំណើរមួយចំនួនទៀតបានប្រើប្រាស់ថង់ប្លាស្ទិច ដើម្បីគ្របពីលើខ្លួនពាក់កណ្ដាលដើម្បីការពារពីការឆ្លងរោគ ។ ប៉ុន្តែជម្រើសទាំងនេះ ប្រហែលមិនមែនជាវិធីសាស្ត្រដ៏ល្អបំផុតនោះទេ ព្រោះអាចធ្វើឲ្យយើងថប់ដង្ហើមក៏ថាបាន។

បើទោះបីជាមិនមានអ្វីមួយបញ្ជាក់ថា ការកែច្នៃទាំងអស់នេះ អាចការពារខ្លួនពីការឆ្លងវីរុសក៏ដោយ យ៉ាងហោចណាស់ពួកគេកំពុងធ្វើអ្វីៗដែលពួកគេអាចធ្វើបានដើម្បីការពារខ្លួន ពីមេរោគឆ្លងដ៏កាចសាហាវមួយនេះផងដែរ៕

ការពាក់ប្លាស្ទិចការពារខ្លួន
ការពាក់ប្លាស្ទិចការពារខ្លួន
ការពាក់ប្លាស្ទិចការពារខ្លួន
ការពាក់ប្លាស្ទិចការពារខ្លួន
ការពាក់ប្លាស្ទិចការពារខ្លួន
ការពាក់ប្លាស្ទិចការពារខ្លួន
ការពាក់ប្លាស្ទិចការពារខ្លួន
ការពាក់ប្លាស្ទិចការពារខ្លួន

តើប្រិយមិត្តទាំងអស់គ្នាយល់យ៉ាងណាដែរ?

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T