ភ្ញាក់ព្រើត! ពេលឃើញ វី ឌីណែត ដោះរបាំងមុខចេញ ក្នុងកម្មវិធី The Mask Singer Cambodia (មានវីដេអូ)

//s5.kh1.co/0a/0ad34b59f0d9d96286b0044e68af1a9e997bd5fb.jpg
តារា & កម្សាន្ដ

 ២៩-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

នៅពេលដែលដោះរបាំងមុខចេញភ្លាមគឺថាម្នាក់ៗស្រឡាំងកាំងតែម្តង ដោយមិននឹកស្មានថា បេក្ខជនដែលមានសំឡេងពីរោះមិនធម្មតាម្នាក់នេះគឺជា វី ឌីណែត តារាចម្រៀងដ៏ល្បីសោះ

ភ្នំពេញ៖ បេក្ខភាព​ The Mask Singer Cambodia ដែល​មាន​ឈ្មោះ​ថាកំពូលរាជិនី​ Unicorn បាន​ឆក់​បេះ​ដូង​ទស្សនិកជន​មិន​តិច​ទេ ឲ្យ​លង់​និង​ពេញ​ចិត្ត​នឹង​សមត្ថភាព​ច្រៀង​របស់​នាង ជាពិសេសនៅក្នុង វគ្គពាក់ណ្តាលផ្តាច់ព្រ័ត្រនេះ ដោយមានការប្រគំតន្រ្តីពិសេសរវាងឧបករណ៍ភ្លេងសម័យ និង ឧបករណ៍ភ្លេងខ្មែរបុរាណ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រាន់​តែ​ចាប់​ផ្ដើម​ច្រៀង​​ ម្នាក់ៗ​ក៏​ស្រែក​ហ៊ោ​យ៉ាងកងរំពងពេញ​ស្ទូឌីយោ អម​ជាមួយ​បទ​ភ្លេង​បែប​ស្រទន់លាយ កាន់​តែ​ធ្វើ​ឲ្យ​កម្មវិធី​នេះ​មាន​ភាព​អស្ចារ្យ។ អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើលយ៉ាងខ្លាំងបំផុតនោះ គឺនៅពេលដែលដោះរបាំងមុខចេញភ្លាមគឺថាម្នាក់ៗស្រឡាំងកាំងតែម្តង ដោយមិននឹកស្មានថា បេក្ខជនដែលមានសំឡេងពីរោះមិនធម្មតាម្នាក់នេះគឺជា វី ឌីណែត តារាចម្រៀងដ៏ល្បីសោះ។

គួរបញ្ជាក់ផងដែរថាកម្មវិធី The Mask Singer Cambodia មកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពូលC ហើយនៅសប្តាហ៍នេះ ដែលផ្សាយផ្ទាល់រៀងរាល់ថ្ងៃអាទិត្យ ម៉ោង 6 ដល់ ម៉ោង 8 យប់នៅលើកញ្ចក់ ទូរទស្សន៍ហង្សមាស HDTV៕

ឧបត្ថម្ភផ្តាច់មុខដំបូងគេបង្អស់ដោយក្រុមហ៊ុន OPPO

#OPPO_Reno2F_កាមេរ៉ាបួន48MPអេក្រង់ច្បាស់ធំលាតពេញ

វី ឌីណែត
វី ឌីណែត
វី ឌីណែត
វី ឌីណែត
វី ឌីណែត
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T