ម្ចាស់បទ«ឡានសារ៉ែន» កែសម្ផស្សតែ២កន្លែងសោះ ​ប្លែកដល់ម្លឹង? (មានវីដេអូ)

//s5.kh1.co/f8/f87742657a778bf772b3400477cbc1544b8eadb1.jpg
តារា & កម្សាន្ដ

 ២៦-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

តារាចម្រៀងស្រី តន់ ច័ន្ទសីម៉ា កំពុងតែទទួលបានការចាប់អារម្មណ៍ ក្រោយនាងបានកែកុន នូវរូបសម្រស់ថ្មីរបស់នាង ដែលធ្វើឲ្យហ្វេន ភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ភ្នំពេញ៖ ចូលដើមឆ្នាំ២០២០ភ្លាម រាសីរបស់ តារាចម្រៀងស្រី តន់ ច័ន្ទសីម៉ា កំពុងតែឡើងកូដយ៉ាងខ្លាំង ជាមួយនឹង ការបញ្ចេញបទចម្រៀងតែមួយបទតែប៉ុណ្ណោះ «ឡានសារ៉ែន» ដែលរហូតមកទល់ពេលនេះ មានអ្នកចុចស្តាប់ ជិត៥លានដងទៅហើយ នេះបើរាប់ត្រឹមថ្ងៃបង្ហោះ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

 ដោយសារតែ សន្ទុះនៃប្រជាប្រិយភាពរឹតតែខ្លាំង បានធ្វើឲ្យ តារាស្រីរូបនេះ កាន់តែចង់មានភាពស្រស់ស្អាតបន្ថែម ដើម្បីជាការទាក់ទាញចិត្តហ្វេន រឹតតែខ្លាំង ជាមួយនឹងការកែខៃសម្រស់បន្តិចបន្តួច តាមអ្វីដែលនាងអាចធ្វើទៅបាន។

ក្នុងនោះដែរ គេក៏សង្កេតឃើញថា កាលពីប៉ុន្មានសប្តាហ៍កន្លងទៅ កញ្ញា តន់ ច័ន្ទសីម៉ា បានទៅវះកាត់កែច្រមុះ ដាក់ខ្ទង់ជាថ្មី ក្រោយកាលពីមុន នាងក៏បានធ្វើច្រមុះដែរ តែមិនសូវពេញចិត្ត ដូច្នេះទើបនាង ផ្លាស់ប្តូរខ្ទង់ថ្មី ដើម្បីឲ្យឃើញមុខមាត់ថ្មីប្លែកជាងមុន។ ជាពិសេស លើកនេះ នាងក៏បាន វះកាត់ ត្របកភ្នែក២ជាន់បន្ថែម ដោយសារតែភ្នែករបស់នាង រាងលិបខ្លាំង។ 

យ៉ាងណាមិញ សម្រស់ថ្មីរបស់នាង ក្រោយធ្វើការវះកាត់ ត្រង់កន្លែង២ នៅលើមុខ ក៏ទទួលបានលទ្ធផលល្អ គួរជាទីគាប់ចិត្ត ដែលពិតជាស្រស់ស្អាត មើលមិនចង់ស្គាល់ផងដែរ ហើយនាង កាន់តែមានទំនុកចិត្ត លើខ្លួនឯងរឹតតែខ្លាំង៕

សម្រស់នាង កាលពីមុន
សម្រស់នាង កាលពីមុន
សម្រស់នាងថ្មី
សម្រស់នាងថ្មី
សម្រស់នាងថ្មី
សម្រស់នាងថ្មី
សម្រស់នាងថ្មី
សម្រស់នាងថ្មី
សម្រស់នាងថ្មី
សម្រស់នាងថ្មី
វីដេអូពី៖ DR Professional
វីដេអូពី៖ DR Professional
តន់ ច័ន្ទសីម៉ា
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T