ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង (CDX) បានទទួលស្វាគមន៍ភ្ញៀវកិត្តិយសសំខាន់ៗជាច្រើនរយនាក់នៅក្នុងកម្មវិធីជប់លៀងប្រចាំឆ្នាំដ៏អស្ចារ្យរបស់ខ្លួន ដោយភាពកក់ក្ដៅ និងរួសរាយរាក់ទាក់!

//s5.kh1.co/6f/6fbbd4bef3b8c2e351f1510379c97457def894a8.jpg
សង្គម

 ២៩-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង (CDX) បានរៀបចំកម្មវិធីជប់លៀងប្រចាំឆ្នាំដ៏អស្ចារ្យរបស់ខ្លួនកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០។

ភ្នំពេញ៖ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង (CDX) បានរៀបចំកម្មវិធីជប់លៀងប្រចាំឆ្នាំដ៏អស្ចារ្យរបស់ខ្លួនកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភោគីត្រា ក្រោមប្រធានបទ “Green Oasis” ដោយបានអញ្ជើញចូលរួមពីភ្ញៀវសំខាន់ៗរាប់រយនាក់មកពីបណ្ដាប្រទេសផ្សេងៗគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កម្មវិធីជប់លៀងប្រចាំឆ្នាំដ៏អស្ចារ្យរបស់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង (CDX)
កម្មវិធីជប់លៀងប្រចាំឆ្នាំដ៏អស្ចារ្យរបស់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង (CDX)

ព្រឹត្តិការណ៍នេះ គឺជាពេលវេលាដ៏ល្អបំផុតដើម្បីអបអរសាទរនូវសមិទ្ធផលរបស់ក្រុមហ៊ុន និងបុគ្គលិកឆ្នើម ចំពោះការខិតខំប្រឹងប្រែងក្នុងការងាររបស់ពួកគាត់។ ចំនុចកាន់តែសំខាន់នៃការជោគជ័យក្នុងឆ្នាំ២០១៩ នោះ គឺក្រុមហ៊ុនបានបញ្ចប់សិក្ខាសាលារបស់ខ្លួនតាមការគ្រោងទុកដែលបានធ្វើនៅទូទាំង២៥ ខេត្ត/ក្រុង ក្នុងប្រទេសកម្ពុជា ដោយបានផ្តល់នូវការអប់រំ និងលើកស្ទួយចំណេះដឹងប្រជាជនកម្ពុជារាប់រយនាក់នៅក្នុងវិស័យទីផ្សារឧបករណ៍និស្សន្ទ។

កម្មវិធីជប់លៀងប្រចាំឆ្នាំដ៏អស្ចារ្យរបស់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង (CDX)
កម្មវិធីជប់លៀងប្រចាំឆ្នាំដ៏អស្ចារ្យរបស់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង (CDX)

ក្រៅពីទទួលបានជោគជ័យដែលគួរឱ្យកត់សម្គាល់ក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា ក្រុមហ៊ុនក៏បានជ្រើសរើសយកប្រធានបទ “Green Oasis” នេះក្នុងគោលបំណងផ្តោតលើការលើកទឹកចិត្តដល់ប្រជាជនឱ្យចេះសន្សំសំចៃធនធាន និងចេះស្រលាញ់បរិស្ថាន ព្រោះផែនដីជាមាតានៃពិភពលោក និងដើម្បីទប់ស្កាត់ការបំរែបម្រួលអាកាសធាតុ និងបង្កើតយុគសម័យនៃពណ៌បៃតង។

ព្រឹត្តិការណ៍មួយនេះក៏បានជំរុញឱ្យភ្ញៀវដែលបានអញ្ជើញចូលរួម ចាប់ផ្តើមមានផ្នត់គំនិតវិជ្ជមានថ្មីៗទាក់ទងទៅនឹងការថែរក្សាបរិស្ថាន ដោយក្នុងនោះក៏មានការអញ្ជើញចូលរួមពីភ្ញៀវសំខាន់ៗមកពីបណ្ដាស្ថាប័ន និងក្រុមហ៊ុនផ្សេងៗគ្នាដូចជា៖ ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា, លោកជំទាវ ឆាយ លក្ខិណា ជាអគ្គនាយិកានៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង, លោកស្រី Nancy Chau ជាអភិបាលនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង, លោកស្រី Jen Tran ជាអភិបាលនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង, លោក Lawrence Kook ជាអភិបាលនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង, លោកស្រី Monisa Yang អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង, លោកបណ្ឌិត Raymond Choi ប្រធានក្រុមហ៊ុន ប្រីស្ទីចហូម (ខេមបូឌា), លោក Andrew Chong នាយកប្រតិបត្តិក្រុមហ៊ុនប្រីស្ទីចហូម (ខេមបូឌា), លោកបណ្ឌិត Sammy So, លោក Jerry He, ព្រមទាំងវត្តមាន ភ្ញៀវកិត្តិយសរាប់រយនាក់ទៀតមកពីប្រទេសជាច្រើនដូចជា៖ កម្ពុជា ចិន អូស្រ្តាលី បារាំង វៀតណាម ហ្វីលីពីន ឥណ្ឌូនេស៊ី ម៉ាកាវ សិង្ហបុរី សហរដ្ឋអាមេរិក អង់គ្លេស ភូមា សាធារណរដ្ឋឆែកនិង ជប៉ុន ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីជប់លៀងប្រចាំឆ្នាំនេះ ដើម្បីអបអរសាទរនៃភាពជោគជ័យ និងការចូលរួមចំណែករបស់ក្រុមហ៊ុន ដើម្បីធ្វើឱ្យប្រទេសកម្ពុជាកាន់តែមានការអភិវឌ្ឍន៍ល្អប្រសើរឡើងឥតឈប់ឈរ។

កម្មវិធីជប់លៀងប្រចាំឆ្នាំដ៏អស្ចារ្យរបស់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង (CDX)
កម្មវិធីជប់លៀងប្រចាំឆ្នាំដ៏អស្ចារ្យរបស់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង (CDX)

លោកជំទាវ ឆាយ លក្ខិណា បានថ្លែងអំណរគុណចំពោះវត្តមានរបស់ភ្ញៀវទាំងអស់អំឡុងពេលថ្លែងសុន្ទរកថាស្វាគមន៍។ លោកជំទាវបានបន្តទៀតថា៖ រយៈពេល៣ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនបានសម្រេចនូវកិច្ចការងារជាច្រើន ដែលមានសមិទ្ធិផលជាបន្តបន្ទាប់ដូចជា ក្រុមហ៊ុន ខេមបូឌានដេរីវ៉េទីវ អ៊ិចឆេង, ក្រុមហ៊ុនគ្រឿងអលង្ការ ឡុកហ្វុកកម្ពុជា ដែលជាក្រុមហ៊ុនលក់គ្រឿងអលង្ការ ដោយមានការទទួលស្គាល់ទូទំាងពិភពលោក, ក្រុមហ៊ុនអចលនទ្រព្យ ប្រីស្ទីចហូម (ខេមបូឌា) ដែលមានការគ្រាំទ្រយ៉ាងច្រើនពីសំណាក់ភ្ញៀវជាតិនិងអន្តរជាតិផងដែរ។ បន្ថែមលើសពីនេះ លោកជំទាវបានសម្តែងការអរគុណដល់បុគ្គលិកទាំងអស់ដែលបានរួមដៃគ្នាគាំទ្រ ជ្រោមជ្រែង ប្រកបដោយក្តីស្រលាញ់ដ៏ស្មោះត្រង់ក្នុងការអភិវឌ្ឍន៍ក្រុមហ៊ុនឱ្យមានផ្លែផ្កាដូចថ្ងៃនេះ។

លោកបណ្ឌិត Raymond Choi ប្រធានក្រុមហ៊ុន ប្រីស្ទីចហូម (ខេមបូឌា) ក៏បានថ្លែងអំណរគុណចំពោះភ្ញៀវកិត្តិយសដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីទាំងមូលនៅរាត្រីនោះផងដែរ ដោយលោកបានលើកឡើងថា វត្តមានរបស់ភ្ញៀវកិត្តិយសទាំងអស់គឺពិតជាមានតម្លៃបំផុតសម្រាប់ក្រុមហ៊ុន។ ប្រធានបទ “Green Oasis” មិនត្រឹមតែផ្តោតទៅលើភាពជោគជ័យរបស់យើងប៉ុណ្ណោះទេ ហើយពួកយើងក៏ផ្តោតទៅលើការចូលរួមចំណែកក្នុងការថែរក្សាបរិស្ថានស្អាត។ “ជាការពិតណាស់ ព្រឹត្តិការណ៍យប់នេះគឺជារាត្រីមួយដែលមិនអាចបំភ្លេចបាន”

លោក Lawrence Kook អភិបាលនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង (CDX) បានបង្ហាញពីការពិពណ៌នានៃសមិទ្ធផលរបស់ក្រុមហ៊ុន។ លោកបន្ថែមថា៖

“ការជោគជ័យរបស់ក្រុមហ៊ុន (CDX) ថ្ងៃនេះគឺដោយសារតែមានការគាំទ្រដ៏ស្មោះត្រង់របស់អ្នកទាំងអស់គ្នា ហើយទីផ្សារឧបករណ៍និស្សន្ទនៅក្នុងប្រទេសកម្ពុជាមានតែការរីកចំរើនច្រើនឡើងៗជារៀងរាល់ឆ្នាំ។ យើងអាចមើលឃើញពីការបំពេញបេសកកម្មរបស់យើងក្នុងការផ្តល់នូវចំណេះដឹងនិងការណែនាំប្រជាជនកម្ពុជាអំពីឧស្សាហកម្មនេះឱ្យបានត្រឹមត្រូវ។ ហើយក្នុងនាមយើងជាអ្នកដឹកនាំ និងជាឯកអគ្គរដ្ឋទូតក្នុងវិស័យឧបករណ៍និស្សន្ទកម្ពុជា យើងមានមោទកភាពក្រៃលែងក្នុងការបន្តដំណើរឆ្ពោះទៅមុខជានិរន្តរ៍និងរួមចំណែកក្នុងការអភិវឌ្ឍន៍លើវិស័យផ្សេងៗទៀតនៅប្រទេសកម្ពុជា”។

សម្តីរបស់លោក Lawrence Kook
កម្មវិធីជប់លៀងប្រចាំឆ្នាំដ៏អស្ចារ្យរបស់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង (CDX)
កម្មវិធីជប់លៀងប្រចាំឆ្នាំដ៏អស្ចារ្យរបស់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង (CDX)

ក្នុងនោះវត្តមានកំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជាអ្នកនាង សុគន្ធ នីសា បានធ្វើឱ្យភ្ញៀវដែលបានអញ្ជើញចូលរួមព្រមទាំងបុគ្គលិកប្រចាំក្រុមហ៊ុនមានភាពសប្បាយរីករាយជាមួយនឹងការសម្តែងដ៏ប្រសប់របស់អ្នកនាង អមដោយទឹកដមសម្លេងដ៏ផ្អែមល្ហែម និងមនោសញ្ចេតនា។ ភ្ញៀវកិត្ដិយសមានការភ្ញាក់ផ្អើល​ និងសប្បយរីករាយជាមួយនឹងការប្រគុំតន្រ្តីដោយផ្ទាល់ ព្រមទាំងកម្មវិធីរាំលេងកម្សាន្ត និងការចាប់ឆ្នោតផ្សងសំណាងជាច្រើនរង្វាន់ទៀត។

  អ្នកនាង សុគន្ធ នីសា
  អ្នកនាង សុគន្ធ នីសា

ព្រឹត្តិការណ៍នេះបានបង្កើតនូវពេលវេលាមួយដ៏សែនកក់ក្តៅ សប្បាយរីករាយ និងធ្វើឱ្យអនាគតក្រុមហ៊ុនកាន់តែល្អប្រសើរឡើងជាមួយនឹងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង (CDX) ក្នុងការបំពេញបេសកម្មរបស់ខ្លួនដើម្បីឱ្យមានការរីកចម្រើនដល់សេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងឆ្នាំ២០២០៕

កម្មវិធីជប់លៀងប្រចាំឆ្នាំដ៏អស្ចារ្យរបស់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង (CDX)
កម្មវិធីជប់លៀងប្រចាំឆ្នាំដ៏អស្ចារ្យរបស់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង (CDX)
កម្មវិធីជប់លៀងប្រចាំឆ្នាំដ៏អស្ចារ្យរបស់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង (CDX)
កម្មវិធីជប់លៀងប្រចាំឆ្នាំដ៏អស្ចារ្យរបស់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង (CDX)
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s5.kh1.co/ea/eabc31abae4e1a3f96b5de14b23e59f71e02a04b.jpg

ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង និងគណៈកម្មការមូលបត្រកម្ពុជាសហការជំរុញទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា តាមរយៈការផ្ដល់វគ្គបណ្ដុះបណ្ដាលជាលក្ខណៈអន្ដរជាតិ!

 ២៥-មិថុនា-២០២០ 
 ៩ព្រឹក · ៤ ឆ្នាំមុន
//s5.kh1.co/04/04254c86c7656b29e03b9b10945e0a3d1d157b2c.jpg

ខេត្តកំពង់ធំ - គោលដៅទី១៧ នៃសិក្ខាសាលាតាមបណ្ដាខេត្តប្រចាំឆ្នាំ២០១៩ របស់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង គណៈកម្មការមូលបត្រកម្ពុជា និងរដ្ឋបាលខេត្ត!

 ០៦-មករា-២០២០ 
 ៩ព្រឹក · ៤ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T