(រូបភាពឃោរឃៅ) ស្វា ប្រចៀវ ពស់ជាដើម! ទិដ្ឋភាពសាហាវៗក្នុងផ្សារនៅឥណ្ឌូនេស៊ី

//s5.kh1.co/e8/e8765d28ec6ef9285277561427f940c3e8db235d.jpg
សង្គម

 ២៦-មករា-២០២០ ១០ល្ងាច · ៤ ឆ្នាំមុន

ឥណ្ឌូនេសុី៖ រូបភាពសាហាវឃោរឃៅត្រូវបានបង្ហាញនៅទីផ្សារជួញដូរសាច់មួយនៅភាគខាងជើងប្រទេសឥណ្ឌូនេសុី។ ផ្សារ Tomohon ដែលគេហៅថាផ្សារដ៏សាហាវ មានទីតាំងនៅកោះ Sulawesi ដែលជាកន្លែងដ៏ព្រៃផ្សៃដែលគេទុកឆ្កែឆ្មាក្នុងទ្រុង មុនពេលគេយកទៅវាយសម្លាប់ និងលក់។ អ្នករស់នៅក្នុងតំបន់រាប់រយនាក់រកសុីដោយលក់ សាច់ឆ្កែ ប្រចៀវ មាន់ និងត្រី​​ តែក៏មានសត្វផ្សេងៗទៀតដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្សារនេះក្រៅពីភាពឃោរឃៅក្នុងការសម្លាប់សត្វ វាក៏ជាកន្លែងដែលអាចបង្កជម្ងឺធ្ងន់ធ្ងរផងដែរ។

អ្នកតវ៉ា

ខាងក្រោមនេះជារូបភាពផ្សេងៗ និងមានពិព័ណ៌នាផងដែរ៖

ប្រចៀវត្រូវបានគេសម្លាប់ដោយដុតភ្លើងដើម្បីអោយជ្រុះរោម និងត្រូវបានលក់ជាពីរចំនែក គឺសាច់ និងស្លាប។ 
ប្រចៀវត្រូវបានគេសម្លាប់ដោយដុតភ្លើងដើម្បីអោយជ្រុះរោម និងត្រូវបានលក់ជាពីរចំនែក គឺសាច់ និងស្លាប។ 
ប្រចៀវដែលបានសម្លាប់ហើយដកស្លាបចោល
ប្រចៀវដែលបានសម្លាប់ហើយដកស្លាបចោល
សត្វឆ្កែ និងឆ្មាត្រូវបានគេវាយសម្លាប់ដោយដំបងឈើ ហើយយកទៅដុតឆ្អើរដើម្បីជ្រុះរោម ។ សត្វទាំងនេះភាគច្រើនត្រូវបានលួចពីម្ចាស់នៅតាមផ្ទះ និងត្រូវបានសម្លាប់យ៉ាងឃោរឃៅ។
សត្វឆ្កែ និងឆ្មាត្រូវបានគេវាយសម្លាប់ដោយដំបងឈើ ហើយយកទៅដុតឆ្អើរដើម្បីជ្រុះរោម ។ សត្វទាំងនេះភាគច្រើនត្រូវបានលួចពីម្ចាស់នៅតាមផ្ទះ និងត្រូវបានសម្លាប់យ៉ាងឃោរឃៅ។
អ្នកលក់កំពុងថ្លឹងសត្វឆ្កែសម្រាប់លក់
អ្នកលក់កំពុងថ្លឹងសត្វឆ្កែសម្រាប់លក់
ប្រភេទស្វាមួយចំនួនត្រូវបានការពារដោយច្បាប់សត្វព្រៃ និងមិនអាចប្រមាញ់ធ្វើម្ហូបបានទេ តែនៅឯផ្សារនេះវិញ គឺសំបូរទៅដោយការលក់ស្វាជាអាហារ។
ប្រភេទស្វាមួយចំនួនត្រូវបានការពារដោយច្បាប់សត្វព្រៃ និងមិនអាចប្រមាញ់ធ្វើម្ហូបបានទេ តែនៅឯផ្សារនេះវិញ គឺសំបូរទៅដោយការលក់ស្វាជាអាហារ។
ស្បែក និងក្បាលសត្វពស់ត្រូវបានគេកាត់ជាកង់ៗសម្រាប់លក់
ស្បែក និងក្បាលសត្វពស់ត្រូវបានគេកាត់ជាកង់ៗសម្រាប់លក់

ប្រភពDailymail

Chheang Daro
ឈៀង ដារ៉ូ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T