ល្អណាស់! សិស្សពេញសាលានាំគ្នាពាក់ម៉ាស់ ក្រោយគ្រូៗ ណែនាំឲ្យពាក់ និងផ្សព្វផ្សាយជំងឺឆ្លងវីរុសCorona ថ្មី

//s5.kh1.co/a4/a468349053360efd72390134570a61e744cf71f8.jpg
តារា & កម្សាន្ដ

 ២៧-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

នាព្រឹកនេះ សាលារៀនមួយបានធ្វើការចែកជូនម៉ាស់ និងផ្សព្វផ្សាយឲ្យសិស្សមួយសាលា ពាក់ម៉ាស់ដើម្បីការពារ ឆ្លងវីរុសថ្មី ​Corona

ឧត្តរមានជ័យ៖ នៅពេលនេះបណ្តាប្រជាជនដែលនៅជិតខាង ជិតប្រទេសដែលបានឆ្លងវីរុសថ្មី ​Corona កំពុងតែមានការការពារខ្លួនយ៉ាងល្អ ក្រោយមានការប្រកាសឲ្យប្រជាជនទាំងអស់នាំគ្នាពាក់ម៉ាស់ ដើម្បីកុំឲ្យឆ្លងជំងឺនេះសូម្បីតែប្រទេសកម្ពុជា ខណៈមិនទាន់មកដល់នៅឡើយនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងមកទល់នឹងពេលនេះ ក៏មានមនុស្សមួយចំនួន បានធ្វើការពាក់ម៉ាស់គ្រប់ៗគ្នាដើម្បីជាការការពារ តែជាក់ស្តែងកាលពីព្រឹកមិញជាថ្ងៃដែលសិស្សជាច្រើនបាននាំគ្នាចូលរៀន ឆ្ងាយពីផ្ទះ និងម្តាយឪពុក ស្របពេលដែលជំងឺនេះកំពុងតែកក្រើកពេញប្រទេស នៅក្នុងនោះលោកគ្រូអ្នកគ្រូ នៅក្នុងសាលាបឋមសិក្សាសំរោងស្ថិត នៅភូមិសំរោងសង្កាត់សំរោងក្រុងសំរោងខេត្តឧត្តរមានជ័យ បានធ្វើការផ្សាព្វផ្សាយទៅកាន់ក្មេងៗទាំងនោះ ឲ្យពាក់ម៉ាស់ឲ្យបានគ្រប់ៗគ្នា។

មិនត្រឹមតែប៉ុណ្ណោះមិនត្រឹមតែសិស្សនោះទេ សូម្បីតែលោកគ្រូអ្នកគ្រូ ក៏បានពាក់ស្របពេលដែលបង្រៀនសិស្ស ដែលជាការពារ​ និងប្រាប់ដល់ក្មេងៗឲ្យការពារ ប្រសើរជាងឆ្លងជំងឺយ៉ាងពិបាកបែបនេះ។

ទន្ទឹមនឹងទិដ្ឋភាពទាំងនេះដែរ មហាជនជាច្រើនពិតជាសរសើរដល់សាលាមួយនេះ ដែលពិតជាល្អខ្លាំង​ការពារសិស្សក្មេងៗ ដែលងាយនឹងឆ្លង ឲ្យនាំគ្នាពាក់ម៉ាស់ ទោះបីជាជំងឺមិនទាន់មកដល់ខ្មែរយ៉ាងណាក្តី៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

គ្រូៗផ្សព្វផ្សាយឲ្យសិស្សពាក់ម៉ាស់ មួយសាលា

Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T