ភ្លៀង​ខ្លាំងបង្កជាទឹកជំនន់ បានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ៤៨នាក់ និង​មួយចំនួនទៀតបាត់ខ្លួន(មានវីដេអូ)

//s5.kh1.co/0a/0aa78b42669ed72fbfe57d6f8cde584afb7480a4.jpg
សង្គម

 ២៧-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

យោងតាមអាជ្ញាធរបានឱ្យដឹងថា ​មនុស្សចំនួន ៤៨នាក់បានស្លាប់ ខណៈមនុស្សជាច្រើនទៀតបានបាត់ខ្លួន

ប្រេស៊ីល៖ យ៉ាងហោចណាស់មានមនុស្ស​ ៤៦នាក់ បានស្លាប់ដោយសារទឹកជំនន់និងការបាក់ដីនៅក្នុងប្រទេសប្រេស៊ីល បន្ទាប់ពីផ្នែកខ្លះនៃប្រទេសនេះបានទទួលរងនូវឥទ្ធិពលពីភ្លៀងធ្លាក់ខ្លាំងបំផុត។ យោងតាម​អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយនៅក្នុងតំបន់បានឱ្យដឹងថា មនុស្សចំនួន ៣៧​នាក់ បានស្លាប់នៅក្នុងរដ្ឋ មីណាស់ហ្គែរែស (minas gerais)​ និង​ ៩នាក់​ បានស្លាប់នៅក្នុង​រដ្ឋ អេស្ពីរីតូសានតូ (Espirito Santo) ខណៈមនុស្សចំនួន ២៨នាក់ផ្សេងទៀតបានបាត់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ផ្ទះសម្បែងជាច្រើនត្រូវរងការខូចខាតដោយសារបាក់ដី
ផ្ទះសម្បែងជាច្រើនត្រូវរងការខូចខាតដោយសារបាក់ដី

​ក្រុមអាជ្ញាធរបានបន្តថា ភ្លៀងបានបន្តធ្លាក់នៅក្នុងរដ្ឋមីណាស់ហ្គែរែសតាំងពីថ្ងៃអាទិត្យមក ​ហើយក្នុងនោះប្រជាជនប្រមាណ​ ២ម៉ឺននាក់ ត្រូវបានជម្លៀសចេញពីផ្ទះសម្បែង។

លោក Romeu Zema ដែលជាអភិបាលរដ្ឋមីណាស់ហ្គែរែសបានថ្លែងកាលពីថ្ងៃសុក្រថា៖

ខ្ញុំពិតជាមានការសោកស្តាយយ៉ាងខ្លាំងចំពោះ​អ្នកដែលបានស្លាប់ជាពិសេសកុមារ ដោយសារតែលទ្ធផលនៃការធ្លាក់ភ្លៀងដ៏ធំបំផុតមិនធ្លាប់មាន​នេះ ​ពួកយើងនឹងប្រកាសកាន់ទុក្ខរយៈពេល ៣ ថ្ងៃ សម្រាប់ជនរងគ្រោះដោយទឹកជំនន់និងការបាក់ដី។

Romeu Zema
ក្រុមអ្នកជួយសង្គ្រោះបានបាញ់ទឹកដើម្បីបំបែកភក់ ខណៈការស្វែងរកអ្នកបាត់ខ្លួននៅតែបន្ត
ក្រុមអ្នកជួយសង្គ្រោះបានបាញ់ទឹកដើម្បីបំបែកភក់ ខណៈការស្វែងរកអ្នកបាត់ខ្លួននៅតែបន្ត

យោងតាមទីភ្នាក់ងារឧតុនិយមជាតិរបស់ប្រទេសប្រេស៊ីលបានឱ្យដឹងថា ព្យុះលាយឡំ​ជាមួយទឹកភ្លៀង​ នឹងបន្តឆ្លងកាត់ភាគអាគ្នេយ៍ប្រទេសប្រេស៊ីលក្នុងរយៈពេលពីរបីថ្ងៃខាងមុខទៀត។

គួររំលឹកផងដែរថា កាលពី​មួយឆ្នាំមុន មនុស្ស​ប្រមាណ ២៥០នាក់បានស្លាប់ ដោយសារទំនប់ទឹកភ្លៀងមួយក្នុងចំណោមទំនប់ផ្សេងទៀតនៅក្នុងរដ្ឋ​មីណាស់ហ្គែរែសបានបាក់ដោយសារភ្លៀងធ្លាក់ខ្លាំង៕

ទ្រព្យសម្បត្តិជាច្រើនត្រូវកប់ដោភក់
ទ្រព្យសម្បត្តិជាច្រើនត្រូវកប់ដោភក់
មានការភ័យខ្លាចថាចំនួនអ្នកស្លាប់នឹងកើនឡើងថែមទៀត
មានការភ័យខ្លាចថាចំនួនអ្នកស្លាប់នឹងកើនឡើងថែមទៀត
ជនរងគ្រោះដែលបានស្លាប់ដោយសារទឹកជំនន់និងការបាក់ដី
ជនរងគ្រោះដែលបានស្លាប់ដោយសារទឹកជំនន់និងការបាក់ដី

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ

វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T