ស្វីតម្ល៉េះ! ដេវីត ដឹកដៃ ទេព បូព្រឹក្ស ទៅដើរកម្សាន្តដល់ ប្រទេស ស្វីស យ៉ាងរ៉ូមែនទិក

//s5.kh1.co/c0/c07f0e25f6461cc7ee9d3b9ad86074ea596b9c43.jpg
តារា & កម្សាន្ដ

 ២៧-មករា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

គូរស្នេហ៍ ដែលជាតារាចម្រៀងដូចគ្នា លោក ជី ដេវីត និង ទេព បូព្រឹក្ស យូរៗដឹកដៃគ្នាដើរកម្សាន្តម្ដង បើមើលពីសកម្មភាពអ្នកទាំងពីរហើយពិតជាមានភាពផ្អែមល្ហែមខ្លាំង។

ស្វីស៖ គូស្នេហ៍ដែលជាតារាចម្រៀង ប្រិយមិត្តប្រាកដជាបានស្គាល់ច្បាស់ ពី លោក ជី ដេវីត និង ទេព បូព្រឹក្សដែលអ្នកទាំងពីរ សុទ្ធតែជាតារាចម្រៀងដែលមានភាពល្បីល្បាញ ក្នុងវិស័យសិល្បៈចម្រៀង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ គូស្នេហ៍ មួយគូនេះ មានភាពមមាញឹកយ៉ាងខ្លាំងជាមួយ និងការងារ ដែលមានឆ្នាំៗ ពួកគេមានការងារចូលជាហូរហែ។ យើងបានដឹងហើយថា ជី ដេវីត និង ទេព បូព្រឹក្ស ជាគូស្នេហ៍ នឹងគ្នា ដែលពាក្យសាមញ្ញយើងអាចនិយាយបានថា ជាសង្សានឹងគ្នា។ រវាងអ្នកទាំងពីរមានភាពផ្អែមល្ហែមនឹងគ្នាខ្លាំង មិនថា ការឡើងច្រៀងលើឆាក ឬ ពេលដើរលេងអ្នកទាំងពីរតែងតែបង្ហាញ នៅក្ដីស្រលាញ់ និង ភាពផ្អែមល្ហែមដាក់គ្នាជានិច្ច។

មិនតែប៉ុណ្ណោះ​ ពេលថ្មីៗនេះ អ្នកទាំងពីរបានដឹកដៃគ្នាទៅដើរកម្សាន្តនៅឯ ប្រទេស ស្វីស ដែលមើលទៅពិតជា មានភាពសប្បាយរីករាយយ៉ាងខ្លាំង ។ អ្វីដែលកាន់តែពិសេស ជី ដេវីត​ បានពោលពាក្យយ៉ាងរ៉ូមែនទិក ទៅកាន់ ទេព បូព្រឹក្ស យ៉ាងមានអត្ថន័យ បើទោះបី ពាក្យមួយឃ្លានោះ ខ្លីមែនតែ អាចឲ្យ ទេព បូព្រឹក្ស ដកចិត្តពីលោកមិនបានទៀតផង ដែល ជី ដេវីត បាននិយាយថា៖

ភ្លៀងត្រជាក់កាយតែបេះដូងកក់ក្តៅ

សម្ដី ជី ដេវីត

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

ជី ដេវីត និង ទេព បូព្រឹក្ស
ជី ដេវីត និង ទេព បូព្រឹក្ស
ជី ដេវីត និង ទេព បូព្រឹក្ស
ជី ដេវីត និង ទេព បូព្រឹក្ស
ជី ដេវីត និង ទេព បូព្រឹក្ស
ជី ដេវីត និង ទេព បូព្រឹក្ស
ជី ដេវីត និង ទេព បូព្រឹក្ស
ជី ដេវីត និង ទេព បូព្រឹក្ស
ជី ដេវីត និង ទេព បូព្រឹក្ស
ជី ដេវីត និង ទេព បូព្រឹក្ស
ជី ដេវីត និង ទេព បូព្រឹក្ស
ជី ដេវីត និង ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T