ផ្កាយមួយក្នុងចំណោមផ្កាយដែលមានវ័យចំណាស់ដទៃទៀតក្នុងសកល ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្ររកឃើញ កាលពីពេលថ្មីៗនេះ

//s5.kh1.co/7c/7c9fca91ee08af3cc64996452670e3e1d8d0a7ac.jpg
បច្ចេកវិទ្យា

 ២៦-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

របកគំហើញមួយនេះ អាចជួយក្រុមអ្នកវិទ្យាសាស្ត្រ ក្នុងការសិក្សាពីដើមកំណើតសកលឲ្យកាន់តែច្បាស់ថែមទៀត។

អាមេរិក៖ យោងតាមការស្រាវជ្រាវថ្មីមួយបានឲ្យដឹងថា ផ្កាយមួយក្នុងចំណោមផ្កាយដែលមានវ័យចំណាស់បំផុតក្នុងសកល បានបង្កប់រឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើល។ ផ្កាយបុព្វកាលនោះត្រូវបានគេស្គាល់ថា J0815+4729។ វាមានចម្ងាយ៥,០០០ឆ្នាំ ពីពួកយើង ហើយវាស្ថិតនៅក្នុងក្រុមតារានិករ Lynx។ ក្រុមតារាវិទូបានធ្វើការសិក្សាវា នៅឯមន្ទីរអង្កេតតារាសាស្ត្រ W. M. Keck Observatory ក្នុងតំបន់ Maunakea នៃរដ្ឋហាវ៉ៃ។ ការសិក្សានេះបានឲ្យពួកគេ អាចយល់ដឹងពីសមាសធាតុគីមីរបស់វា ដែលបង្ហាញពីអាថ៌កំបាំង ដែលមិនធ្លាប់មានពីមុនមក អំពីសម័យកាលដំបូងបង្អស់នៅក្នុងសកលលោករបស់យើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
មន្ទីរអង្កេតតារាសាស្ត្រ W. M. Keck Observatory 
មន្ទីរអង្កេតតារាសាស្ត្រ W. M. Keck Observatory 

ការរកឃើញនេះត្រូវបានគេបោះផ្សាយនៅក្នុង The Astrophysical Journal Letters នៅសប្ដាហ៍នេះ។ លោក Jonay González Hernández ដែលជាអ្នកនិពន្ធការសិក្សា និងលោក Ramón y Cajal ដែលជាបណ្ឌិតស្រាវជ្រាវនៅមន្ទីរអង្កេតតារាស្ត្រ បាននិយាយថា៖ «សមាសធាតុបឋមនៃផ្កាយបង្ហាញថា វាត្រូវបានបង្កើតឡើងក្នុងកំឡុងពេលរាប់រយលានឆ្នាំដំបូង បន្ទាប់ពីបន្ទុះ Big Bang ហើយអាចជាអង្គដំបូងដែលបានពីសូពែណូវ៉ានៃកាឡាក់ស៊ីមីលគីវ៉េ»។ អ៊ីដ្រូសែននិងអេលីយ៉ូមគឺជាធាតុ ដែលសំបូរបំផុតក្នុងសកលលោក។ អុកស៊ីសែនស្ថិតនៅលំដាប់ទីបី ហើយខណៈពេលដែលយើងដឹងថា វាចាំបាច់សម្រាប់ជីវិតនៅលើផែនដី ប៉ុន្តែនៅពេលសកលត្រូវបានបង្កើត ធាតុនេះនៅមិនទាន់មាននៅឡើយទេ។

រូបគូរដោយវិចិត្រករ បង្ហាញពីការផ្ទុះសូពែណូវ៉ា និងបង្កើតបានជាផ្កាយជំនាន់ដំបូងៗ
រូបគូរដោយវិចិត្រករ បង្ហាញពីការផ្ទុះសូពែណូវ៉ា និងបង្កើតបានជាផ្កាយជំនាន់ដំបូងៗ

ផ្ទុយទៅវិញ អុកស៊ីសែនត្រូវបានបង្កើតឡើងតែនៅក្នុងប្រតិកម្មនុយក្លេអ៊ែរ ដែលផ្ដល់ថាមពលដល់ផ្កាយដ៏ធំ ដែលមានទំហំធំជាងព្រះអាទិត្យដល់ទៅ១០ដង។ ផ្កាយនេះត្រូវបានបង្កើតឡើងពីផ្កាយជំនាន់ទី១ នៅក្នុងសកលលោកដែលបានផ្ទុះឡើង។ លោក Adam Burgasser ដែលជាអ្នកសហនិពន្ធការសិក្សានិងជាអ្នកវិទ្យាសាស្ត្ររូបវិទ្យានៅសាកលវិទ្យាល័យ University of California, San Diego បាននិយាយថា ផ្កាយទាំងនេះដូចជា ផ្កាយ J0815+4729 ត្រូវបានគេចាត់ទុកជាវង់រស្មីតារា៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T