ខ្លាំងបាត់! ក្មេងស្រីឥណ្ឌានេះ ទុកសក់វែងរហូតឈ្នះ Guinness World Record

//s5.kh1.co/c8/c830938361fa9158216b1949e9c54701ba148588.jpg
សង្គម

 ២៦-មករា-២០២០ ១០ល្ងាច · ៤ ឆ្នាំមុន

Nilanshi Patel មានអាយុ17ឆ្នាំ មកពីខេត្ត Madaja នៃក្រុងតូចនៅក្នុងប្រទេសឥណ្ឌា។ នាងបានឈ្នះរង្វាន់សក់វែងជាងគេ នៅលើពិភពលោក មានឈ្មោះថា Guinness world record។ សក់របស់នាងមានប្រវែង170,5cm ក្នុងឆ្នាំ2018។ នៅក្នុងឆ្នាំ2019សក់របស់នាងមានប្រវែង190cm។

នាងបានទុកសក់របស់នាង តាំងតែពីនាងមានគ្រោះថ្នាក់ចរាចរណ៍មកម្លេះ នៅពេលនាងមានអាយុ6ឆ្នាំ។ បន្ទាប់មកទៀតនាងធ្លាប់គិតថា ចង់កាត់សក់ ដោយសារនាងមិនពេញចិត្តជាមួយជាងកាត់សក់ ព្រោះជាងកាត់សក់ឱ្យនាងមិនល្អ ធ្វើឱ្យនាងសម្រេចចិត្តទុកសក់លែងកាត់រហូតមកដល់បច្ចុប្បន្ន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Guinness world record 
Guinness world record 
https://s5.kh1.co/__image/w=650,h=488,q=100/48/48073dad676c9628e56a1aaa2cccff2dcbfbd1f9.jpg

នាងបានរៀបរាប់បន្តទៀតថា មានមនុស្សជាច្រើនចូលចិត្តនិង សរសើរថាសក់របស់នាងស្អាត។ ទាំងអស់នោះ ហើយធ្វើឱ្យនាង មានអារម្មណ៍ថា នាងជាមនុស្សល្បីល្បាញក្នុងសង្គម ព្រោះមានមនុស្សជាច្រើនបានសុំនាងថត selfie។

នាងបានពាក់ស្បែកជើងកែងខ្ពស់ ដើម្បីរក្សាសក់របស់នាងមិនឲ្យប៉ះដី។  ហើយនាងបានសម្អាតសក់របស់នាងម្តងក្នុងមួយសប្តាហ៍ ហើយលាបប្រេងថែរក្សាសក់មិនឱ្យខូចពីរដងក្នងមួយសប្តាហ៍។

https://s5.kh1.co/__image/w=650,h=434,q=100/46/4657243050a5227efad9ca1dcf3b0f95c794f44e.jpg
https://s5.kh1.co/__image/w=640,h=800,q=100/ab/ab577cd77b6263f855779c85f216acfe052a5c23.jpg

រាល់ថ្ងៃម្តាយរបស់នាងជាអ្នកជួយសម្អាតសក់របស់នាង។ នៅពេលសក់របស់នាងសើម នាងសម្ងួតវាដោយអង្គុយហាលថ្ងៃ។ ប្រសិនបើវាសម្ងួតមិនទាន់ល្អ នាងនឹងយកម៉ាសីនផ្លុំមកសម្ងួតបន្ថែម។ ជាធម្មតានាងតែងក្រងសក់របស់នាង ហើយទម្លាក់វាលុះត្រាតែពេលហាត់កីឡា និង ហែលទឹក៕

ប្រភព: VOA news 

Oeur Songkhan
អឿ សង្កាន់ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T